មហាត្មះគន្ធី

ពីវិគីភីឌា
មហាត្មះគន្ធី
ព័ត៌មាន​មួយ​ចំនួន
កើត ២ តុលា ឆ្នាំ១៨៦៩
មរណភាព ៣០​ មករា ១៩៤៨(អាយុ៧៨ឆ្នាំ)
សញ្ជាតិ ឥណ្ឌា
ផ្សេងៗ

មហាត្មះ​ ការាំចាន់ គន្ធី(០២-តុលា-១៨៦៩​ ដល់ ៣០-មករា-១៩៤៨) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯករាជ្យជាតិឥណ្ឌា។​ គាត់ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបាសបោរជាច្រើន ដោយការប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា គន្ធីបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះទៅរកញភាពឯករាជ្យ និងបានបំផុសអោយមានចលនាតស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុងពិភពលោក។ ជារឿយៗគន្ធីត្រូវបានអះអាងថាជាមហាត្មះរឺ វិញ្ញានខក្ខដ៏អស្ចារ្យ,​ ជាកិត្តិយសមួយដំបូងដែលបានអនុវត្ដន៍ចំពោះគាត់ដោយ រ៉ាប៊ីនដ្រិណាថ​ តាហ្គរ។ ក្នុងប្រទេសឥណ្ឌា គាត់ក៏ត្រូវបានគេហៅ​ បាពូ(Bapu)ដែលមានន័យថា ឪពុក​ ហើយត្រូវបានដាក់កិត្តនាមថា បិតាជាតិ ។គាត់បានកើតនៅថ្ងៃ,​ ០២-តុលា, ត្រូវបានរំលឹកក្នុងប្រទេសឥណ្ឌាជាបុណ្យជាតិឈ្មោះថា គន្ធី ដ្យាយន្តទី ហើយក្នុងពិភពលោកជាថ្ងៃបុណ្យសន្ដិភាពជាតិ។ ដំបូង គន្ធីបានជួលជាមេធាវីនេរទេសន៍គ្មានហិង្សាទៅក្នុងអាព្រិចខាងត្បូង, ក្នុងការតស៊ូរបស់សហគមន៍ឥណ្ឌាសំរាប់សិទ្ធប្រជាជន។ បន្ទាប់ពីការត្រឡប់ទៅប្រទេសឥណ្ឌាក្នុងឆ្នាំ១៩១៥, គាត់បានរៀបចំអំពីការងារកសិកម្ម កសិករ​ និងកម្មករទីក្រុងតវ៉ាពន្ធដីឡើងថ្លៃ និងភាពរើសអើងប្រកាន់ពូជសាសន៍។ ក្នុងការប៉ានស្មានរបស់អ្នកដឹកនាំនៃសមាជជាតិឥណ្ឌាក្នុងឆាំ១៩២១, គន្ធីបានបញ្ចុះបញ្ចូលប្រទេសទាំងមូលចំពោះភាពក្រីក្រដោយងាយស្រួល, ការពង្រីកសិទ្ធនារី​, កសាងសាសនា និងមិត្តភាពជាតិពន្ធ,​ បង្កើនការជឿជាក់លើសេដ្ឋកិច្ចខ្លួនឯង, តែការសម្រេចច្បាប់ទាំងនោះ​ និងឯករាជ្យភាពគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បរទេស។ គន្ធី បានដឹកនាំជនជាតិឥណ្ឌាយ៉ាងប្រសើរក្នុងការតវ៉ាបង់ពន្ធអំបិលរបស់អង់គ្លេសនៅខែមីនា ឆ្នាំ១៩៣០ ហើយក្រោយមកបានបន្ដេញអង់គ្លេសចេញពីឥណ្ឌាក្នុងឆ្នាំ១៩៤២។ គាត់ត្រូវបានគេដាក់គុកអស់ជាច្រើនឆ្នាំ​ ក្នុងប្រទេសអាព្រិចខាងត្បូង និងឥណ្ឌា។ គន្ធី បានខិតខំអនុវន្តភាពគ្មានអំពើហិង្សា និងសេចក្តីពិតក្នុងគ្រប់ស្ថានភាពទាំងអស់និងជួយឧបត្ថម្ភដូចដែលអ្នកផ្សេងៗទៀតបានធ្វើ។ គាត់បានរស់នៅយ៉ាងសមរម្យក្នុងសហគមន៍ ហើយគាត់ស្លៀកសំលៀកបំពាក់ប្រពៃណីឥណ្ឌា។​ ​​​​​ ក្នុងឆ្នាំចុងក្រោយរបស់គាត់ គឺគាត់មិនសប្បាយចិត្តចំពោះការបែងចែកប្រទេសឥណ្ឌា និងគាត់បានបញ្ឍប់ការកាប់សំលាប់រវាងសាសនាម៉ូស្លីមជាមួយសាសនាឥណ្ឌូនៅព្រំប្រទល់នៃប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន។ គាត់ត្រូវបានគេសម្លាប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៤៨ អ្នកជាតិនិយមឥណ្ឌូ ដោយពួកគេគិតថា គាត់លំអៀងទៅខាងសាសនាម៉ូស្លីមក្នុងប្រទេសឥណ្ឌា។ ថ្ងៃទី៣០ ខែមករាគឺជាថ្ងៃបុណ្យនៃសេចក្ដីទុក្ខក្នុងប្រទេសឥណ្ឌា(Martyrs' Day)។ គេបានដាក់ឈ្មោះអោយគាត់ថា មហត្មះ មានន័យថា ព្រលឹងដ៏អស្ចារ្យ នៅក្នុងឆ្នាំ១៩១៤។ គាត់ក៏ត្រូវបានគេហៅថា បាពូ មានន័យថា ឪពុក។ គាត់ត្រូវបានគេស្គាល់ថាជា បិតានៃសន្ដិភាព ក្នុងប្រទេសឥណ្ឌា ហើយថ្ងៃកំណើត-ថ្ងៃទី០២ ខែតុលា ជាថ្ងៃបុណ្យរំលឹករបស់លោក គន្ធី ចាយ៉ាន់ធី , បុណ្យជាតិ និងជាថ្ងៃបុណ្យទិវាគ្មានអំពើហិង្សាលើពិភពលោក។

ជីវប្រវត្តិ[កែប្រែ]

គន្ធីស្គាល់រូបថតដំបូងបំផុតនៅ ពេលគាត់មានអាយុ៧ឆ្នាំ