លូ (រដ្ឋ)
| រដ្ឋលូ 魯國 លូគ័រ |
||||
|
||||
| ធានី | ឈិភ្វុ | |||
| សាសនា | សាសនាប្រជាប្រិយចិន គោរពបូជាដូនតា សាសនាតាវ | |||
| រដ្ឋាភិបាល | រាជាធិបតេយ្យ | |||
| អ្នកឧកញ៉ា | អ្នកឧកញ៉ាតពូជនៃត្រកូល ជី (姬) | |||
| ប្រវត្តិ | ||||
| - បានបង្កើតឡើង | រង្វង់១០៤២ម.គ. | |||
| - បានបញ្ចូលដោយឈូក | ២៤៩ម.គ. | |||
លូ (ចិនប្រពៃណី: 魯國; ភិងអ៊ិង: Lǔ Guó, រង្វង់១០៤២-២៤៩ម.គ.) គឺជារដ្ឋចំណុះមួយកំឡុងរាជវង្សចូវនៃចិនបុរាណ ។ បានស្ថាបនាឡើងនៅសតវត្សទី១១ម.គ. ពួកអ្នកគ្រប់គ្រងនៃរដ្ឋនេះចាប់ពីសាខាកូនពៅនៃត្រកូល ជី (姬) ដែលគ្រប់គ្រងរាជវង្សចូវ ។ អ្នកឧកញ៉ាដំបូងគេគឺ ព័រឈិន (伯禽) គឺជាបុត្រអ្នកឧកញ៉ាចូវ បងប្អូនស្ដេចចូវវូវុ និងជារាជានុសិទ្ធិរបស់ស្ដេចចូវឆឹង ។[១]
រាជធានីរដ្ឋគឺនៅឈិភ្វុ និងទឹកដីរបស់រដ្ឋនេះច្រើនតែបានគ្របដណ្ដប់តំបន់កណ្ដាល និងនិរតីនៃអ្វីដែលឥឡូវគឺជាខេត្តឝានតុង ។ រដ្ឋនេះមានព្រំដែនខាងជើងទល់នឹងរដ្ឋរដ្ឋដ៏មានអំណាច និងខាងត្បូងទល់នឹងរដ្ឋឈូកដ៏មានឥទ្ធិពល ។ ទោះបីជាការលុកលុយរបស់ឈីត្រូវបានកម្ចាត់ចោលនៅក្នុងសមរភូមិឆាងឝោនៅឆ្នាំ៦៨៤ម.គ.ក៏ដោយ ក៏រដ្ឋនេះស្ថិតនៅក្នុងឱនភាពដែរកំឡុងសម័យរដូវផ្ការីកនិងស្លឹកឈើជ្រុះ ។ អំណាចនយោបាយនៃលូនៅទីបញ្ចប់ត្រូវបែកខ្ញែកក្នុងចំណោមបក្សពួកសក្ដិភូមិនៃជីស៊ុន ម៉ឹងស៊ុន និង ឝ៊ូស៊ុន ដ៏មានឥទ្ធិពល (ត្រូវបានគេហៅថាពួកហួនទាំងបីដោយសារតែពួកគេគឺជាជំនាន់ក្រោយនៃអ្នកឧកញ៉ាលូហួន) រហូតដល់អ្នកឧកញ៉ាលូមូបង្កើតបានកំណែទម្រង់មួយ ដែលកាលណោះដែនដីនៃម៉ឹងស៊ុន និងឝ៊ូស៊ុនត្រូវបានកាន់កាប់ ដោយឈី ហើយត្រកូលជីស៊ុនបានបង្កើតឡើងនូវរដ្ឋរបស់ខ្លួនដែលមានឈ្មោះថា ផ្វី (费) ។ លូត្រូវបានបញ្ចូលនៅឆ្នាំ២៥៦ម.គ.ដោយរដ្ឋឈូក ។
