មូលដ្ឋានគ្រឹះនៃជំនាញក្នុងការតស៊ូមតិ

ពីវិគីភីឌា

មូលដ្ឋានគ្រឹះនៃជំនាញក្នុងការតស៊ូមតិ &C'

១.តើអ្វីទៅជាការតស៊ូមតិ





    ការតស៊ូមតិ គឺជាមូលដ្ឋាន នៃការជជែកវែកញែកមួយ។ វាមិនមែនជាការប្រកួតស្រែក ដែលគ្មានវិន័យនោះទេ ហើយធ្វើ

ឡើងរវាងក្រុម ពីរ ដែលមានការជឿទុកចិត្ត នៅក្នុងទស្សនៈច្បាស់លាស់ ការតស៊ូមតិមានច្បាប់តឹងរឹង ដើម្បីប្រតិបត្តិនិងពិត ជាស្មុគស្មាញក្នុងការវែកញែក ដែលមានរបៀបជាច្រើន ដើម្បីធ្វើហើយជាញឹកញាប់អ្នកនឹងត្រូវជជែកវែកញែកចំពោះប្រធា- នបទដែលផ្ទុយនឹងអ្វីដែលអ្នកជឿទៅលើ៕ ២.តើអ្វីទៅជាប្រធានបទ?

     ប្រធានបទគឺជាអ្វីដែលអ្នកជជែកវែកញែកអំពី ប្រធានបទភាគច្រើននិយាយអំពីបញ្ហាជាច្រើនក្នុងពេលបច្ចុប្បន្នដែលជា

រឿងចាំបាច់នៅក្នុងសាធារណៈដូចជា (ត្រូវមានការហាមឃាត់ ចំពោះការប្រើប្រាស់អាវុធខុសច្បាប់ ក្នុងទីសាធារណៈ) ឬ អំពីទស្សនៈវិជ្ជាទូទៅ ឬគំនិតយោបល់ផ្សេងៗដូចជា(សម្រស់គឺប្រសើរជាងខួរក្បាល)៕ វាដូចជាការវែកញែក ផ្សេងទៀត ដែរដែលមានពីរភាគីចំពោះប្រធានបទនីមួយៗក្រុមដែលយល់ស្របជាមួយប្រធានបទហៅថា«ក្រុមស្រប» ហើយក្រុមដែល មិនយល់ស្របចំពោះប្រធានបទ ហៅថា «ក្រុមបដិសេធ» ។ 2 និយមន័យ

  រាល់ប្រធានបទគឺត្រូវបានទទួលយកដោយក្រុមទាំងពីរទុកជាមុន មុនពេលដែលមានការជជែកវែកញែកអំពីប្រធានបទ កើតឡើង៕ ការសម្រេចចិត្តនិងការពន្យល់តើប្រធានបទនេះមានន័យដូចម្ដេច?គឺហៅថា«ការផ្តល់និយមន័យប្រធានបទ»

