រូបភាពដែលបាត់បង់

ពីវិគីភីឌា
រូបភាពដែលបាត់បង់
The Missing Picture
ឯកសារ:The Missing Picture 2013 poster.jpg
Film postera
ដឹកនាំដោយប៉ាន់ រិទ្ធី
ផលិតដោយCatherine Dussart Productions
សរសេរដោយប៉ាន់ រិទ្ធី
Christophe Bataille
និទានដោយRandal Douc
តន្ត្រីដោយMarc Marder
បច្ចេកទេសថតPrum Mesa
ពេលចេញផ្សាយ១៩ ឧសភា ២០១៣
រយៈពេល (នាទី)៩០នាទី
ប្រទេសកម្ពុជា
បារំង[១]
ភាសាភាសាបារំាង

រូបភាពដែលបាត់បង់ (បារាំង: L'image manquante, អង់គ្លេស: The Missing Picture) គឺជា​ ខ្សែ​ភាពយន្ត​កម្ពុជា​-បារាំង បែបឯកសារ​ផលិត​ក្នុង​ឆ្នាំ​២០១៣​​និង​ដឹកនាំ​រឿង​ដោយ លោក ​ប៉ាន់ រិទ្ធី ដែល​រឿង​នេះនិយាយ​អំពី​របបខ្មែរក្រហម។[២]រឿង​នេះ​ត្រូវ​បាន​គេ​ចាក់​បញ្ចាំង​ក្នុងផ្នែក Un Certain Regard នៅឯ​ មហោស្រពភាពយន្តកាន ឆ្នាំ២០១៣[៣]​ដែលខ្សែ​ភាពយន្ត​នេះ​បា​ន​ឈ្នះ​ពាន​រង្វាន់លើ​គេ។[៤]រឿង​នេះក៏​ត្រូវ​បានចាក់​បញ្ចាំង​នៅផ្នែក​រោងភាពយន្ត​ពិភបលោក នៅឯ ​មហោស្រពភាពយន្ត​ Cinemanila ឆ្នាំ​២០១៣ ហើរ​រឿង​នេះ​បាន​ឈ្នះពានរង្វាន់ Grand Jury។​[៥]

រឿង​នេះ​ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​ខ្សែ​ភាពយន្ត​របស់​កម្ពុជា​សម្រាប់​ការប្រកួត​ ភាពយន្ត​ភាសា​បរទេស​ល្អ​បំផុត​ នៅ​ឯ Academy Awards ទី​៨៦[៦] ហើយ​ក៏​បាន​ជ្រើស​តាំង​ផង​ដែរ។[៧]

សង្ខេប[កែប្រែ]

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ខ្ញុំបាន​រក​រូបភាព​ដែល​បាន​បាត់​បង់​ គឺ​រូបថត​ដែល​ថត​នៅ​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩ ដោយ​ ពួកខ្មែរ​ក្រហម​នៅ​ពេល​ដែល​ពួក​គេ​គ្រប់​គ្រង់​ប្រទេស​កម្ពុជា។ ពិត​ណាស់ រូប​ថត​១​សន្លឹក​មិន​អាច​បង្ហាញ​ពី​ការ​ពិឃាត​ដ៏​ច្រើន​នោះ​ទេ ប់ន្តែ​វា​អាច ផ្តល់​ឲ្យ​យើង​នូវ​គំនិត​ សមាធិ​ដើម្បី​កត់​ត្រា​នូវ​ប្រវត្តិសាស្ត្រ។​ខ្ញុំ​បាន​ស្វែង​រក​វា​យ៉ាង​លំបានក​នៅក្នុង​បណ្ណាសារ ឯកសារ​ចាស់​ៗ​នៅក្នុង​ភូមិ​នៅ​កម្ពុជា។ថ្ងៃ​នេះ​ខ្ញុំ​ដឹង​ថា​រូបភាព​ពិត​ជា​បាន​បាត់​បង់​។ខ្ញុំ​មិនបាន​រក​រូប​ភាព​នោះ​ទេ​​ពោល​គឺ​ខ្ញុំ​បាន​បង្កើត​វា​។ អ្វី​ដែល​ខ្ញុំ​និង​ផ្តល់​ឲ្យ​អ្នក​ មិន​មែន​ជារូបភាពនោះទេ​ហើយ​ក៏​មិន​មែន​ជា​ការ​ស្វែង​រក​នូវ​រូបភាពដែលមាន​តែ​១គត់​នោះដែរ​ តែ​ជា​រូបភាព​នៃ​ដំណើរ​ការ​ស្វែងរក​ ដែល​រោង​ភាបយន្ត​អនុញ្ញាត​អោយ​។

អ្នក​ចូលរួមសម្តែង​[កែប្រែ]

  • Randal Douc ជាអ្នក​រៀប​រាប់​


​ឯកសារ​យ៉ោង​[កែប្រែ]

  1. "The Missing Picture". Screen International. 2013-05-20. {{cite web}}: Italic or bold markup not allowed in: |publisher= (help)
  2. "The Missing Picture (L'Image manquante): Cannes Review". Hollywood Reporter. 23 May 2013. Retrieved 23 May 2013.
  3. "2013 Official Selection". Cannes. 23 May 2013. Retrieved 23 May 2013.
  4. "Cannes: 'The Missing Picture' Wins Un Certain Regard Prize". Hollywood Reporter. 26 May 2013. Retrieved 26 May 2013.
  5. "Cinemanila 2013 winners awarded Saturday night". Philippine Daily Inquirer. Retrieved 2013-12-28.
  6. "2014 Oscar Predictions: Best Foreign Language Film". IndieWire. Retrieved 2013-10-01.
  7. "Oscars: Main nominations 2014". BBC News. Retrieved 2014-01-16.

តំណ​ភ្ជាប់​ខាង​ក្រៅ​[កែប្រែ]