ល្ង

ពីវិគីភីឌា

ល្ង គឺដំណាំមួយប្រភេទដើមរាងតូចហើយស្រួយនៅពេលដែលគេគោះយកគ្រាប់ក្នុងការយកបរិភោគនិងលក់ ផ្លែល្ងដុះបែកខ្នែងជាមែកជាច្រើនចេញផ្កាព័ណ៌សក៏មាន ព័ណ៌ស្វាយក៏មានខ្លះ, ផ្លែស្កះ, គ្រាប់ល្អិត សំបកខាងក្រៅខ្មៅ សាច់ខាងក្នុងស សម្រាប់លីងប្រើការជាម្ហូបក្រៀម ឬប្រើការធ្វើនំក្រៀម ឬក៏ស្លយកប្រេង ។ ផ្លែល្ងមានលក្ខណៈធម្មជាតិទូលំទូលាយនៅក្នុងតំបន់ត្រូពិចជុំវិញពិភពលោក ហើយត្រូវបានដាំដុះបណ្ដុះបណ្តាលដោយគ្រាប់ពូជដែលចេញដុះជាផ្លែ។ ផលិតកម្មពិភពលោកក្នុងឆ្នាំ២០១៨ មានចំនួន ៦លានតោន ដោយប្រទេសស៊ូដង់ មីយ៉ាន់ម៉ា និងឥណ្ឌា ជាអ្នកផលិតធំជាងគេ។

ទិដ្ឋភាពទូទៅនៃដើមល្ង

គ្រាប់ល្ង គឺជាដំណាំគ្រាប់ប្រេងដ៏ចំណាស់បំផុតមួយ ដែលត្រូវបានគេស្គាល់ដាំដុះយ៉ាងល្អកាលពីជាង៣ពាន់ឆ្នាំមុន។ ល្ងមានសារធាតុប្រេងខ្ពស់បំផុតនៃគ្រាប់នីមួយៗ។ ជាមួយនឹងរសជាតិដ៏សម្បូរបែប គ្រាប់ល្ងគឺជាគ្រឿងផ្សំទូទៅនៅក្នុងមុខម្ហូបជុំវិញពិភពលោក។ នៅក្នុងប្រទេសកម្ពុជាក៏ជាប្រទេសផលិតដំណាំល្ង លក់ចេញទៅក្រៅស្រុកនិងបម្រើទីផ្សារក្នុងស្រុកដ៏សំខាន់ផងដែរ។

ឯកសារយោង[កែប្រែ]