ក្រុងភ្នំពេញ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

(ត្រូវបានបញ្ជូនបន្តពី ភ្នំពេញ)
ទៅកាន់៖ ទិសដៅ, ស្វែងរក
ក្រុងភ្នំពេញ
ភ្នំពេញមើលពីលើយន្តហោះ
ភ្នំពេញមើលពីលើយន្តហោះ
Official seal of ក្រុងភ្នំពេញ
Seal
ទីតាំងទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា
ទីតាំងទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា
ក្រុងភ្នំពេញ (Cambodia  )
ក្រុងភ្នំពេញ
ក្រុងភ្នំពេញ
ទីតាំងក្រុងភ្នំពេញ
កូអដោនេ: 11°33′N 104°55′E / 11.55, 104.917
ប្រទេស ទំព័រគំរូ:ទិន្នន័យ​នៃប្រទេសកម្ពុជា
ក្រុង ភ្នំពេញ
ចែកជា ៧ខណ្ឌ
រដ្ឋបាល
 - អភិបាល កែប ជុតិមា
ក្រលាផ្ទៃ
 - សរុប ៣៧៦ km² (១៤៥,២ sq mi)
ប្រជាជន (២០០៦)
 - សរុប ២០០៩២៦៤
 - ដង់ស៊ីតេ ៥៣៤៣,៨/km² (១៣៨៤០,៤/sq mi)
ល្វែងម៉ោង UTC/GMT +៧ (UTC)
កូដតំបន់ ៨៥៥ (០២៣)
គេហទំព័រ: http://www.phnompenh.gov.kh

ក្រុងភ្នំពេញ​ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភ្នំពេញគឺជាទីក្រុង និង​ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែង ដែលមានមនុស្សរស់ច្រើន ជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតភ្នំពេញក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍន៏ និង ជាកន្លែងដែលបន្សល់ទុក​នូវសំណង់ចាស់ៗ​ជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញ បានប្តូររូបរាងថ្មីទាំង​ការអភិវឌ្ឍន៏ និង សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង សំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និង​សេដ្ឋកិច្ច​ ជាមួយនឹងទីក្រុងធំៗនានានៅលើសកលលោក។


មាតិកា

[កែប្រែ] ប្រវត្តិក្រុងភ្នំពេញ

ពីមុន​ភ្នំពេញ​មាន​ឈ្មោះ​ថា ក្រុង​ចតុមុខ​ មាន​ន័យ​ថា ​ទីក្រុង​ដែល​មាន​មុខ​បួន​​។ ឈ្មោះ​នេះ​ដែរ​យើង​បាន​យក​មក​ពី​ការ​រត់​ប្រសព្វ​គ្នា​នៃ​ទន្លេ​ គឺ​មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោមទន្លេបាសាក់និង ទន្លេសាប​​​​ ។ ទន្លេ​ទាំង​៤​បាន​រត់​ប្រសព្វ​គ្នា​ត្រង់​កន្លែង​ដែល​ក្រុង​ចតុមុខ​បាន​តាំង​នៅ ​ក្រុង​ចតុមុខ​​។

ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ក្នុង​រជ្ជកាល​ស្តេចពញ្ញាយ៉ាត ដែល​ជា​ស្តេច​នៃ​អាណាចក្រ​ខ្មែរ នា​សម័យ​នោះ​។ ស្តេច​ពញ្ញាយ៉ាត បាន​រើ​រាជធានី ពី​រាជធានី​អង្គរ​ធំ មក​ភ្នំពេញ បន្ទាប់​ពី​វា​ត្រូវ​បាន​ក្តោប​យក ដោយ​ប្រទេសថៃប៉ុន្មាន​ឆ្នាំ​មុន​នោះ​បន្តិច​។ ក្នុង​រាជកាល​ព្រះបាទ​នរោត្តម ព្រះ​មហាក្សត្រ​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុង​ភ្នំពេញ​បាន​ក្លាយ​ជា​កន្លែង​ឈរ​ជើង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​និងព្រះបរមរាជវាំង

