Jump to content

វត្តសំរោងបុរី

ពីវិគីភីឌា

កាលដើមឡើយមានដីទូលខ្ពស់មួយដែលមានតាំងពីបរមបុរាណកាលមកហើយ មានដើមសំរោងមួយដើមធំខ្ពស់ដុះនៅកណ្តាលទួលនោះ ហើយដីនោះមានទទឹង ប្រវែង២២ម មានបណ្តោយ ប្រវែង៤៣ម។ ពេលនោះលោកគ្រូបាឡាត់ព្រះនាម ឌូង នេត និមន្តមកពី វត្តសុរិយាវង្ស ហៅ (ព្រៃវៀរ) ឃើញដីទួលនោះខ្ពស់ស្រាប់ ទើបព្រះអង្គរៀបចំធ្វើការពិភាក្សាគ្នាជាមួយនិងអាចារ្យ ភិន ព្រមទាំងពុទ្ធបរិស័ទដែលស្ថិត នៅក្នុងភូមិនោះ និងរដ្ឋអំណាចគ្រប់ឋានៈ ដើម្បីរៀបចំកសាងវត្តមួយ។ នៅក្នុងអំឡុងឆ្នាំ១៨៥៦ នៃគ.ស កាលនោះមានឧបាសកឈ្មោះ រស់, រាម និង រាជ​ទាំងបីនាក់បងប្អូនរបស់​គាត់បានប្រគេនដីខាងជើង និងទួលខាងកើតដល់លោកគ្រូបាឡាត ឌួង នេត ដើម្បីកសាងវត្តហើយក៏បានដាក់ឈ្មោះថា វត្តសំរោងបុរី ចាប់តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះឯង ហើយវត្តនេះមានប្រវែងបណ្តោយ ២៣៥ម និងទទឹង ១៥២ម។

  លោកគ្រូបាឡាត់ ឌួង នេត បានដឹកនាំភិក្ខុសង្ឃ និងពុទ្ធបរិស័ទកសាងកុដិ សាលាឆាន់ ព្រមទាំងសមិទ្ធិផ្សេងៗជាច្រើនទៀត ជាបណ្តោះអាសន្នសម្រាប់ព្រះសង្ឃគង់នៅសិនទើបលោកគ្រូបាឡាត់ ឌួង នេត ចាត់តាំង​

អោយលោកគ្រូព្រះនាម មាស ហង្ស ដែលនិមន្តមកពីវត្ត សុរិយាវង្ស ធ្វើជាចៅអធិការវត្តនិងលោកគ្រូព្រះនាម មាស សោម ព្រមទាំងភិក្ខុសង្ឃជាច្រើនអង្គទៀតដើម្បីមកគង់ចាំព្រះវស្សា​លុះរៀបចំវត្តសព្វគ្រប់​ហើយ​ ទើបលោកគ្រូ ឌួង នេត និមន្តទៅគង់នៅវត្ត​ សុរិយាវង្ស វិញ។

  បន្ទាប់ពីពេលនោះមកលោកគ្រូ មាស សោម ជាចៅអធិការវត្តបានដឹកនាំភិក្ខុសង្ឃ និងពុទ្ធបរិស័ទកសាងកុដិ និងសាលាបុណ្យមួយខ្នងមានបណ្តោយ ២៣ម ទទឹង ១០ម ហើយកសាងព្រះវិហារដែលសង់នៅ​លើដីទួលខ្ពស់​មាន​

បណ្តោយ ២៩ម ទទឹង ១៨ម និងជីកស្រះទឹកដែលស្ថិតនៅខាងមុខព្រះវិហារមានបណ្តោយប្រវែង ៧៥ម ទទឹង ២៥ម ហើយនៅពេលនោះដែរលោកគ្រូក៏បានដាំដើមគគី និងដើមស្វាយជាច្រើនរយដើម ព័ទ្ធជុំវិញស្រះ និងពាសពេញទីធ្លាវត្ត ហើយមាន​ដើមឈើជាច្រើនដើមទៀតដូចជា ដូង ខ្នុរ ជាដើម ដែលមានលក្ខណជាជូរបន្ទាត់ ខ្វាត់ខ្វែងមើលទៅសាកសមជាវត្តអារាម