រលួស
ដោយវិគីភីឌា
| រលួស | |
|---|---|
| សត្វសេក លើដើម រលួស នៃស្រុកឥណ្ឌា | |
| ចំណាត់ថ្នាក់ជីវសាស្ត្រ | |
| រជ្ជៈ: | Plantae |
| (unranked): | Angiosperms |
| (unranked): | Eudicots |
| (unranked): | Rosids |
| លំដាប់: | Fabales |
| អំបូរ: | Fabaceae |
| ពួក: | Erythrina |
| ប្រភេទ: | E. variegata |
| ឈ្មោះទ្វេនាម | |
| Erythrina variegata L. |
|
រលួស ជាឈើមួយប្រភេទ ពួកអសារកព្រឹក្ស, ដើមខ្ចីមែកខ្ចីមានបន្លា, ស្លឹកស្តើងទន់, ផ្កាក្រហម; ស្លឹកខ្ចីប្រើជារបោយបាន, ផ្លែខ្ចីប្រើជាបន្លែស្លកកូរបាន :ដើមរលួស(ហៅ រលួសបាយ ក៏បាន ព្រោះមាន រលួស ផ្អុង ជាពួកជាមួយគ្នា)។ ដំឡូងមួយប្រភេទ ដើមជាវល្លិ ស្លឹកស្រដៀងនឹងស្លឹករលួស, ក្នុងមួយដើមមានមើមតែមួយ រាងច្រឡោសាច់សមានទឹកដមរលម សំបកស្វិត, ប្រើបរិភោគឆៅ មានរសផ្អែមស្រាលត្រជាក់, កំណើតពូជដើមដំបូងមកពីប្រទេសចិន : ដំឡូងរលួស ( ចិនហៅ ប៉ិកួ: ) ។
[កែប្រែ] ពាក្យ
ភាសាបាលីបានហៅឈើនិះជា មន្ទារវ (Mandarava) ក៏បានប្រើនិង មន្ទារ ។ Erythrina variegata Lour. ពីមន់ជា Erythrina indica និង Erythrina orientalis ។