ការងារនៃការអោយនិយមន័យចាប់ផ្ដើមជាមួយក្រុមស្រប។អ្នកនិយាយទី១នៃក្រុមស្របត្រូវតែពន្យល់ នៅក្នុងពាក្យសព្ទ ច្បាស់លាស់នូវអ្វីដែលពួកគេជឿ របស់ន័យប្រធានបទ ក្រុមបដិសេធត្រូវយល់ស្របជាមួយឬជ្រើសរើយយក ប្រធានបទដើ-ម្បីប្រកួតប្រជែងក្នុងការធ្វើបង្ហាញ ពន្យល់និយមន័យ។ ក្រុមបដិសេធគួរតែមានការព្រួយបារម្តខ្លាំង អំពីការប្រកួតដែលមាន ការលំបាកតស៊ូមតិ ជាមួយនិយមន័យនៃប្រធានបទ។ 2 ជួរក្នុងក្រុម ពីព្រោះការតស៊ូមតិមានមនុស្សជាក្រុម ក្នុងព្រឹត្តិការណ៍នេះហើយត្រូវយល់ច្បាស់ថា អ្នកនិយាយ ៣នាក់ធ្វើការជាមួយគ្នា ជាក្រុមមួយ សមាជិកក្រុម គឺត្រូវមានតួនាទីជាអ្នកថ្លែងការណ៍ (ការបកស្រាយមូលដ្ឋាន)ថា «ហេតុអ្វីប្រធានបទមួយនេះត្រឹ-មត្រូវ ?» សំរាប់ក្រុមស្រប។ ហើយត្រូវសួរថា «ហេតុអ្វីប្រធានបទមួយនេះមិនត្រឹមត្រូវ» សំរាប់ក្រុមបដិសេធ។ វាគួរតែជា ប្រយោគខ្លីមួយដែលត្រូវបង្ហាញដោយអ្នកនិយាយទី ១ នៃក្រុមនីមួយៗហើយធ្វើដោយអ្នកនិយាយ ២នាក់ផ្សេងទៀតដើម្បី ធ្វើឲ្យគំនិតរបស់ក្រុមនីមួយៗមានប្រសិទ្ធភាព។ 2 តួនាទីអ្នកនិយាយ នៅក្នុងក្រុមតស៊ូមតិអ្នកនិយាយនីមួយៗ ត្រូវតែមានទំនួលខុសត្រូវពីតួនាទីច្បាស់លាស់។ ពួកគេត្រូតែបំពេញកាតព្វកិច្ច ដើម្បីដើរតួនាទីនៅក្នុងក្រុម។ ក្នុងក្រុមស្របអ្នកនិយាយទី ១ ត្រូវ៖ ផ្តល់អត្ថន័យដល់ប្រធានបទ បង្ហាញនូវគំនិតរបស់ក្រុមស្រប ឲ្យគំនិតសំខាន់យ៉ាង ខ្លីអំពីអ្វីមួយដែលអ្នកនិយាយក្នុងក្រុមនិង និយាយអំពី។ ក្នុងក្រុមបដិសេធអ្នកនិយាយទី ១ ត្រូវ៖ បដិសេធមិនទទួនូវនិយមន័យ ប្រសិនបើអ្នកមិនធ្វើដូច្នេះទេ វាសន្មត់ជាមុនថា អ្នកទទួលនូវនិយមន័យនេះ បង្ហាញពីគំនិតរបស់ក្រុមបដិសេធខ្លួន ផ្តល់ចំនុចសំខាន់ខ្លីៗនូវអ្វីដែលកូនក្រុមនីមួយៗក្នុងក្រុម បដិសេធនឹងនិយាយ ជំទាស់ប្រឆាំងពីរទៅបីចំនុចសំខាន់របស់អ្នកនិយាយស្រប អ្នកបដិសេធទី១គួរតែចំណាយពេលប្រ- ហែល ១/៤ (ពីរនាទីកន្លៈ) នៃពេលជំទាស់ប្រឆាំងរបស់ពួកគេ។

    ក្នុងក្រុមស្របអ្នកនិយាយទី ២ត្រូវ៖	 អះអាងជាថ្មីនូវគំនិតរបស់ក្រុមខ្លួន	ជំទាស់ចំនុចសំខាន់ៗដែលបានបង្ហាញដោយ អ្នកបដិសេធទី ១ អ្នកនិយាយទី ២នៃក្រុមស្របគួរតែចំណាយពេលប្រហែល ១/៣ នៃពេលជំទាស់ប្រឆាំងរបស់ខ្លួន។

ក្នុងក្រុមបដិសេធអ្នកនិយាយទី២ ត្រូវ៖ អះអាងជាថ្មីនូវគំនិតបដិសេធរបស់ក្រុមខ្លួន ជំទាស់ចំនុចសំខាន់ខ្លះៗនៃគំនិត របស់ក្រុមស្រប ក្រុមអ្នកបដិសេធទី ២ គួរតែចំណាយពេលប្រហែល ១/៣ នៃពេលជំទាស់ប្រឆាំងរបស់ពួកគេ។ ក្នុងក្រុមស្របអ្នកនិយាយទី ៣ត្រូវ៖ អះអាងជាថ្មីនូវគំនិតរបស់ក្រុមខ្លួន ជំទាស់ចំនុចដែលមានទាំងអស់ នៃគំនិតរបស់ ក្រុមបដិសេធ អ្នកនិយាយទី ៣ នៃក្រុមស្របគួរតែចំណាយពេល ២/៣ ទៅ ៣/៤ នៃពេលជំទាស់ប្រឆាំងរបស់ខ្លួន បង្ហាញ នូវហេតុផលរបស់ក្រុមស្របយ៉ាងសង្ខេប បញ្ចប់ឬ សំរេចការតស៊ូមតិរបស់ក្រុមខ្លួន។ ក្នុងក្រុមបដិសេធអ្នកនិយាយទី៣ ត្រូវ៖ អះអាងជាថ្មីនូវគំនិតបដិសេធរបស់ក្រុមខ្លួន ប្រឆាំងនូវចំនុចដែលនៅសេសស-ល់ទាំងអស់នៃគំនិតក្រុមស្រប អ្នកប្រឆាំងទី ៣ គួរតែចំណាយពេល ២/៣ ទៅ ៣/៤ នៃពេលជំទាស់ប្រឆាំងរបស់ខ្លួន បង្ហាញគំនិតខ្លីៗរបស់ក្រុមបដិសេធខ្លួន បញ្ចប់ការតស៊ូមតិរបស់ក្រុមបដិសេធខ្លួន។

