វត្ត រំដួល

ពីវិគីភីឌា

ប្រវតិ្តវត្តរំដួល

បុព្វកថាអត្ថបទធំ នៃសាវតារវត្តតាលភិរីឧត្តុង្គមានជ័យសេរីវង្សារាម (រំដួល) ដែលយើងខ្ញុំបានចងក្រងរៀបចំឡើងក្នុងឪកាសថ្ងៃនេះរួមមាន ៣ ចំណុចធំ ៗ គឺ ៖ ១. យោលទៅតាមរឿងនិទានផ្សេងៗ អំពីទឹកដីភូមិថាននៅទីនេះក្នុងសម័យអតីតកាល កន្លងហើយ ។ ២. យោលតាមឯកសារខ្លះៗ ដែលបានសល់នៅអំពីអតីតកាលកន្លងមកដោយការស្រាវ ជ្រាវឃើញនៅក្នុងក្រាំងរបស់ព្រះតេជគុណ កោសល្យបណ្ឌិត ឡាម ស្រី ខ្លះនឹងការចេះចាំរបស់ចាស់ព្រឹទ្ធាចារ្យ អ្នកមុខអ្នកការ បណ្ឌិតបញ្ញវន្តពុទ្ធសាសនាដែលធ្លាប់បួសរៀនកសាងវត្ត នេះពីមុនមករួចនៅមានជីវិតរស់នៅដល់សព្វថ្ងៃនេះក៏បានជួយផ្ដល់ហេតុផលផ្សេង ៗ ក្នុងការ ស្រាវជ្រាវធ្វើប្រវត្តិវត្តនេះ ។ ៣. តាមការព្រជុំគណៈអារាមា្មភិបាលវត្តប្រជាមិត្តពុទ្ធបរិស័ទនឹងអ្នកមុខអ្នកការបណ្ឌិតបញ្ញវន្តអ្នករៀនសូត្រពុទ្ធសាសនាក្នុងចំណុះជើងវត្តដោយយករឿងរ៉ាវនិទានពីអតីតនោះនិងឯក សារដែលនៅសល់ខ្លះទៀត ព្រមទាំងការចេះចាំហេតុផលខ្លះ ៗ ដែលគណៈកម្មការចាស់ព្រឹទ្ធា ចារ្យ បណ្ឌិតបញ្ញវន្តដែលធា្លប់មានការកសាងបានផ្ដល់ឲ្យយកមកជជែកដេញដោលរកហេតុ ផលទៅឃើញថាគួរតែយើងសរសេរចារ៉ិ៍ជាប្រវត្តិកំណត់ទុកឲ្យកូនចៅជាបច្ជាជនជំនាន់ក្រោយ ដែលជាប្រជាមិត្រពុទ្ធបរិស័ទអ្នកបួសរៀន ផ្លូវព្រះពុទ្ធសាសនាដើម្បីបានការចេះដឹង ស្គាល់ប្រភពនៃវត្តអារាមដែលមានការផ្សាំភា្ញស់បណ្តុះបណ្ដាលខ្លួនគ្រប់វិស័យ ។ រីឯអ្នកស្រាវជ្រាវក៏បានពិចារណាឃើញថាសេចក្ដីដែលគូរលើកយកមកដើម្បី និងសរ សេរចារ៉ិ៍ជាប្រវត្តិ បើយោលទៅទម្រង់ហេតុផលដ៏សំនាន់ ៗ ដែលគូរលើកយកមកត្រដាងឲ្យ ឃើញច្បាស់នោះមានលក្ខណៈជាចម្បង ៣ យ៉ាងគឺ ៖ ១. លក្ខណៈភូមិសាស្រ្តរបស់វត្ត ២. គោតនាមបកតិនាម និងស្នាដៃនៃបុព្វបុរសយើង ៣. ឯកសារ និងរឿងរ៉ាវនិទានផ្សេង ៗ ដោយអាស្រ័យសន្តានចិត្តចង់ឲ្យកូនចៅជំនាន់ក្រោយ ៗ បានដឹងបានយល់ពីប្រវត្តពង្សាវតារនៃវត្តរំដួលយើងទើបយើងខ្ញុំព្យាយាមសាកសួរស្រាវជ្រាវដល់កវីបណ្ឌិតព្រទ្ធាចារ្យទូទៅ ដើម្បីស្វែងរកសេចក្តីពិតមកសរសេរចារ៉ិ៍ប្រមូលចងក្រងតាមប្រាជ្ញាចេះដឹងដោយស្តួចស្ដើងដ៏ពៅបំផុតរបស់យើងខ្ញុំដើម្បីចារឹកទុកជាកេរ្តិ៍ដំណែលវែងឆ្ងាយ ប្រចាំជាប់ជានិច្ចនិរន្តរ៍អស់កាលយូរអង្វែងក្នុងវត្តយើង។