ទីក្រុង​ភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​លើក​ដំបូង​បង្អស់​នៅ​ពុទ្ធ​សតវត្ស​ទី​២១ គ្រឹស្ត​សតវត្ស​ទី​១៥ ក្នុង​រជ្ជកាល​ព្រះបរមរាជា (ពញាយ៉ាត) គឺ​ព្រះ​ស្រីសុរិយោពណ៌‌ នៅ​ពេល​ដែល​ទ្រង់​បោះបង់​ចោល​ព្រះរាជវាំង​អង្គរ​មក​កសាង​ព្រះ​រាជវាំង​ថ្មី​នៅ ទួលបាសាណ ក្នុង​ខេត្ត​ស្រី​ស​ឈរ ដែល​សព្វថ្ងៃ​ហៅ​ថា ស្រុក​ស្រី​សន្ធរ ក្នុងខេត្ត​កំពង់ចាម។ ប៉ុន្ដែ​ដោយ​ទីទួល​បាសាណ​នោះ ក្នុង​រដូវ​ភ្លៀង​មាន​ទឹក​លិច​រាល់​ឆ្នាំ ទ្រង់​បាន​សាង​ប្រាសាទ​ព្រះរាជវាំង​ហើយ​គង់​នៅ​បាន​តែ​មួយ​ឆ្នាំ ក៏​ទ្រង់​ស្ដេច​យាង​មក​កសាង​ទីក្រុង​ថ្មី នៅ​ឆ្នេរ​ទន្លេ​បួន​មុខ គឺ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ នៅ​គស ១៤៣៤​។

ការ​ស្ថាបនា​ព្រះរាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​ពីរ​លើក ៖

បាន​ជា​ការ​ស្ថាបនា​ព្រះ​រាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​២​លើក ព្រោះ​ក្រោយ​ពី​ការ​ស្ថាបនា​លើក​ទី​១ គឺ គស ១៣៤៤ ដល់ ១៤៩៧ នោះ​ព្រះរាជវាំង​បាន​ទៅ​ស្ថាបនា​នៅ​អង្គរ​វិញ​... ក្រោយពី​អង្គរ ទៅ​ពោធិ៏សាត់ ទៅ​បរិបូណ៍ ទៅ​លង្វែក ទៅ​ឧត្តុង្គ ហើយ​ក្រោយ​ពី​ឧត្តុង្គ ព្រះរាជវាំង​ត្រលប់​មក​ស្ថាបនា​នៅ​ក្រុង​ភ្នំពេញ​វិញ​ជា​លើក​ទី​២ នៅ​គស​១៨៦៥ ទើប​បាន​ស្ថិតស្ថេរ​រហូត​ដល់​សព្វថ្ងៃ​នេះ​។

[កែប្រែ] ប្រវត្តិ​​រាជ​ធានី​ភ្នំ​ពេញ​​តាមរាជពង្សាវតាខ្មែរ​

រាជពង្សាវតាខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ​ដោយមានសេចក្តី​សំរួលដូចតទៅ​ ៖
ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យ​ ស្តុកស្តម្ភ ដែលអ្នកផងហៅថា ដូនពេញ​ ។​ ​ផ្ទះគាត់តាំង​នៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។

នាសម័យថ្ងៃមួយ​ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្តោយ​អោយ​បាក់​ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គ​រហូតមកដល់​ទន្លេ​ច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែត​មកទើនៅត្រង់មាត់​កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយ​នាំ​យក​​មកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅ​គល់​គគីរ ស្រាប់តែឃើញ​ព្រះពុទ្ធ​រូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជា​ព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួក​អ្នក​ស្រុក​​បាន​ដង្ហែ​រូបបដិមាទាំងនោះ យកទៅដំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បាន​អោយគេជញ្ជូនដីពូន​ដំបូកភ្នំខាង​ឥសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២ ។

តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឥសាន​ព្រះវិហារ រួមគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃលោកតាព្រះចៅ) ។

ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាង​អធិអធម ។ ​ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែល​យូរៗ​ទៅក្លាយ​នៅ​ត្រឹមតែភ្នំដូនពេញ ដូចយើងហៅសព្វថ្ងៃនេះ ។

គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរ​នោះរាជ​ពង្ស​សាវតា និងអត្តបទចម្លងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមាន​ពុទ្ធបដិមាបួន​អង្គ​ធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ​ព្រះពុទ្ធ​រូប ពីរអង្គ​មាន​​ព្រះ​ភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយ​ព្រះអង្គ មាន​ព្រះភ័ក្ត្រ តាំង​សមាធិ និងរូបសិលា ១ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួក​ព្រាហ្មណ៍ ។ តែបើតាមរូបតំណាង​ដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់​លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នា ។

