ភ្នំរាប់បាត្រ

ពីវិគីភីឌា

thumb វត្តគិរីវង្គត ហៅភ្នំរាប់បាត្រត្រូវបានគេចាត់ជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយ ដែលមានទីតាំងនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នៅលើភ្នំនេះ មានរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើន ដែលបន្សល់ទុកតាំងពីសម័យលង្វែក ហើយភ្នំនេះជាប់ឈ្មោះហៅថា «ភ្នំរាប់បាត្រ»មកដល់សព្វថ្ងៃនេះ គឺដោយសារតែកងទ័ពខ្មែរធ្វើសឹកសង្គ្រាមឈ្នះកងទ័ពសៀម។ លោកតា ស៊ុម សំអាត ប្រធានគណៈកម្មការវត្តភ្នំរាប់បាត្រ បានរៀបរាប់ប្រាប់ថា មូលហេតុ ដែលគេហៅថា«ភ្នំរាប់បាត្»រ គឺដើមឡើយមានមេទ័ពខ្មែរបានបួងសួងថា បើវាយឈ្នះកងទ័ពសៀមនឹងធ្វើពិធីរាប់បាត្រនៅលើនេះ។ដូចអ្វីដែលខ្លួនប៉ងប្រាថ្នាមែន មេទ័ពរូបនោះបានវាយឈ្នះកងទ័ពសៀម ហើយក៏បានធ្វើពិធីបុណ្យ និងរាប់បាត្រព្រះសង្ឃជាច្រើនអង្គ តែមិនមានតួលេខ ណាមួយបញ្ជាក់អំពីចំនួនព្រះសង្ឃនោះទេ។ក្រោយមកភ្នំនេះក៏ជាប់ឈ្មោះថា «ភ្នំរាប់បាត្រ»។ ប៉ុន្ដែនៅឆ្នាំ១៩៨៧រដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យដាក់ឈ្មោះភ្នំនេះថា «គីរីវង្កត» វិញ។តាមការដំណាលតៗគ្នាមកថា នៅមុនកងទ័ពខ្មែរវាយបណ្ដេញកងទ័ពសៀម គឺ សៀមបានវាយយកក្រុងលង្វែក និងបានឡើងមកលើភ្នំនេះ បានវាយភ្នំថ្មអណ្ដើក យកឆ្នាំងឆ្អិនឯង។ អ្វីទៅជាឆ្នាំងឆ្អិនឯង? ឆ្លើយតបនឹងសំណួរនេះ លោកតា សំអាតបានឲ្យដឹងថា ឆ្នាំងឆ្អិនឯង គឺមានបារមីស័ក្ដិសិទ្ធិ ដោយបួងសួងសុំម្ហូបអ្វីបានហ្នឹង ហើយម្ហូបទាំងនោះឆ្អិនស្រាប់តែម្ដង។ទោះបីជាយ៉ាងណាក៏ដោយ រឿងរ់ាវទាំងនេះគ្រាន់តែជាប្រវត្តិសាស្រ្តត្រួសៗប៉ុណ្ណោះ ប៉ុន្ដែ លោកតា សំអាត បានបញ្ជាក់ថា ភ្នំរាប់បាត្រនេះបញ្ចុប្បន្នបានក្លាយទៅជា រមណីយដ្ឋានធម្មជាតិ ដោយមានភ្ញៀវទេសចរទាំងជាតិ និង អន្ដរជាតិ បានមកកម្សាន្ត និងធ្វើបុណ្យទាននៅក្នុងវត្តនេះផងដែរ និងដើរទស្សនាព្រៃភ្នំ ស្រូបយកខ្យល់ អាកាសបរិសុទ្ធ រួមទាំងស្វែងយល់ពីរឿងរ៉ាវប្រវត្តិសាស្រ្តខ្លះៗបានថែមទៀតផង[១]

ឯកសារយោង[កែប្រែ]

  1. ដកស្រង់ពី Sabay News