ឧទាហរណ៍.jpg|ចំនងជើងក្រោមរូបភាព លភិរីឧត្តុង្គមានជ័យសេរីវង្សារាមត្នោតស្គរធំត្រពាំងទឹកជប់ដំបូកអន្ទង់សច្ចំបាំងរំដួល នេះជានាមវត្តមួយដែលបុព្វបុរសយើងប្រមែរប្រមូលចងក្រងរៀបចំក្នុងសម័យអតីតកាលព្រោះ មានរឿងរ៉ាវហេតុភេទស្រុកទេសក្នុងគ្រានោះជាច្រើនបណ្ដាលឡើងដូចមានតទៅនេះគឺ៖ ១. ពាក្យថា ( តាលភិរី ) នេះ គឺជានាមស័ព្ទបាលីមួយ ប្រែថាស្គរត្នោត នេះបើតាមរឿងព្រេងនិទានប្រាប់ថាកាលអតីតសម័យនោះមានពូកនេសាទករមួយក្រុមបាននាំគ្នាទៅនេសាទត្រីតាមសមុទ្រទន្លេរួចក៏បានពើបពះប្រទះជួបនិងស្គរមួយធំដែលបានអណ្តែតតាមខ្សែទឹកមកជាប់ នឹងមោង សំណាញ់វាយត្រីរបស់ខ្លួនហើយក៏មានការភ្ញាក់ផ្អើលភ័យភិតរួចបានរត់ទៅស្រង់ឡើង យកមកប្រជុំគ្នា ទៅគិតឃើញថា ស្គរនេះមានរាងធំល្អណាស់ប្រសិនបើយើងយកទៅប្រគេន វត្តវិញល្អណាស់ រួចបានមគ្គផលទៀតផងព្រមទាំងបានការសរសើរត្រេកអរអំពីព្រះសង្ឃគ្រហស្ថ ពុទ្ធបរិស័ទចំណុះជើងវត្តទៀត ហើយក៏បានប្រជុំស្របមតិគ្នាជាឯកច្ឆ័ន្ទរួចបបួលគ្នាសែងនាំចូល មកប្រគេនវត្តទៅទើបចាស់ទុំយើងឲ្យឈ្មោះហៅថា (តាលភិរី) ។ ២. ពាក្យថា ( ឧត្តុង្គមានជ័យសេរីវង្សា ) នេះ គឺជាគុណស័ព្ទមួយដែលប្រែថា មានជ័យជម្នះដ៏ខ្ពង់ខ្ពស់ និងវង្សនៃសិរីសួស្ដីព្រោះ ថាសម័យអតីតកាលមួយនោះមានព្រះរាជាមួយព្រះអង្គមិនប្រាកដនាមច្បាស់លាស់បានស្ដេចទ្រងយាងចូលមកអារាមដ្ឋាននេះជាមួយ និងព្រះរាជវង្សានុវង្ស នាម៉ឺនមុខមន្រ្តីស្រីប្រុសមួយចំនួនរួចប្រជាមិត្តពុទ្ធស័ទព្រះសង្ឃគ្រហស្ថយើងក៏បានទូងស្គរបន្លឺឡើងនូវស៊ូរស័ព្ទលាន់កងរំពងឮខ្ទរខ្ទារញាប់ញ័រអស់ទាំងភូមិស្រុករត់មកដើម្បីទទួល ពរស្វាគមនៃដំណើរយាងយាស់របស់ព្រះរាជវង្សានុវង្សទ្រង់ចូលមកកានវត្តបានជាចាស់ទុំយើងឲ្យឈ្មោះហៅថា( ឧត្តុង្គមានជ័យសេរីវង្សា )។ ៣.ពាក្យថា (ត្រពាំងទឹកជប់) នេះសំដៅទៅលើស្ថានភាពដីធ្លីនៅទីនោះមានកន្លែងខ្លះឈូងគ្រហ៊ូងជ្រៅចុះបង្កើតជាជំហុកថ្លុកត្រពាំងមានទឹកដក់ជាប់នៅអស់ខួបរដូវបាំ្រងវស្សាគ្មាន ពេលណារាំងហួតហែងរីងស្ងួតឡើយ រួចមានដើមឈូកដុះចម្រុះពណ៌ក្រហមសស្លឹកផ្កាជាលំអរឲ្យមានរមណីយដ្ឋាននៅទីនោះបានជាបុព្វបុរស ចាស់ទុំយើងសន្មតិហៅទីនោះថា ( ត្រពាំង ទឹកជប់ៗ)។