ទិដ្ឋភាពមាត់ទន្លេនាពេលរាត្រីនៅទីក្រុងភ្នំពេញ

[កែប្រែ] រដ្ឋបាល

ភ្នំពេញជារាជធានីនៃប្រទេសកម្ពុជា។ រាជធានីភ្នំពេញជាទីក្រុងដែលមានស្ថានភាពភូមិបាល ស្មើនឹងខេត្តមួយដែរ។ រាជធានីភ្នំពេញ​ចែកជា​ ៧ខណ្ឌ ក្នុងនោះរួមមាន ៧៦សង្កាត់ ដែលមាន​ ៦៣៧ក្រុម៖

រដ្ឋបាលខណ្ឌ សង្កាត់ ក្រុម នៃក្រុងភ្នំពេញ
ឈ្មោះខណ្ឌ ចំនួនសង្កាត់ ចំនួនក្រុម
ខណ្ឌចំការមន ១២​ ៩៥
ខណ្ឌដូនពេញ ១១​ ១៣៤
ខណ្ឌប្រាំពីរមករា ៨​ ៣៣
ខណ្ឌទួលគោក ១០​ ១៤៣
ខណ្ឌដង្កោ ១៥​ ១៤៣
ខណ្ឌមានជ័យ ៨​ ៣០
ខណ្ឌឫស្សីកែវ ១២​ ៥៩ សរុប ៧៦ ៦៣៧

[កែប្រែ] អភិបាលក្រុងភ្នំពេញ

  • ១៩៧៩ - ១៩៨០: លោក ខាង សារិន
  • ១៩៨០ - ១៩៨២: លោក ចាន់ វ៉ែន
  • ១៩៨២ - ១៩៨៥: លោក កែវ ចាន់ដា
  • ១៩៨៥ - ១៩៩០: លោក ថោង ខុន
  • ១៩៩០ - ១៩៩២: លោក ហ៊ុក ឡង់ឌី
  • ១៩៩២ - ១៩៩៣: លោក ស៊ីម កា
  • ១៩៩៣ - ១៩៩៨: លោក ឈឹម សៀកលេង
  • ១៩៩៩ - ២០០៣: លោក ជា សូផារ៉ា
  • ២០០៣- បច្ចុប្បន្ន: លោក កែប ជុតិមា

[កែប្រែ] ប្រជាសាស្ត្រ

នៅឆ្នាំ២០០៦ ភ្នំពេញមានប្រជាជន ២០០៩២៦៤ នាក់លើផ្ទៃដីសរុបរបស់ខ្លួន ៣៧៥គ.ម និងមានដង់ស៊ីតេប្រជាជន ២៦៩៦នាក់ក្នុងមួយ គីឡូម៉ែតការេ។ កំនើនប្រជាជនជាមធ្យមគឺ ៣,៩២%។

[កែប្រែ] សេដ្ឋកិច្ច

តាំងនៅមុខកាត់ប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ ហើយនិងទន្លេសាប ។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាង ពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៏ សេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុកនិង ប្រទេសនៅលើ សកលលោក ដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បន្ថែមការនាំចេញច្រើន។ ដើម្បី បង្កើនសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋរ ដ្ឋាភិបាល បានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជា តំបន់ទេសចរណ៏ និងតាមរយៈ ភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។

[កែប្រែ] ទេសភាពនិងស្ថាបត្យកម្ម

ព្រះទីនាំងច័ន្ទឆាយា

វិស័យដែលទាក់ទាញភ្ញៀវទេសចរណ៏នៅទីក្រុងភ្នំពេញរួមមាន ព្រះបរមរាជវាំង ផ្សារធំថ្មី ព្រះវិហារព្រះកែវមរកត សារមន្ទីរជាតិ វិមានឯករាជ្យ វិមានមិត្តភាព កម្ពុជា វៀតណាម សារមន្ទីរទួលស្លែង វត្តភ្នំ និង វាលពិឃាតជើងឯកនៅជាយក្រុងភ្នំពេញ។

[[ព្រះបរមរាជវាំង]គឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខ ត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សារជាថ្មីដោយ ព្រះបាទ នរោត្តម

វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត ជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកំលាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតំកល់ព្រះពុទ្ឋរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។

[កែប្រែ] ធាតុអាកាស

អាកាសធាតុទីក្រុងភ្នំពេញ

ភ្នំពេញមានសីតុណ្ហភាពក្តៅពេញមួយឆ្នាំ។ សីតុណ្ហភាពទីក្រុងមានការប្រែប្រួលពី ១០°ទៅ ៣៨ °C (៥០° ទៅ ១០០ °F)។ ភ្នំពេញមាន​អាកាសធាតុត្រូពិចទទួល​ឥទ្ធិពល​​ខ្យល់មូស្សុង។ ចាប់ពីខែឧសភាដល់ខែតុលា ខ្យល់មូស្សុងពីទិសនីរតី បក់នាំខ្យល់មានសំនើមខ្ពស់​ពី ឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា។ ចាប់ពីចុងខែវិច្ឆិកាទៅខែមិនា ខ្យល់មូស្សុងបក់នាំខ្យល់ស្ងួតពីទិសឦសាន។ ភ្នំពេញមានកំពស់ទឹកភ្លៀង​ ខ្ពស់ជាងគេនៅខែកញ្ញានិងតុលា ហើយទាបជាងគេនៅខែមករា​និងកុម្ភៈ។

ភ្នំពេញ​មានរដូវ២ដាច់ដោយឡែកពីគ្នាគឺ​ រដូវប្រាំង និង រដូវវស្សា។ រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែ តុលា ដែលសីតុណ្ហភាពអាចឡើងដល់ ៤០°C។ រដូវប្រាំង គឺចាប់ពី ខែវិច្ឆិកា ដល់ខែ មេសា ដែលសីតុណ្ហភាពអាចធ្លាក់ចុះត្រឹម ២២°C។ ខែដែលល្អសំរាប់ដំណើរកំសាន្តគឺចាប់ពីរខែវិច្ឆការដល់ខែមករា នៅពេលដែលសីតុណ្ហភាពនៃសំណើមបានថយចុះ។

ខែ មករា កុម្ភះ មីនា មេសា ឧសភា មិថុនា កក្តដា សីហា កញ្ញា តុលា វិច្ឆិកា ធ្នូ
សីតុណ្ហភាពអតិបរមា (°C) ៣១ ៣៣ ៣៤ ៣៥ ៣៤ ៣៣ ៣២ ៣២ ៣១ ៣១ ៣០ ៣០
សីតុណ្ហភាពមធ្យម (°C) ២៦ ២៧ ២៨ ២៩ ២៩ ២៨ ២៨ ២៨ ២៨ ២៧ ២៧ ២៦
សីតុណ្ហភាពអប្បបរមា (°C) ២២ ២២ ២៣ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៤ ២៣ ២២
កំរិតទឹកភ្លៀង (មីលីម៉ែត្រ) ៧,៦ ១០,២ ៣៥,៦ ៧៨,៧ ១៤៤,៨ ១៤៧,៣ ១៥២,៤ ១៥៤,៩ ២២៦,១ ២៥១,៥ ១៣៩,៧ ៤៣,២

[កែប្រែ] ទីផ្សារ

សព្វថ្ងៃនេះទីផ្សារគឺជាការពេញនិយមរបស់ភ្ញៀវទេសចរណ៏កម្ពុជា ស្ទើរតែគ្រប់ភ្ញៀវទេសចរណ៏ទាំងអស់​ដែលបានចូលមកទស្សនាទីក្រុងភ្នំពេញ​គឺពួកគេទាំងនោះ​ចូលចិត្ត ទៅផ្សារ មើលភាពខុសប្លែកគ្នានៃផលិតផលដែលមានលក់នៅក្នុងផ្សារ។ ផ្សារធំថ្មីមានលក់ដូចជា មាស ប្រាក់ គ្រឿង
អលង្កា គ្រឿងចំលាក់ រូបិយវត្ថុ សំលៀកបំពាក់ នាឡិកាផ្កា អាហារ ហើយនិងស្បែកជើង

[កែប្រែ] បណ្តាញផ្សព្វផ្សាយពត៌មាន (Media)

[កែប្រែ] ការសែត សារពត៌មាន

កាសែតសរសេរជាភាសាខ្មែរ ប្រចាំថ្ងៃរួមមាន:

