វត្តស្វាយពក

ពីវិគីភីឌា

ប្រវត្តិសង្ខេបវត្តមុនីរង្សីសិរីវរារាមស្វាយពក ឃុំកំពង់រាជ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដីសណ្តរទន្លេមេគង្គ[កែប្រែ]

​​​​​​ ក្នុងពុទ្ធសតវត្សរ៍ទី ២១ ព.ស. ២១១១ ត្រូវនឹងគ្រឹស្តសតវត្សរ៍ទី ១៥ នៃ គ.ស.១៥៦៧ត្រូវនឹងឆ្នាំថោះនព្វស័ក។ នៅក្នុងរយៈកាលនោះមានឧបាសក ថាច់ពុធ និងឧបាសិកានាម គឹមប្រឺ ដោយគាត់យល់ឃើញថាប្រជាពុទ្ធបរិសទ្យ មានការលំបាកក្នុងការបំពេញនូវ បុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះនៅក្នុង សម័យនោះ ផ្នែកខាងវត្តអារាមនៅមានការ ខ្សត់ខ្សោយពន់ពេកណាស់ ម្យ៉ាងទៀត ក្នុងចំណុះស្រុកទាំងមូល ក៏មានចំនួនប្រជាជន ច្រើនកុះករ ។ ដោយមានឆន្ទៈជាមូលដ្ឋាន ដើម្បីឲ្យមានទីស្ថានមួយសម្រាប់ពុទ្ធសាសនិកជន ទូទៅបំពេញនូវកុសលធម៌ទាំងពួង ទើបពួកគាត់ជាមគ្គុទ្ទេសក៍ ហើយទៅអារាធនានិមន្ត ព្រះពហ្សូតព្រះនាម ថាច់ ច័ន្ទ គង់នៅវត្តកំពង់ហ្លួង ( កំពុងក្តី ) ដើម្បីធ្វើជាប្រធាន ក្នុងការកសាង ។ មិនតែប៉ុណ្ណោះសោត ឧបាសក ឧបាសិកា នេះថែមទាំងបាន ប្រគេនដីភូមិ ដែលជាកម្មសិទ្ធិរបស់ខ្លួនចំនួន២០កុង(២ហិកតា)ដើម្បីកសាងវត្ត។ ក្នុងការកសាងវត្តនេះ មានការជួបប្រទះនូវមហាឧបសគ្គច្រើនបែប ច្រើនយ៉ាងណាស់ តែអាស្រ័យនៅលើគោល ជំហរ តស៊ូ ប្តូរផ្តាច់របស់ព្រះតេជគុណ រួមជាមួយនឹងពុទ្ធបរិស័ទ បានជំនះទៅលើរាល់ការ លំបាក និងពុះពាគ្រប់ឧបសគ្គ ព្រមទាំងប្តេជ្ញា តស៊ូក្នុងការស្ថាបនាកសាងនេះឲ្យបាន សម្រេចដូចបំណង។ ព្រះតេជគុណ ក៏ដូចជាពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ បញ្ចញអស់ពីសមត្ថភាព ទាំងកម្លាំងកាយ និងកម្លាំងសទ្ធាឥតមានរួញរាដរាបដល់បាន សម្រេច។ ឆ្នាំម្សាញ់ ឯកស័ក ព.ស. ២១១៣ គ.ស. គ.ស. ១៥៦៩ ធ្វើបុណ្យបញ្ចុះសីមា ព្រមទាំងបដិស្ឋាន ព្រះពហូស្សូត ព្រះនាម ថាច់ ច័ន្ទ ឡើងជាចៅអធិការ ។ វត្តនេះ ប្រាកដនាមថា ព្រះពោធិវង្សារាម ដោយមានត្រាធ្វើអំពី ស្ពាន់ទុកជា សក្ខីភាព ។

សណ្ឋានភូមិស្វាយពក[កែប្រែ]

ភូមិស្វាយពកជាភូមិមួយនៅចន្លោះភូមិជំនិត និងភូមិជ្រៃធំ , មានបណ្តោយជា ៣គ.ម.។ បុរាណស្ថានក្នុងភូមិស្វាយពកនាពេលបច្ចុប្បន្ន៖ ១. នៅភាគខាងកើតមានត្រពាំងវែងមួយមានបណ្តោយប្រហែល ៣០០ ម៉ែត្រ ទទឹងជាង ៥០ ម៉ែត្រ ។ ត្រពាំងនេះពីសម័យដើមជារម្មណីយដ្ឋាន មួយសម្រាប់ប្រជាពុទ្ធបរិស័ទ នៅក្នុងស្រុកនេះ។ នៅក្នុងឆ្នាំច ឆស័ក ព.ស. ២៤១៨ គ.ស. ១៨៧៤ ពុទ្ធបរិស័ទក្នុងតំបន់នេះ បានជីករកឃើញ សិលារចនា (ឬក្បាច់ចម្លាក់ដោយថ្ម) មួយផ្ទាំង សព្វថ្ងៃ មកតម្កល់ នៅក្នុងមុខអាសនៈក្នុងព្រះវិហារ។ បើតាមសេចក្តីសន្និដ្ឋាន ប្រហែលជាពីជំនាន់ដើម នៅទីត្រពាំងនេះមានកសាងជាប្រសាទឬស្ថូបព្រះចេតិយអ្វីមួយ។ ២. ត្រពាំងទទឹងថ្ងៃ , នេះជាឈ្មោះត្រពាំងមួយមានទំហំរាង ៤ ជ្រុងទ្រវែង ប្រមាណ ១៥ កុងដី, នៅក្បែរមាត់ត្រពាំងនេះ មានតម្បូកមួយ ចម្ងាយពីត្រពាំងប្រមាណ ៥៥ ម. ។ ទីដម្បូកនេះ គឺ ប្រាសាទពីបុរាណ ប៉ុន្តែសព្វថ្ងៃ នៅសល់តែគំនូរថ្ម តូចធំ ពាសពេញក្នុងព្រៃ, មានថ្មចម្លាក់ទៅជារូបទង់និងក្បាច់ផ្សេងៗ។ល។ នៅក្នុងឆ្នាំមមី អដ្ឋស័ក ព.ស. ២៣៩០ ពួកជ្វា បានមកគាស់យកកំណប់មាសអស់ពីរ ពន្តុង (ពីរក្រឡ) នៅត្រង់ជ្រុងទិសអាគ្នេយ៍ នៃតម្បូកនេះ។ ៣. ត្រពាំងថ្មល់បត, ជាឈ្មោះត្រពាំងមួយនៅក្នុងភមិស្វាយពកខាងលិច ។ ត្រពាំងនេះ មានប្រវែងប្រហែល២៥០ម. ទទឹង២៥ម.។ បើយោងទៅតាមវត្ថុបុរាណ ជាភស្តុតាងខ្លះ ៗ ដូចបានរៀបរាប់មកខាងលើនេះ ជាការមួយ បញ្ជាក់ឲ្យឃើញថា ស្វាយពក ជាស្រុកមួយ មានអាយុជាង ៥០០ ឆ្នាំមកហើយ ។​


ភិក្ខុ គម្ភីរប្បញ្ញោ សឺន សុខ​ ចាំង អ្នកដាក់ប្រវត្តិ វត្តមុនីរង្សីសិរីវរារាម ស្វាយពក ចូលក្នុងវិគីភីឌា