2  ការជំទាស់បដិសេធ

ការតស៊ូមតិក្នុងក្រុមនីមួយៗនិងបង្ហាញការយល់ស្របនូវគំនិតទស្សនៈរបស់ពួកគេ។ ពួកគេនិងចំណាយពេលខ្លះក្នុងកា រិះគន់ជជែកវែកញែក ដែលបានបង្ហាញដោយសមាជិកក្រុមដទៃទៀត។ ត្រូវបានហៅថា «ការបដិសេធ» ។ មានរឿង ៣ ដែលត្រូវចងចាំដើម្បីធ្វើការបដិសេធៈ  តក្កៈ ដើម្បីនិយាយថាភាគីដទៃទៀតខុសគឺវាមិនគ្រប់គ្រាន់នោះទេ។  ការលើកយកចំនុចសំខាន់ ព្យាយាមជំទាស់នូវចំនុចសំខាន់បំផុតនៃគំនិតភាគីដទៃទៀត។  ចំណុចចំបង ចូរកុំរិះគន់អ្នកនិយាយ តែត្រូវរិះគន់អ្វីដែលគេបាននិយាយ។

 2   អ្នកនិយាយដោយឡែក

គឺមានរបៀបជាច្រើនដែលអ្នកនិយាយម្នាក់ៗ អាចប្រើប្រាស់នៅក្នុងពាក្យពេចន៍ របស់ពួកគេប៉ុន្តែគឺមានចំនុចសំខាន់ៗ ៣ ដែលអ្នកនិងកត់សំគាល់ទៅលើ ហើយវាគឺជា រឿងរ៉ាវ វិធីសាស្ត្រ និង អត្តចរិក ។ រឿងរ៉ាវគឺជាអ្វីដែលអ្នកនិយាយវាគឺជាសារធាតុនៃសំដីរបស់អ្នក។អ្នកគួរតែបែងចែករឿងរ៉ាវរបស់អ្នកឲ្យទៅជាការ ជជែកវែកញែកព្រមទាំងមាន ឧទាហរណ៍។ ការវែកញែកគឺជាការថ្លែងការ «ប្រធានបទគឺត្រឹមត្រូវឬ ខុសគឺអាស្រ័យលើក្រុមណាមួយដែលអ្នកនៅ ពីព្រោះតែកំហុស» ដែលការជជែកវែកញែកត្រូបានបំពេញ កំហុសទាំងអស់នោះ។ រឿងរ៉ាវមិនមែនគ្រាន់តែជាបញ្ជីឧទាហរណ៍វែងមួយប៉ុននោះទេ។ អ្នកមិនអាចឈ្នះ បានទេដោយការបង្កើតគំនរព្រឹត្តិការណ៍ធំជាងគេដែលការពិតដូចជាអិដ្ឋនៅក្នុងជញ្ជាំងប្រសិនបើអ្នកមិន ប្រើអិដ្ឋទាំងនោះទេ ពួកវានិងត្រូវបៀកជាប់គ្នាយ៉ាងល្អ បន្ទាប់មកគ្មានប្រយោជន៍។ អ្នកតស៊ូមតិជជាច្រើន គឺនៅលើបញ្ហាសំខាន់បច្ចុប្បន្នដូច្នេះវាល្អចំពោះអ្នកតស៊ូមតិជាច្រើន ផ្តល់ពួកគេនូវដំណឹងនៃអ្វីដែលកំពុងកើ-តក្នុងពិភពលោក ហើយនិងបញ្ហាដែលពាក់ព័ន្ធ។ វិធីសាស្ត្ររឿងរ៉ាវគឺអ្វីដែលអ្នកនិយាយវិធីសាស្ត្រគឺជាមធ្យោបាយរៀបចំអ្វីដែលអ្អកនិយាយ។គឺមានផ្នែកជាច្រើននៃវិធីសាស្រ្ត។ ១ ក្រុម វិធីសាស្ត្ររបស់ក្រុមល្អ ត្រូវនិយាយពាក់ព័ន្ធនឹងកភាព និង តក្កសាស្ត្រ។ការស្រុះស្រួលគ្នាគឺ បង្កើតឡើងដោយសមាជិកក្រុមទាំងអស់មានចំណេះដឺងផ្តល់និយមន័យ។តើអ្នកនិយាយដទៃទៀតបានិយាយអ្វីខ្លះ?