[កែប្រែ] វិស័យអប់រំ

សូមមើលផងដែរ គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា

នៅក្នុងប្រទេសកម្ពុជាមានសាលារៀន វិទ្យាស្ថាន និង សាកលវិទ្យាល័យ ជាច្រើនសំរាប់បំពេញ​តំរូវការដល់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់សិក្សា​នៅថ្នាក់​ទុតិយភូមិ រឺ មធ្យមសិក្សា ហើយពួកគេអាចបន្តចូលរៀននៅថ្នាក់ឧត្តមសិក្សាបានដូចជានៅ សកលវិទ្យាល័យរដ្ឋនិងឯកជន។ សកលវិទ្យាល័យទាំងនោះ​មាន​មុខវិជ្ជាជាច្រើនដូចជា: អក្សរសាស្ដ្រអង់គ្លេស ពត៌មានវិទ្យា គ្រប់គ្រង គណនេយ្យ វិស្វករសំណង់ គ្រប់គ្រងសណ្ឋាគារ មគ្គុទេស អេឡិចត្រូនិច។ល។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ។ សព្វថ្ងៃមានសិស្ស៥ពាន់នាក់ និងមានសាស្ត្រាចារ្យ ២០០នាក់​។ នេះជាមោទនភាពមួយរបស់ ប្រទេសកម្ពុជា ដែលមានសាកលវិទ្យាល័យធំបែបនេះហើយការអប់រំប្រកបដោយភាពស្វាហាប់និងម៉ត់ចត់ ធ្វើអោយ និសិ្សតបន្ទាប់ពីបាន បញ្ចប់ថ្នាក់មានសម្ថតភាព ក្នុងការស្វែងរកការងារធ្វើ និងប្រកួតប្រជែងដើម្បីមាន អនាគតល្អក្នុងសង្គមជាតិ និង ជួយដល់ប្រទេសជាតិ។ អគារសាងសង់ឡើងនៅសម័យអាណានិគមបារាំងនៅក្នុងទីក្រុងភ្នំពេញ។

[កែប្រែ] វិស័យកីឡា

សូមមើលផងដែរ កីឡានៅកម្ពុជា

កម្ពុជា មានការលេងកីឡាជាង៣០ឆ្នាំមកហើយ ឥឡូវនេះកម្ពុជាកំពុងតែរិតបន្តឹងនិងបង្កើនវិស័យកីឡាបន្ថែមទៀត។ កីឡាដែលមានការពេញនិយមមាន កីឡាបាល់ទាត់ ហើយនិង កីឡាដែលជាសិល្បៈនៃការប្រយុទ្ឋដូចជា ល្បុក្កតោ ប្រដាល់សេរី (ក្បាច់គុណប្រដាល់សព្វថ្ងៃ)ហើយនិង កីឡាចំបាប់តាមបែបប្រពៃណី។ ប្រជាជនខ្មែរហាត់ក្បាច់ប្រយុទ្ឋទាំងនេះទុកជាគ្រឿងការពារខ្លួន និងដើម្បីសុខភាព។

យុត្តាធិការដែលសំខាន់ជាងគេគឺនៅក្នុងទីក្រុងភ្នំពេញ ពហុកីឡាដ្ឋានជាតិអូឡាំពិច ដែលមានចំនុះប្រជាជនអាចចូលទស្សនាបាន៥ម៉ឺននាក់ ។ ពហុកីឡាដ្ឋាននេះ បានកសាងឡើងនៅឆ្នាំ ១៩៦៤។ វាក៏ជាកន្លែងហ្វឺកហាត់សំរាប់ក្រុមកីឡាករជំរើសជាតិកម្ពុជាផងដែរនិងជាទីប្រកួតជំរើសជើងឯក (Cambodian Premier League) ដែលមានក្លឹបដូចជាហេឡូ យូនៃធីត, [ខេមរា] ហើយនិងក្រុមកងរាជអាវុធហត្ថ។

[កែប្រែ] ខេមរជន​គួរអោយកត់សំគាល់

[កែប្រែ] សូមមើលផងដែរ

វិគីមេឌាទូទៅ

[កែប្រែ] តំណភ្ជាប់ខាងក្រៅ

[កែប្រែ] ឯកសារពិគ្រោះ

[កែប្រែ] អត្ថបទផ្សេងទៀត