Jump to content

រាជ សម្បត្តិ

ពីវិគីភីឌា
រាជ សម្បត្តិ
រូប​លោក​កាល​នៅ​រស់
កើត(1964-07-17)17 កក្កដា 1964
ស្វាយរៀង, កម្ពុជា
ស្លាប់ឧសភា 2011 (អាយុ 46–47)
ភ្នំពេញ, កម្ពុជា
សញ្ជាតិកម្ពុជា
ការអប់រំអនុបណ្ឌិត ពី សាកលវិទ្យាល័យ Columbia
អាជីពអ្នកនាំពាក្យ ឲ្យ សាលាក្ដី​ខ្មែរក្រហម (ECCC)
ពន្ធភាព
កូន៣ - ប្រុស ២ និង ស្រី ១

លោក រាជ សម្បត្ដិ (អង់គ្លេស: Reach Sambath) (១៧ កក្កដា ១៩៦៤ - ១១ ឧសភា ២០១១) ជាប្រធាន​ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​ និង​ជាអតីត​អ្នក​ការសែត​ល្បី​ឈ្មោះ​មួយ​រូបនៅប្រទេសកម្ពុជា។ លោក​បាន​ចែក​ឋាន​ពីលោក​យើង​នេះ​ទៅ​ហើយ​ កាលពី​យប់ ថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ ដោយសារបែកសរសៃឈាមក្នុងខួរក្បាល​។ លោក រាជ សម្បត្តិ ជាកូនកំព្រា ដោយសារឪពុកម្តាយត្រូវបានសម្លាប់ដោយក្រុមខ្មែរក្រហម។ ការ​ស្លាប់​របស់​លោក រាជ សម្បត្ដិ បាន​បន្សល់​ទុក​នូវ​ភរិយា និង​កូន​ចំនួន​៣នាក់​ដែល​ក្នុង​នោះ​មាន​ប្រុស​ពីរ​នាក់ និងស្រី​ម្នាក់។

លោក រាជ សម្បត្ដិ កើតនៅថ្ងៃទី ១៧ កក្ដដា ១៩៦៤ ក្នុង​ខេត្ដស្វាយរៀង។ ​លោក រាជ សម្បត្តិ គឺជាអតិតអ្នកកាសែតខ្មែរដ៏ល្បីល្បាញមួយរូបទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយមុនពេលលោកបានក្លាយជាមន្រ្តីអ្នកនាំពាក្យ​ប្រកប​ដោយ​សំនួន​វោហា និង​ភាព​ប៉ិន​ប្រសព្វ នៅសាលាក្តីខ្មែរក្រហម នៅ​ដើម​ឆ្នាំ២០០៦ ហើយក្រោយមកមានឋានៈជាប្រធានផ្នែកកិច្ចការសាធារណៈ នៃសាលាក្តីខ្មែរក្រហមនោះ លោកក៏ជាសាស្រ្តាចារ្យនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយឯសកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។


ឯកសារយោង

[កែប្រែ]