តើអ្វីទៅជាសមាជិកក្រុម? ២ការនិយាយដោយឡែកអ្នកត្រូវរៀបចំពាក្យសំដីអោយបានល្អ។ជំហានដំបូងគឺត្រូវមានគំនិតយោបល់ច្បាស់លាស់ហើយគួរប្រើគំនិតឧទាហរណ៍ណាមួយអោយសមរម្យនឹងប្រធានបទ ដើម្បីលើកគាំទ្រនូវការជជែកវែកញែកទាំងនោះរបស់ខ្លួនរៀ បចំពាក្យសំដីអោយបានល្អក្នុងពេលកំណត់និយាយ។អ្នកកាត់សេចក្តីអាចប្រតិកម្មបាន _ នៅពេលដែលអ្នកនិយាយរឿងឥតប្រយោជន៍គ្រាន់តែ ដើម្បីបំពេញពេលវេលា។ 2អត្តចរិក អត្តចរិកគឺជាវិធីដែលអ្នកបង្ហាញ វាដូចជាអ្វីដែលអ្នកនិយាយហើយមានមាយាទឬកពាជាច្រើន អ្នកត្រូវតែដឹង= កាតពង្រាង កុំសសេរពាក្យសំដីអ្នកជាពត៌មានលើកាតពង្រាង។ ទំនាក់ទំនងចក្ខុ គឺវាត្រូវទាក់ទងយ៉ាងជិតទៅនិងកាតពង្រាង។ សម្លេង គឺមានមធ្យោបាយជាច្រើនដែលអ្នកអាចធ្វើ ជាមួយសំលេងរបស់អ្នកអោយមានប្រសិទ្ធភាព  រាងកាយ គឺជាឧបករណ៍មួយសំរាប់អ្នកប្រើប្រាស់។ធ្វើកាយវិការដៃមិនសូញសាញជាមួយភាពមានទំនុកចិត្ត។ ទម្លាប់ញ័រ ចៀសវាងការញ័រ វាជាកត្តារុកគួន។ វិធីនិយាយនិងពាក្យបច្ចេកទេស នេះគឺមិនមែនជាការធ្វើលំហាត់ក្នុងមេរៀនវេយ្យាករណ៍ឬក្នុងការនិយាយជំនាញទេ។ គ្រោងការណ៍កត់សំគាល់

     រាល់អ្នកកាត់សេចក្តីត្រូវដាក់ពិន្ទុតាមស្តង់ដារ។អ្នកនឹងទទួលបានពិន្ទុដូចខាងក្រោម៤០សំរាប់រឿងរ៉ាវ  ៤០សំរាប់អត្តចរិក ២០សំរាប់វិធីសាស្ត្រ។សរុប១០០ពិន្ទុ។ជាមធ្យមអ្នកនិយាយ ភាគច្រើនទទួលបាន៧៥ពិន្ទុ	។កុំចំ ណាយពេលជជែកវែកញែករបស់អ្នកបារម្ភ អំពីពិន្ទុ។អ្នកកាត់សេចក្តី គឺជាមនុស្សរាក់ទាក់ហើយនិយាយជាមួយអ្នកយ៉ាងរីក  រាយ បន្ទាប់ពីអ្នកជជែកវែកញែករួច គេនឹងនិយាយប្រាប់អ្នកអំពី ការនិយាយសំដែងរបស់អ្នក។ សូមអរគុណ!