Jump to content

ភ្នំសំបុក

ពីវិគីភីឌា

ភ្នំ​សំបុកមាន​ទីតាំង​ស្ថិត​នៅ​ក្នុង ​ភូមិ​ថ្ម​ក្រែ ខេត្តក្រចេះ  ។ ភ្នំ​នេះ​ស្ថិត​តាមបណ្ដោយ​ផ្លូវ​ជាតិ​លេខ ៧ ចាស់ និង​មាន​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​ពី​ក្រុង​ក្រចេះ  ។ ភ្នំ​នេះ​មាន​កម្ពស់ ​៧០ ​ម៉ែត្រ និង​ចម្ងាយ​ប្រហែល​ ៣០០ ​ម៉ែត្រ​ពី​ផ្លូវ​ធំ  ។ ដោយ​ផ្អែក​ទៅ​តាម​រឿងព្រេង​ ភ្នំនេះ​សម្បូរ​ទៅ​ដោយ​រ៉ែ​មាស ​ដែល​ជាងទង​របស់​ស្ដេច​បាន​ទៅ​ធ្វើ​គ្រឿង​​អលង្ការ  ។

និរុត្តិសាស្ត្រ

[កែប្រែ]

ដំបូង ​ប្រជាជន​​នៅទីនោះ​ហៅ​ថា សំបុក​មាស ក្រោយមក​ ក៏បាន​ប្ដូរ​ទៅ​ហៅ​ថា ភ្នំ​​សំបុក  ​។​

ទេសភាព

[កែប្រែ]

ភ្នំ​នេះ​មាន​ទស្សនីយភាព​ដ៏​ល្អត្រកាល​ និង​មាន​លក្ខណៈ​អំណោយ​ផល​ទាំង​​ភួមិសាស្ដ្រ​ និង​សុវត្ថិភាព ​ដល់​ភ្ញៀវទេសចរ​  ។ ភ្នំ​នេះ​ត្រូវ​បាន​គេ​រៀបចំ​ឲ្យ​ក្លាយ​ទៅជា​រមណីយដ្ឋាន​ទេសចរ​តាំងពី​សម័យ​សង្គមរាស្ដ្រនិយម​មក​ម្ល៉ះ  ។ លក្ខណៈ​ពិសេស​របស់​ភ្នំ​នេះ ​គឺ​ជាប់​ជើង​ភ្នំ​ប៉ែក​ខាង​លិច​ មាន​បឹង​ដ៏ធំ​ បូក​រួម​ជាមួយ​ទឹក​ថ្លា​ឈ្វេង និង​មាន​ធម្មជាតិ​ដ៏​ស្រស់​បំព្រង  ​។

បូជនីយដ្ឋាន

[កែប្រែ]

ភ្នំ​នេះ​បាន​ក្លាយ​ជា​ទីវត្ត​អារាម​ ដែល​មាន​កេរ្ដិ៍ឈ្មោះ​ល្បី​តាំង​ពីដើម​សត្សវត្សរ៍ទី​ ១៥ ដែល​មាន​សង្ឃមួយ​អង្ក​នាម​ នាគវ័ន ដែល​ជា​សិស្ស​រួម​គ្រូជាមួយ​ភិក្ខុ​ នាគ​សេន ជា​គ្រូ​របស់​ក្រពើ​នេន​ធន  ។ ព្រះ​ភិក្ខុ​ នាគវ័ន ​មាន​វេទមន្ត​ខ្លាំង​ពូកែ រហួត​ល្បី​ដល់​អ្នក​ជិត​ខាង ​ ហើយ​នាំគ្នាទៅ​រៀន​មន្តវិជ្ជា​ពី​ព្រះអង្គ ប ន្ទាប់​មក ​ក៏ក្លាយ​ជាទីវត្ត​អារាម​មក​ដល់​សព្វថ្ងៃ  ៕