រដ្ឋបាលរបស់សាសនាបាហៃ

ពីវិគីភីឌា

ព្រះបាហាអ៊ុលឡាហ៍បានត្រាស់នូវគំរោងផែនការមួយដើម្បីឲ្យមនុស្សជាតិនៅក្នុងពិភពលោកឲ្យមានសាមគ្គីភាព ។ វាគឺត្រូវបានគេហៅថា សេចក្តីបង្គាប់ផ្នែករដ្ឋបាលរបស់ព្រះបាហាអ៊ុលឡាហ៍ (The Administrative order of Baha’u’llah) ។ គំរោងនេះគឺដើម្បីហៅនូវការចូលរួមខាងផ្នែកមូលដ្ឋាន ជាតិ និងអន្តរជាតិនៅក្នុងសហគមន៍ពិភពលោក ។

  • ធម្មសភាចិត្តកៈមូលដ្ឋាន​ (Local Spiritual Assembly)៖ នៅពេលដែលមានសាសនិកបាហៃចំនួន ៩ នាក់ ឬច្រើនជាងនេះរស់នៅក្នុងតំបន់មូលដ្ឋានមួយ នោះធម្មសភាចិត្តកៈមូលដ្ឋាន (LSA) នឹងត្រូវបានគេបោះឆ្នោត ។ ការបោះឆ្នោតនេះគឺត្រូវបានគេធ្វើឡើងនៅរាល់ថ្ងៃទី ២១ ខែមេសា ដែលជាថ្ងៃឈប់សម្រាកបាហៃ ។ LSA គឺត្រូវបានផ្ដល់អំណាចនៅក្នុងគំរោងរបស់ព្រះបាហាអ៊ុលឡាហ៍ដើម្បីមើលថែរក្សាកិច្ចការនៅក្នុងសហគមន៍បាហៃនៅក្នុងមូលដ្ឋាន ។ សាសនិកបាហៃត្រូវតែគោរពនូវការសម្រេចចិត្តនៃធម្មសភាចិត្តកៈមូលដ្ឋានរបស់ពួកគេ ។
  • ធម្មសភាជាតិ (National Spiritual Assembly)៖ សាសនិកបាហៃនៃប្រទេសនីមួយៗបោះឆ្នោតអោយធម្មសភាជាតិ (NSA) រៀងរាល់ឆ្នាំ ។ NSA ជួយ និងណែនាំផ្លូវទៅគ្រប់ LSA ទាំងអស់នៅក្នុងប្រទេសនោះ ។
  • ធម្មសភាយុត្តិធម៌សកល (Universal House of Justice)៖ សមាជិកនៃធម្មសភាជាតិទាំងអស់បោះឆ្នោតជ្រើសរើសធម្មសភាយុត្តិធម៌សកល ...ដែលព្រះបានបង្គាប់ថាដូចជា ប្រភពនៃការល្អទាំងអស់ និងរួចផុតពីកំហុសឆ្គងទាំងអស់... ព្រះបាហាអ៊ុលឡាហ៍បានសន្យាថាធម្មសភាយុត្តិធម៌សកលគឺស្ថិតនៅក្រោមការការពាររបស់ព្រះជាម្ចាស់ ហើយត្រូវបានការការពារពីកំហុសខុសឆ្គងទាំងឡាយ ។
    ទីស្នាក់ការកណ្ដាលរបស់ធម្មសភាយុត្តិធម៌សកល
  • អ្នកគាំពារ (The Guardian)៖ លោកសូហ្គីអេហ្វិនឌី (1897 - 1957) ដែលជាចៅរបស់សម្ដេចអាប់ឌុលបាហា ដែលត្រូវបានតែងតាំងអោយធ្វើជាអ្នកគាំពារនៃបុព្វហេតុនៃព្រះនៅក្នុងសំបុត្របណ្ដាំរបស់អង្គពិសិដ្ឋអាប់ឌុលបាហា។ គាត់បានដឹកនាំបាហៃទាំងអស់ បកប្រែ និងពន្យល់ពីសំណេរពិសិដ្ឋ ហើយនិងធ្វើតាមការណែនាំរបស់ព្រះបាហាអ៊ុលឡាហ៍ និងអង្គពិសិដ្ឋអាប់ឌុលបាហា ដោយចាប់ផ្ដើមអនុវត្តនូវសេចក្តីបង្គាប់ផ្នែករដ្ឋបាលរបស់ព្រះបាហាអ៊ុលឡាហ៍ទូទាំងពិភពលោក ។
  • អ្នកជំនួយនៃបុព្វហេតុរបស់ព្រះ (The Hands of the Cause of God)៖ សាសនិកបាហៃខ្លះត្រូវបានតែងតាំងដោយលោកសូហ្គីអេហ្វិនឌីដើម្បីបង្រៀន និងការពារជំនឿបាហៃ ។ ពួកគេធ្វើការយ៉ាងស្និទ្ធស្នាលជាមួយនឹងផ្នែករដ្ឋបាលនៃជំនឿសាសនា និងបំរើសាសនិកបាហៃទូទាំងពិភពលោក ។
  • អ្នកប្រឹក្សាប្រចាំទ្វីប (The Continent Board of Counselor)៖ ១៦ ក្រុមនៃបាហៃគឺត្រូវបានតែងតាំងដោយធម្មសភាយុត្តិធម៌សកលដើម្បីបំរើនៅក្នុងទីតាំងដែលត្រូវបានកំណត់នៅជុំវិញពិភពលោក ។ ការងាររបស់ពួកគេគឺដើម្បីបង្រៀន និងការពារបុព្វហេតុនៃព្រះ ។ ពួកគេផងដែរធ្វើការយ៉ាងស្និទ្ធស្នាលជាមួយនឹងផ្នែករដ្ឋបាលនៃជំនឿសាសនា
  • ជំនួយការអ្នកផ្ដល់ឱវាទប្រចាំទ្វីប (Auxiliary Board)៖ សាសនិកបាហៃខ្លះគឺត្រូវបានតែងតាំងដោយអ្នកប្រឹក្សាដើម្បីជួយក្នុងការបង្រៀន និងការពារបុព្វហេតុសាសនាក្នុងប្រទេសរបស់ពួកគេ ។