          ៤. ពាក្យថា(ដំបូកអន្ទង់ស)នេះគឺជាហេតុភេទមួយសំដៅទៅលើដីធ្លីនៅទីនោះដែលធម្មជាតិបានបង្កើតឡើងឲ្យទីនោះមានសុទ្ធសឹងតែជាដំបូកត្រោកត្រាំងត្រពាំងថ្លុកជំហុកដីរកេតរកូដរដិបរដុបពុំរាបស្មើសោះមានទីខ្លះពូនជាដំបូកខ្ពស់ ៗ   នៅក្រោមកន្រ្ទប់ព្រៃស៊ុមទ្រុមបានផ្តល់ជម្រកឲ្យបក្សាបក្សីរាត្រីចរព្រមទាំងមានរូងអន្ទង់ស     មួយក៏បានទៅរស់នៅជ្រកសម្ងំអាស្រ័យនៅទីនោះដែររួចធើ្វរូងគ្រហ៊ូងក្រោមដីចូលមកកាន់ព្រះវិហារបណ្តាឲ្យមានទឹកជោកជំារាល់ថ្ងៃពេញបូណ៌ខែដាច់ទើបបុព្វបុរសចាស់ទុំយើងសន្មតហៅទីនោះថា ( ដំបូកអន្ទង់សៗ  )។

