មូលហេតុដែលនាំអោយព្រះម៉ែមហានគរជាប់ទុក្ខទោស...

ពីវិគីភីឌា

គ/. ហេតុអ្វីបានជាម៉ែជាប់ទោស ?

សេចក្តីលោភរបស់បុគ្គលមា្នក់ៗ គ្រួសារមួយ អ្នកដឹកនាំប្រទេសមួយ គឺមិនចេះឆ្អែត ឬស្កប់ស្កល់ឡើយ ហើយពេលណាដែលសេច​ក្តីលោភកើនកំលាំងខ្លាំងច្បាស់ជា​ត្រូវប៉ះពាល់ដល់អ្នកដ៏ទៃ ​ឬ ប្រទេស ដ៏ទៃជាពុំខាន ។ ដូចសព្វថ្ងៃនេះម្ដាយដែលគាត់រកស៊ីលក់ដូរនៅឯផ្សារដូចជាពួកគាត់លក់សាច់បន្លែជាដើម ឬរបស់របរផ្សេងៗ ។ល។ ក្នុងមួយគីឡូគាត់ថ្លឹងអោយ​គេតែប្រាំបីខាំ​ទេ​ គឺគាត់​លួចគេពីរខាំ ដើម្បីយក មកចិញ្ចឹមកូនប្រុសស្រីដោយសុខចិត្តដាច់សីល ផលរបស់បាបដែលម្ដាយឪពុកដាច់សីលនេះ ធ្វើអោយពួក គាត់ធ្លាក់ទៅសោយទុក្ខក្នុងអបាយភូមិយើងសួរ ថា

តើកូនគេមានប្រើអោយម៉ែឪទៅប្រព្រឹត្តអំពើអាក្រក់ នេះទេ ?

គឺពួកគាត់ពេញចិត្តធ្វើនូវអំពើអកុសលនេះដោយខ្លួនឯងដូច្នេះអំពើនេះធ្វើអោយពួកគាត់ ធ្លាក់ទៅ រងទុក្ខក្នុងអបាយភូមិ ។ យ៉ាងណាមិញ បុព្វជនម៉ែនោះក៏យ៉ាងដូច្នោះដែរ ដោយចង់អោយ​កូនក្មែរ សម័យក្រោយថ្កំថ្កើងរុងរឿងរស់នៅដោយមោទនភាព គាត់បានធ្វើ សង្រ្កាមពង្វាតទឹកដី រហូតមានស្ដេច ចំណុះ រាប់រយប្រទេស ។ យើងមើលសព្វថ្ងៃមហា​អំណាចបច្ចុប្បន្នគ្រាន់​តែ​ ចង់គ្រប់គ្រងប្រទេសមួយ ខ្លួនអ្នកដឹក នាំសុខចិត្តធ្វើសង្រ្គាមសម្លាប់ជីវិតមនុស្សរាប់មឺនសែននាក់ ចុះទំរាំបុព្វជនខ្មែរគ្រប់ គ្រងគេរាប់រយ ប្រទេស នោះ តើពួកគាត់សំលាប់មនុស្សប៉ុន្មានទៅ? ហើយបាបទាំងអស់នេះអ្នកណាជាអ្នកទទួល?

យ៉ាងណាមិញ បរទេសដែលគាត់ធា្លប់ ធ្វើអាណានិគមលើគេពីអតីតកាលនោះក៏ចងពៀរនិងពួកគាត់ ហើយ គេសងសឹកវិញ។ ដោយខ្ញុំលើកយកហេតុផល នេះមកពន្យល់ព្រោះមិនចង់អោយ​ ម៉ែឪជំនាន់ ក្រោយនាំគ្នាធ្វើបាបដើម្បីគេ (កូន) ហើយទីបំផុតខ្លួនរងទូក្ខតែឯងក្នុង អបាយភូមិនោះ រួចទើបទួញ យំជា ខាងក្រោយ (ទំនួញប្រេត) នោះគឺវាហួសពេលហើយ​ព្រោះយើងពុំបាន​ធ្វើទី​ពឹងអោយខ្លួនឯង ខ្លួនជាទីពឹងខ្លួនតើអ្នកដទៃឯណាហ្ន+ នឹងជាទីពឹងបាន បុគ្គលដែលបានអប់រំខ្លួន បានល្អ ហើយនិងបាន នូវទីពឹងដែលគេបានដោយកំរ នេះជា (សុភាសិតរបស់ព្រះ​សម្មា​សម្ពុទ្ធ) ។

