វត្តភ្នំយ៉ាត

ពីវិគីភីឌា

វត្តភ្នំយ៉ាតមានទីតាំងស្ថិតនៅលើកំពូលភ្នំយ៉ាត ក្នុងក្រុងប៉ៃលិន ដែលត្រូវបានគេចាត់ទុកថា ជានិមិត្តរូបមួយរបស់ក្រុងប៉ៃលិនដែលស្ថិតនៅភាគពាយ័ព្យរបស់ប្រទេសកម្ពុជា។ វត្តនេះបានត្រូវកសាងឡើងនៅក្នុងចន្លោះឆ្នាំ១៩៩៧ មកដល់ឆ្នាំ២០០០។ ចាប់ពីមាត់ទ្វាររហូតដល់កនែ្លងកសាងវិហារនៅលើកំពូលភ្នំ មានកាំជណ្តើរចំនួន២៤៤កាំ។ បច្ចុប្បន្ននេះ​នៅលើ​កំពូលភ្នំយ៉ាត​មានព្រះវិហារមួយ និងមានដើមឈើដែលគេដាំចំនួនប្រមាណ ៥៤០ដើម នៅខាងមុខវិហារនោះ មានចេតិយមួយកនែ្លង ដែលគេអះអាងថា​ជាចេតិយ​របស់នាងឃុននារី ដែលជាឈ្មោះ​តួឯក​ដែលគេធ្លាប់ ឭនៅក្នុងរឿងប្រលោមលោកកុលាបប៉ៃលិន ប៉ុនែ្តមិនមានអ្នកណាអះអាងពិតប្រាកដឡើយ។ ក្រៅពីនោះ​មានអាស្រម​របស់លោកយាយយ៉ាត​ដែលគេជឿថា ជាម្ចាស់ស្រុកដើមមួយរូបនៅប៉ៃលិន។