លូគឺរដ្ឋកំណើតនៃលោកខុងជឺ ។ វស្សាប្បវត្តិរដូវផ្ការីកនិងស្លឹកឈើជ្រុះត្រូវបានសរសេរដើម្បីកត់ត្រាប្រវត្តិសាស្ត្រលូ ។ ស្នាដៃដ៏អស្ចារ្យនៃប្រវត្តិសាស្ត្រចិនមួយទៀត គឺលោកហ្សួ-ជ័នក៏ត្រូវបានសរសេរជាភាសាលូដែរ ។
អ្នកគ្រប់គ្រង[កែប្រែ]
បញ្ជីនៃអ្នកគ្រប់គ្រងលូផ្អែកលើកំណត់ត្រាមហាប្រវត្តិវិទូដោយលោកស៊ឺម៉ា-ឈៀន:[២][១]
| គោរម្យងារ | នាមដាក់ | រជ្ជកាល | ទំនាក់ទំនង |
|---|---|---|---|
| ព័រឈិន | រ.១០៤២-៩៩៧ម.គ. | បុត្រអ្នកឧកញ៉ាចូវ | |
| អ្នកឧកញ៉ាខោ | យ៉ូវ | ៩៩៨-៩៩៥ម.ស. | បុត្ររបស់ព័រឈិន |
| អ្នកឧកញ៉ាយ៉ាង | ឝ៊ី រឺ អ៊ី | ៩៩៤-៩៨៩ម.គ. | បងប្អូនអ្នកឧកញ៉ាខោ |
| អ្នកឧកញ៉ាយ៉ូវ | ហ្សាយ រឺ យូ | ៩៨៨-៩៧៥ម.គ. | បុត្រអ្នកឧកញ៉ាយ៉ាង |
| អ្នកឧកញ៉ាវ៉ី | ផ្វេយ | ៩៧៤-៩២៥ម.ស. | បងប្អូនអ្នកឧកញ៉ាយ៉ូវ |
| អ្នកឧកញ៉ាលី | ហ៊្ស័រ រឺ ទី | ៩២៤-៨៨៨ម.ស. | កូនអ្នកឧកញ៉ាវ៉ី |
| អ្នកឧកញ៉ាឝៀន | ជឺក | ៨៨៧-៨៥៦ម.ស. | បងប្អូនអ្នកឧកញ៉ាលី |
| អ្នកឧកញ៉ាឝឹន | ពី រឺ ជឺ | ៨៥៥-៨២៦ម.គ. | បុត្រអ្នកឧកញ៉ាឝៀន |
| អ្នកឧកញ៉ាវូ | អោ | ៨២៥-៨១៦ម.គ. | បងប្អូនអ្នកឧកញ៉ាឝឹន |
| អ្នកឧកញ៉ាអ៊ី | ឝ៊ិ | ៨១៥-៨០៧ម.គ. | បុត្រអ្នកឧកញ៉ាវូ |
| គ្មាន | ព័រយូវ | ៨០៦-៧៩៦ម.គ. | ក្មួយប្រុសអ្នកឧកញ៉ាអ៊ី |
| អ្នកឧកញ៉ាឝ៊ាំវ | ឆឹង | ៧៩៦-៧៦៩ម.គ. | បងប្អូនអ្នកឧកញ៉ាអ៊ី |
| អ្នកឧកញ៉ាហួយ | ភ្វូផ្វាង រឺ ភ្វូឝឹង | ៧៦៨-៧២៣ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ាំវ |
| អ្នកឧកញ៉ាយិន | ស៊ិគូ | ៧២២-៧១២ម.គ. | បុត្រនៃអ្នកឧកញ៉ាហួយ |
| អ្នកឧកញ៉ាផ្វាន | យ៊្អូន | ៧១១-៦៩៤ម.គ. | បងប្អូនអ្នកឧកញ៉ាយិន |
| អ្នកឧកញ៉ាជ័ង | ថាំង | ៦៩៣-៦៦២ម.គ. | បុត្រនៃអ្នកឧកញ៉ាផ្វាន |
| ហ៊្សឺប៉ាន | ប៉ាន | ៦៦២ម.គ. | បុត្រនៃអ្នកឧកញ៉ាជ័ង |
| អ្នកឧកញ៉ាមិន | ឈីក | ៦៦១-៦៦០ម.គ. | បុត្រនៃអ្នកឧកញ៉ាជ័ង |
| អ្នកឧកញ៉ាឝ៊ិ | ឝឹន | ៦៥៩-៦២៧ម.គ. | បុត្រនៃអ្នកឧកញ៉ាជ័ង |
