ល្ខោនបើកបទ

ដោយវិគីភីឌា

ល្ខោនបើកបទ ដោយយោងទៅតាមសំដីរបស់ កញ្ញា ក្រូច ដែលជាអ្នកនិពន្ឋមើលការខុសត្រូវ និងថែរក្សាល្ខោនបើកបទ នៅក្នុងរាជវាំង និយាយថាល្ខោននេះត្រូវបាន គេជឿថាវាមានប្រភព ដើមនៅពាក់កណ្តាលសម័យអង្គរ សតវត្សទី១៨។ មានអ្នករាំរបាំបាឡេប្រចាំនៅព្រះបរមរាជវាំងមួយចំនួន មានប្រសាសន៍ថា ល្ខោននេះបង្កើតឡើងនៅចុង សម័យអង្គរ ប៉ុន្តែមួយចំនួនតូច និយាយថាវាត្រូវបញ្ចប់។ សាក្សីដែលបានដឹងរឿងនេះបានបង្ហើបប្រាប់ថា ល្ខោននេះត្រូវរៀបរៀង ឡើងវិញក្នុងអំឡុងពេលសម័យទីក្រុងឧត្តុង្គ ដោយព្រះបាទនរោត្តម នៅក្រោយឆ្នាំ១៩៥០ និងវា ត្រូវបញ្ចប់ទៅវិញម្តងទៀតនៅក្រោយ ឆ្នាំ១៩៧០ ក្នុងអំឡុងពេល ខ្មែរក្រហម។ វាត្រូវបានគេ សន្មតថា ល្ខោនបើកបទនេះ សម្ដែង នៅពេលមានវត្តមានស្តេច និងក្រុមគ្រួសារពួកអភិជន ហើយ សម្លៀកបំពាក់អ្នករបាំរចនា ដោយគ្រឿងអលង្ការនិងមានតម្លៃ។ របាំនេះបញ្ជាក់អត្តចរិតប្រពៃ និងមិនមែនសំដៅ តែលើសម្រស់ប៉ុណ្ណោះទេ ត្រូវមានសមត្ថភាពចេះរាំ ច្រៀង និង សំដីសុភាព ទន់ភ្លន់ ហើយអ្នកដែលមានសមត្ថភាពចេះច្រៀង នឹងត្រូវបានរង្វាន់។ ក្នុងឆ្នាំ១៩៩៨ នាយកដ្ឋាន វប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំឡើងវិញ នូវល្ខោនបើកបទតាមរយៈ រឿងរៀមកេរ្តិ៍ ភាគទីប្រាំ ថ្ងៃវប្បធម៌ជាតិនៅ មហោស្រពចតុមុខ។ អ្នកដែលដឹកនាំនិងសម្តែងគឺលោក ជា សុខ និង លោក មុំ សុត

ប្រភព [កែប្រែ]