រឿងទីក្រុងភ្នំពេញ

ពីវិគីភីឌា

រឿង ប្រាសាទញព្រ នៅខេត្តកែ ស្តេចព្រះនាមព្រះកេតុមាលា សោយរាជ្យនៅមហាន៖ ជាស្ដេចមានបុណ្យអ ណាស់ ។ លាមួយ ទ្រង់អផ្សុកក្នុងព្រះរាជហឫទ័យ និងប្រាសាទពុំបាន ទ្រង់ក៏យាងក៏ឲព័ន្ធ ព្រះរាជហឫទ័យជាមួយរេហ៍ពល ដោយផ្លូវ៣វាតាមឆ្នេរសមុទ្រត្រើយខាងត្បូង ។ លុន។ ទៅដល់ទន្លេបាទី ទ្រង់ថតព្រះទាំង៣វាដោយសោមនស្ស ហើយទ្រង់បោព្រះពន្លាជ័យ សម្រាកព្រះអង្គនៅក្នុងទីនោះ ។ អ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថា ស្តេចយាងមក នគរវត្ដក៏នាំគ្នាជាច្រើនអ៊ូអែមកថ្វាយបង្គំគាល់ យកសួយអាករមកថ្វាយព្រះអង្គគ្រប់គ្នា។ កាល នោះមានយាយម្នាក់មានភោគសម្បត្តិស្តុកស្តម្ភជាងអ្នកស្រុកទាំងអស់ ។ គាត់មានកូនក្រមុំម្នាក់ ឈ្មោះ “ នាងពៅ” មានរូបឆោមលោមពណ៌ល្អជាងស្រីទាំងពួង ។ គាត់នាំកូនក្រមុំមកគាល់ ស្ដេចរាល់ថ្ងៃ ។ ព្រះមហាក្សត្រទ្រង់ទតឃើញរូបនាងនោះ ក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធ ។ យាយដឹងថា ស្តេចសព្វព្រះរាជហប្ញទ័យនឹងកូនក្រមុំរបស់ខ្លួន ក៏លើកនាងថ្វាយជាព្រះទេពី ។ ស្តេចបាននាងពៅធ្វើជាអគ្គមហេសី ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងពៅពន់ពេក ។ ស្តេច គង់នៅក្នុងទីនោះបានបីខ នាងក៏មានគភ៌ ។ លុះនាងមានគភ៌បាន៣ខែ ព្រះរាជាទ្រង់មានព្រះ បន្ទូលថា “ ចូរប្អូននៅក្នុងទីន៖ចុះ ពីព្រោះមានមាតានៅថែរក្សា ឯបងសូមលាត្រឡប់ទៅមហា នគរវិញ” ។ ហើយទ្រង់ព្រះរាជទានព្រះទម្រង់មួយទុកជាកេវ រួចមានបន្ទូល “ បើព្រះរាជ បុត្រប្រសូតមក ធំដឹងក្តីឡើងកាលណា ចង់ទៅសួររកបង ចូរនាងឱ្យពាក់ព្រះទម្រង់នេះយកទៅ ជាសាក្សី ” ។ ព្រះរាជាទ្រង់ផ្តាំស្រេចហើយ ទ្រង់សេ្តចយាងទៅកាន់ព្រះមហានគរវិញ ។ ក្រោយមក នាងពៅក៏ប្រសូតព្រះរាជបុត្រាមួយអង្គមានរូបល្អពិតដ្ឋ ទ្រង់ទ្រាយដូច ព្រះវរបិតា ។ មាតាឱ្យនាមថា " អង្គព្រំកុមារ"ដោយហេតុថា ព្រះរាជកុមារប្រសូតនៅព្រំដែន ទន្លេនោះ ។ លុះព្រះរាជបុត្រនោះធំឡើងបានព្រះជន្ម១៦ព្រះវស្សា ទ្រង់សួររក៣។ នាងពៅ ដំណាលប្រាប់បុត្រសព្វគ្រប់ ។ ដោយព្រះរាជកុមារចង់ទៅតាមព្រះបិតាឯមហានគរមាតាក៏ បានដោះព្រះទម្រង់ឱ្យទៅព្រះរាជបុត្រពាក់នៅម្រាមព្រះហស្តខាងស្តាំ ។ ព្រះរាជបុត្រក៏ថ្វាយ បង្គំលាមាតា ឡើងគង់លើសនយាងតាមឆ្នេរសមុទ្រទៅ។ លុះបានទៅដល់ខ្លោងទ្វារព្រះមហា នគរ ទ្រង់សួរអ្នកចាំទ្វាររកព្រះវរបិតា។ នាយឆ្មាំទ្វារបានចាត់មន្ត្រីឱ្យទៅក្រាបបង្គំទូលស្ដេច ។ ព្រះអង្គទ្រង់ជ្រាបហើយក៏មានព្រះតម្រាស់ឱ្យចូលទៅ ។ អង្គព្រំក៏ចូលទៅក្រាបថ្វាយបង្គំព្រះ វរបិតា ហើយដោះព្រះទម្រង់ថ្វាយ ។ ស្ដេចទ្រង់ស្គាល់ច្បាស់ជាព្រះរាជបុត្រពិតមែនដោយទង់ ទតឃើញព្រះទម្រង់ ហើយទ្រង់ចាត់អង្គព្រំឱ្យមកធ្វើជាចៅហ្វាយស្រុកនៅត្រើយទន្លេនោះ ។ ព្រះអង្គឈ្វេងយល់ថា អង្គព្រំប្រសូតក្នុងទីនោះផង ហើយទីនោះពុំទាន់មាននាម៉ឺនណាឈរ ត្រួតត្រាផង ទើបព្រះអង្គទ្រង់ព្រះរាជសារមានត្រា តាំងអង្គព្រំជាស្តេចត្រាញ់មួយអង្គជាធំក្នុង ស្រុកនោ ។ ដោយហេតុអង្គជាស្តេច ជាមេបានៅស្រុកនោះមុនគ បានជាស្រុកនោះឈ្មោះ ស្រុកបាទី ទន្លេនោះឈ្មោះទន្លេបាទី គឺទីរបស់ស្តេចជាបា ពីត្រឹមនោះមក ។លុ៖អង្គព្រំបានជា ស្តេចត្រាញ់នៅស្រុកនោះហើយ ទ្រង់បានចាត់ឱ្យសាងប្រាសាទពីរ គឺមួយជូនមាតាងមួយទៀត គង់នៅផ្ទាល់ព្រះអង្គ ហើយទ្រង់ចាត់ចែងធ្វើបន្ទាយព័ទ្ធជុំវិញផង ។ ដំណាក់ឯទៀតជាច្រើននៅ ក្បែរប្រាសាទនោះជាទីកសាល និងជាទីធ្វើការរាជការផ្សេងៗតាមមុខក្រសួងនាម៉ឺនសព្វមុខមន្រ្តី