| អ្នកឧកញ៉ាវ៉ឹនទី១ | ឝ៊ិង | ៦២៦-៦០៩ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ិ |
| អ្នកឧកញ៉ាឝៀន | វ័រ | ៦០៨-៥៩១ម.គ. | បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី១ |
| អ្នកឧកញ៉ាឆឹង | ហិយកូង | ៥៩០-៥៧៣ម.គ. | បុត្រនៃអ្នកឧកញ៉ាឝៀន |
| អ្នកឧកញ៉ាឝ៊ាំង | វូ | ៥៧២-៥៤២ម.គ. | បុត្រនៃអ្នកឧកញ៉ាឆឹង |
| ហ៊្សឺយ៉េក | យ៉េក | ៥៤២ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ាំង |
| អ្នកឧកញ៉ាចោវ | ឆុវ | ៥៤១-៥១០ម.គ. | បុត្រនៃអ្នកឧកញ៉ាឝ៊ាំង |
| អ្នកឧកញ៉ាទិង | ស៊ុង | ៥០៩-៤៩៥ម.គ. | បងប្អូននៃអ្នកឧកញ៉ាចោវ |
| អ្នកឧកញ៉ាអាយ | ជាំង | ៤៩៤-៤៦៧ម.គ. | បុត្រនៃអ្នកឧកញ៉ាទិង |
| អ្នកឧកញ៉ាតោ | និង | ៤៦៦-៤២៩ម.គ. | បុត្រនៃអ្នកឧកញ៉ាអាយ |
| អ្នកឧកញ៉ាយៀន | ជាំរ | ៤២៨-៤០៨ម.គ. | បុត្រនៃអ្នកឧកញ៉ាតោ |
| អ្នកឧកញ៉ាមុ | ឝៀន | ៤០៧-៣៧៧ម.គ. | បុត្រនៃអ្នកឧកញ៉ាយៀន |
| អ្នកឧកញ៉ាគុង | ផ្វឹន | ៣៧៦-៣៥៣ម.គ. | បុត្រនៃអ្នកឧកញ៉ាមុ |
| អ្នកឧកញ៉ាខាង | ធឺន | ៣៥២-៣៤៤ម.គ. | បុត្រនៃអ្នកឧកញ៉ាគុង |
| អ្នកឧកញ៉ាជិង | យាន | ៣៤៣-៣២៣ម.គ. | បុត្រនៃអ្នកឧកញ៉ាខាង |
| អ្នកឧកញ៉ាភិង | ឝ៊ូ | ៣២២-៣០៣ម.គ. | បុត្រនៃអ្នកឧកញ៉ាជិង |
| អ្នកឧកញ៉ាវ៉ឹនទី២ | ជាំរ | ៣០២-២៧៨ម.គ. | បុត្រនៃអ្នកឧកញ៉ាភិង |
| អ្នកឧកញ៉ាឈិង | ឆុវ | ២៧៧-២៤៩ម.គ. | បុត្រនៃអ្នកឧកញ៉ាវ៉ឹនទី២ |
ឯកសារយោង[កែប្រែ]
- ↑ ១,០ ១,១ ស៊ឺម៉ា-ឈៀន។ "鲁周公世家 [ត្រកូលអ្នកឧកញ៉ាចូវលូ]" (ជាភាសាចិន)។ កំណត់ត្រាមហាប្រវត្តិវិទូ។ http://www.guoxue.com/shibu/24shi/shiji/sj_033.htm។ បានយកមក ១៥មេសា ២០១២។
- ↑ Han, Zhaoqi (2010)។ "House of Duke of Zhou of Lu" (ជាChinese)។ Annotated Shiji។ Zhonghua Book Company។ ទំ. 2691។ ល.ស.ប.អ. 978-7-101-07272-3។
|
|||||||||||||