លក្ខណៈសម្បត្តិនៃអ្នកដឹកនាំ

ពីវិគីភីឌា

នៅក្នុង ប្រទេស១ ជាតិសាសន៍១ ក្រុមហ៊ុន១ អង្គការ១ ឬ ក្រុមគ្រួសារ១ ដើម្បីអោយមានដំណើរ ការប្រព្រឹត្តិ ទៅរលូន និង មានការអភិវឌ្ឈ នោះ ចាំបាច់ត្រូវមាន អ្នកដឹកនាំ ដើម្បីដឹកនាំនិងរិះរកមធ្យោបាយ ដឹកនាំទៅរក ភាពជោគជ័យ ។ ហើយដើម្បីអោយ ការដឹកនាំ មានភាពល្អប្រសើរ ចាំបាច់ត្រូវ មានអ្នកដឹកនាំ ល្អដែលមានសមត្ថភាព អាច ដឹកនាំបាន ។

ដូចនេះអ្នកដឹកនាំត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម ៖

មានវ័យចាស់ល្មមប្រកបដោយសុខភាពល្អ និង មានចំនេះវិជ្ជាគ្រប់គ្រាន់ក្នុងការរិះរកមធ្យោបាយ យុត្តិធម៌ ត្រូវតាំងចិត្តជាកណ្តាល មានលំអៀងម្ខាងៗ មានប្រាជ្ញា ជាអ្នកចេះចាំច្រើន និង ស្គាល់បញ្ហាសង្គម ដែលខ្លួនបានគ្រប់គ្រង ជាមនុស្សសុចរិត ទៀងត្រង់ មិនលោភលន់ ជាមនុស្សមិនមាន លោកធម៌ទាំង៨ ជាអ្នកមានចិត្តរឹងប៉ឹង មិនប្រើប្រាស់ ប្រព្រឹត្តិអ្វីដែលធ្វើអោយ ប្រទេសជាតិ ក្រុមហ៊ុន អង្គការ ឬ ក្រុមគ្រួសារមានការខាតបង់ និងខាតប្រយោជន៍ ជាអ្នកមានចិត្តសន្តោស មេត្តាករុណា មានចិត្តទូលាយ និង ជ្រះថ្លា ជាអ្នកស្រឡាញ់ច្យាប់ តែងតែគោរពច្បាប់ យកច្យាប់ជាធំ និងមិនប្រព្រឹត្តិបំពានច្បាប់ មានភាពឆ្លាតវៃ ចេះដោះស្រាយបញ្ហាបាន នៅពេលជួបបញ្ហាទោះ តូច ឬ ធំ និង ជាពិសេសបញ្ហា នៅក្នុងសង្គម ស្ទាត់ជំនាញ ពីគោលការណ៍គ្រប់គ្រងច្បាប់ ទាំងច្បាប់ជាតិនិង អន្តរជាតិ និង រៀនសូត្រអំពីច្បាប់បានជ្រៅជ្រះ ។