ភូមិព្រែកក្រឹស

ពីវិគីភីឌា

ភូមិព្រែកក្រឹស[កែប្រែ]

នេះជាភូមិមួយនៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដែលជាប់ទៅនឹងប្រទេសវៀតណាមផ្ទាល់តែម្ដង ភូមិនេះមានមនុស្សរស់នៅច្រើនគួសម់​ ហើយមានផ្សាមួយដែលមាន ឈ្មោះថាផ្សារតន់ហន់ ដែលផ្សារនេះជាផ្សាតូចទេមានមនុស្សមកផ្សារនេះច្រើនតែពេលព្រឹកតែប៉ន្នោះ។ ហើយឃុំមួយនេះដែរគឺតែងតែមានការវិវឌ្ឍទៅលើផ្នែក កសិកម្មក ធ្វើស្រែចំការជាដើម ហើយឃុំនេះមានសាលារៀនសម្រាប់អោយក្មេងចូលរៀននៅជិតផ្ទះគួសម់។មនុស្សដែលនៅឃុំនេះភាគច្រើនអ្នករស់នៅផ្សា ជាពិសេសអ្នកលក់ដូរគឺចេះភាសាវៀតណាមជាច្រើនគ្នារ។ហើយប្រជាជន ផងដែរគឺពួកគាត់តែងតែប្រកបរបរចិញ្ជឹមជីវិតរបស់គាត់រៀងៗខ្លួនដូចជា ធ្វើដំណាំស្រូវចិញ្ញឹមសត្វ ដំណាំកសិផលផ្សេងៗ និងអ្នកខ្លះទៀតគាត់រស់នៅផ្សាគាត់ប្រកបរបធ្វើជំនួញ ដូចជាការលក់ ដូរទំនេញផ្សេងៗជាច្រើនទៀត។ និយាយអោយចំទៅភូមិនេះមិនខុសអ្វីពីឃុំនោះទេ ។

ការអភិវឌ្ឃន៍[កែប្រែ]

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិនេះវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ​ ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំ ការលក់ដូរដ៏ទៃផ្សេងៗជាច្រើនទៀត​នៅក្នុងភុូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់ អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

សន្តិសុខ[កែប្រែ]

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ​។