មាតាមហានគរក៏យ៉ាងអញ្ជឹងដែរ ខំពង្រីកនគរទុកអោយកូនខ្មែររស់នៅឲ្យបានថ្កុំថ្កើន តែទីបំផុតខ្លួនត្រូវជាប់ឃាំងក្នុងសមុទ្រទឹកដោះហើយដេកស្រែកយំរងចាំកូនខ្មែរជំនាន់ក្រោយជួយ តើកួន​ខ្មែរសម័យនេះ មានអ្នកណាគេនឹងជួយគាត់បើពូកគេកំពុងស្រវឹងនឹង (កេរម៉ែ) ស្រវឹងអំណាច យសទ្រព្យសម្បត្តិសំភារៈ…។ល។ ម្យ៉ាងទៀតពួកគេបានភ្លេច ! ពុំបានដឹងរឿងពិតរបស់ ​គាត់ព្រោះដោយអំណាចបាបកម្មដែលគាត់បានធ្វើហើយ ពួកគេនាំគ្នាជេរប្រមាទមាក់ងាយដល់ពួកគាត់ថែមទៀត។ សរុបមក នេះជាហេតុអោយគាត់ជាប់ឃុំឃាំង រាប់ពាន់ឆ្នាំមកនេះ​ព្រោះ ការ​ដាច់នូវសិលគឺ សិក្ខាបទប្រាំ ។

ហេតុនៃការខិតខំស្រាវជ្រាវរាវរកការពិត ដោយបានទាញរឿងពីក្នុងថ្មនិងឯកសារផ្សេងៗនៅក្នុងភាសា រឿងព្រេង ធម្មជាតិ…។ល។ មកពន្យល់នេះ គឺចង់ពញ្ញាក់ស្មារតីកូនខ្មែរ​ប្រុសស្រីគ្រប់ រូប​អោយភ្ញាក់​ឡើងនាំគ្នាត្រិះរិះ ពិចារណាទ្រោលបំភ្លឺទៅមុខទៀតដើម្បីស្រង់រឿងរ៉ាវនគរដែលលិចចុះរាប់រយឆ្នាំនេះអោយត្រដែតឡើងវិញ។ ហើយការស្រាវជ្រាវទាំងអស់នេះទោះបី ខុស និង ត្រូវ​ក្តីសូមមិត្តអ្នកអានធ្វើការត្រិរិះក្នុងភាពជាកូនខ្មែរសុទ្ធៗ បើពុំត្រឹមត្រូវបោះបង់ចោលចុះ តែបើត្រឹមត្រូវតាមហេតុផលសូមមិត្តអ្នកអានជួយរែក ជួយស្រង់ដើម្បីជួយ​មាតុភូមិជាទី​ស្នេហានៃ​ យើង​អោយ​រុងរឿងដូចអត្ថន័យដែលមាននៅក្នុងប្រាសាទនាគព័ន្ធស្រាប់ ៕


សូមអភ័យទោសពីសំណាក់មិត្តអ្នកអានទាំងឡាយ នូវរាល់កំហុសឆ្គងទាំងអស់ដែលកើតមាននៅក្នុងឯកសារនេះ ។
ស្នាដៃសង្ខេបនេះ កសាងរួចជាស្ថាពរនៅថ្ងៃ សុក្រ ទី ០១ ខែ ឧសភា ឆ្នាំ ២០០៩
ការខិតខំស្រាវជ្រាវនេះខ្ញុំសូមរក្សារសិទ្ធិទាំងស្រុង !…

ពីខ្ញុំ តាព្រហ្ម កូនកត្តញ្ញូ អ្នកស្នងមរតកម៉ែ


      • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ...[[១]]