ភូមិភ្នំដំរី
ប្រវត្តិភូមិភ្នំដំរី
ភូមិភ្នំដំរីគឺជាភូមិមួយដែលដបានគេដាក់អោយប្រហែលជា៦០ឆ្នាំមកហើយគឺមូលហេតុដែលគេហៅឈ្មោះភូមិនេះថាភូមិភ្នំដំរី
ព្រោះដោយសារកាលពីជំនាន់សង្គមបារាំងត្រួតត្រាខែ្មរតំបន់នោះជាតំបន់មួយដែលមានព្រៃច្រើននិងមានសត្វព្រៃគ្រប់ប្រភេទ
ជាពិសេសវាជាតំបន់មួយដែលសំបូរទៅដោយដើមឬសី្សនិងមានចោរជាច្រើនក្រុមនិយមលួចសត្វគោរបស់អ្នកភូមិ។ម្យ៉ាងទៀត
ទីនោះគឺសំបូរសត្វដែលមានដូចជាខ្លា គោព្រៃ តោ ទន្សង ក្តាន់ ជ្រូកព្រៃ ទន្សាយ ឈ្លូស រមាំង រមាស ដំរីនិងមានសត្វជា
ច្រើនទៀតនៅសម័យជំនាន់ខ្មែរក្រហមតំបន់នេះត្រូវបានគេយកធ្វើជាតំបន់មួយសំរាប់ធ្វើជាកន្លែងសំរាប់សំលាប់មនុស្សដែលមាន
ទោស ហើយជាបន្ទាយមួយដែលខ្មែរក្រហមដាក់តាំងសំរាប់ដាក់តាំងកងទព័។ ហើយវាជាតំបន់មួយដែលសំបូរទៅដោយសាកសព្វ
ដែលត្រូវបានគេសំលាប់នាសម័យខ្មែរក្រហមហើយដាក់ចោលនៅក្នុងរូងភ្នំដំរីនេាះ។
ភូមិភ្នំដំរីបច្ចុប្បន្ន
[កែប្រែ]អស់រយៈពេលប្រហែល ២០ ឆ្នាំបន្ទាប់ពីសង្គ្រាមស៊ីវិលរបស់ខ្មែរក្រហមមក ភូមិភ្នំដំរីមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃនិងមាន
មនុស្សជាច្រើន។ តាមស្តិតិនាឆ្នាំ២០១៤ នេះគឺមានប្រជាជនប្រមាណ៤០២ គ្រួសារដែលកំពុងតាំងទីលំនៅក្នុងភូមិនេះ។ ហើយក្នង
នេាះមានប្រជាជនសរុប ១៦៨៤ និងមានមនុស្សស្រី ៨២៤ គឺជាប្រជាជនដែលមានអាយុត្រឹម ១៨ ឆ្នាំដល់អាយុ ៦០ ឆ្នាំ។ នៅក្នុងភូ
មិនេះមានសាលារៀនចំនួន២ គឺលាសាបឋមសិក្សាអូពពូល និង អនុវិទ្យាល័យអូរពពូល។ ហើយមានវត្តចំនួនពីរគឺវត្ត ភ្នំដំរី និងវត្ត
បុត្តុមគីរីជលសារ។ ហើយនៅក្នុងភូមិនេះមិនមានផ្សារទេ ប៉ុន្តែមានទីប្រជុំជនតូចៗ ២ ឬ៣ កន្លែងដែលមានលក់ម្ហូមអាហារសំរាប់
បរិភោគ។
ស្ថានភាពអ្នកភូមិ
[កែប្រែ]អ្នកភូមិមួយនេះភាគច្រើនគឺជាកសិករដែលសព្វថ្ងៃនេះពួកគាត់ប្រកបរបររបស់ពួកគាត់ដោយប្រើម៉ាស៊ីនសំរាប់ជាជំនួយដល់ការ
ងាររបស់ពួកគាត់។ ប្រជាជន១ភាគ៥នៃប្រជាជនទាំងអស់អាចធ្វើស្រែបានពីរដង់ក្នុងមួយឆ្នាំ ដែលនៅក្នុងភូមិនេះមានកន្លែងសំ
រាប់ស្តុកទឹកមួយដ៏ធំនៅជាប់ជាមួយនិងភ្នំដំរីតែម្តង់។ ចំណែកប្រជាជនមួយចំនួនទៀតគឺបន្ទាប់ពីពួកគាត់ធ្វើស្រែចំការហើយគឺពួក
គាត់ទៅធ្វើការនៅទីក្រុងភ្នំពេញនិងខេត្តកំពុងសោម និងមួយចំនួនទៀតទៅប្រទេសថៃ។ នៅក្នុងភូមិនេះសំរាប់យុវជនពុំសូវមាន
ការរៀនសូត្រគ្រប់គ្រាន់ទេ គឺភាគច្រើនពួកគេតែងតែដើលេងបងតូចបងធំ។ ភាគច្រើននៃពួកគេតែងតែទៅទីក្រុងដើម្បីរកការងារ
ធ្វើ គឺចាប់ពីអាយុ១៥ ឆ្នាំឡើងទៅគឺពួកគេឈប់ទៅរៀនហើយ។
សាសនា
[កែប្រែ]នៅក្នុងភូមិនេះប្រជាជនទាំងអស់គឺជាពុទ្ធបរិសព្ទ ប្រជាជនទៅវត្តជារៀងរាល់សប្តាហ៍នៅក្នុងថ្ងៃព្រហស្បិ៍។