៥. ពាក្យថា (អ្នកសច្ចំបាំងបាត់) នេះបើតាមពិនិត្យទៅលើស្ថានភាពដីធ្លីភូមិសាស្រ្តនៅទី នោះក្នុងសម័យអតីតកាលកន្លងមករាប់រយឆ្នាំយូរយារណាស់មកហើយតាមចាស់ទុំបូរាណយើង គាត់បានពណ៌នាមកថានៅទីនោះមានពពូកអស្សទិមានកាយគឺអ្នកតាសច្ចំបាំងបាត់និងម្រេញវាលមកជ្រកអាស្រ័យនៅទីនោះផង លុះដល់រដូវដើមឆ្នាំមកដល់ម្តងៗបំផុតនៅពេលបឋមយាមដើមព្រលប់បន្តិចពួកសច្ចំបាំងបាត់អស់ទាំងនោះក៏បណ្តាលឡើងឲ្យអ្នកស្រុកបានឃើញហេតុ អស្ចារ្យផ្សេង ៗ គឺថាបើយើងមើលសំដៅតម្រង់ទៅទីនោះវិញជួនកាលឃើញហាក់បីដូចជាមានភើ្លងចង្កៀង ឬភើ្លងទៀនឆេះឡើងប្លុងៗ តំរៀបបន្តគ្នាជាជួរៗ ជួនបាត់ជួនឃើញជួនបែកព្រោងព្រាយឃ្លាត់ ចេញឆ្ងាយ ៗ ពីគ្នាជួនបណ្តាភើ្លងទាំងអស់នោះត្រឡប់មកប្រជុំគ្នានៅតែមួយកនែ្លងរួចហើយស្រាប់តែរលត់បាត់សូន្យឈឹងអស់ទៅវិញជាហេតុធើ្វឲ្យអ្នកស្រុកបានឃើញហេតុអស្ចារ្យទីនោះកើតមានសេច ក្តីព្រឺព្រួចខ្លាចស្ញប់សែ្ញងព្រឺរោមព្រឺសែ្បកសើ្ទររៀង ៗ ខ្លួនដោយអាស្រ័យនៅទីនោះមានផ្ទះអ្នក តាពីបូរាណមួយផងទើបបុព្វបុរសចាស់ទុំយើងសន្មតហៅទីនោះថា (អ្នកតាសច្ចំបាំងបាត់ៗ)។ ៦. ពាក្យថា(រំដួល)នេះព្រោះថានៅលើផ្ទៃដីទីនោះមានដុះរុក្ខជាតិនិងព្រៃព្រឹក្សាលតាវល្លិ៍ ជាច្រើនប្រទាក់ប្រទិនប្រតោងគ្នាទៅវិញទៅមកបញ្ចេញបន្លាស្ញែសែ្ញក ដូចជាគុម្ភឬស្សីសាញ់ស្វាតស្វាយព្រៃជ្រៃពោធិ៍ជាដើមថែមទាំងដើមត្នោតដុះខ្ពស់លលៃកន្ទួតព្រៃស្មខ្នុងឈើទាលខ្ទឹងដូង ច្រូងច្រាងជាច្រើនគគីពុតលេតានេល ។ល។ ជាពិសេសដើមរំដូលមួយដើមធំដែលបានដុះ ឡើងបែកមែកត្រស៊ុំសាខាបញេ្ចញផ្លែផ្កាក្លិនក្រអូបសុសសាយបង្កើតបាន ទៅជារមណីដ្ឋានគួរ ជាទីរីករាយដល់អ្នកស្រុកជិតឆ្ងាយដែលបាន ធើ្វដំណើរចុះឡើងរួចក៏បានឆៀងចូលមកជ្រកលំហែរកាយម្តងម្កាលក្រោមម្លប់រុក្ខជាតិដ៏ធំនេះបានជាបុព្វបុរសចាស់ទុំយើងសន្មតហៅទីនេះថា (ដើមរំដួលៗ) នេះរហូតមកដល់សព្វថ្ងៃរួចក៏បានក្លាយទៅជាឈ្មោះភូមិស្រុកបា្រកដនាមឡើងជាប់ត មកដល់បច្ចុប្បន្នកាលនេះ។ ប្រវត្តិដីភូមិ និងដីស្រែវត្ត កាលពីអតីតសម័យបូរាណព្រេងនាយមុននេះរវាងជាង ១២ ជំនាន់មនុស្សកាលនោះ ស្រុករំដួលយើងនេះមិនទាន់មានផ្ទះសម្បែងលំនៅដ្ឋានច្រើនប៉ុន្មានដូចសព្វថ្ងៃនេះទេផ្ទះមនុស្ស មានចំនួនតិចតូចរួចសង់នៅឆ្ងាយៗ រង្វើលៗ ដាច់ស្រយាល់ពីគ្នាតាមភូមិដ្ឋាននិមួយៗ ចំណែក វត្តអារាមវិញក៏មិនទាន់មានដែរ ។

 រួចកនែ្លងដែលកសាងវត្តសព្វថ្ងៃនេះកាលនោះនៅជាដីភូមិចោលទទេជាព្រៃរហោឋាន

លាត់សន្ឋឹងតាំងពីព្រំសីមារបងវត្តខាងលិចទៅទល់ព្រំសីមា របងវត្តខាងកើតបណ្តោយមានប្រមាណ ៣០០ ម៉ែត្រ តាំងពីព្រំសីមារបងមាត់ស្រែខាងជើងទៅទល់និងព្រំសីមារបងមាត់ស្រែខាងត្បូងទទឹង មានប្រមាណ ២០០ ម៉ែត្របើគិតជាផ្ទៃ ដីវិញមានចំនួនរួមទាំងអស់ ៦០ ពាន់ម៉ែត្រការេកាលនោះមិនមានម្ចាស់កម្មសិទ្ធិដីធ្លីច្បាស់លាស់នៅឡើយទេ។ លុះចំណេរចេរកាលក្រោ យមកទើបមានឈ្មោះមន្រ្តីកុដុម្ពីត៍មា្នក់ដែលអ្នកស្រុកធ្លាប់និយមហៅគាត់ថា (តាភូកេសៗ) តាម ងារសក្តិក្នុងសម័យនោះបានមកទាមយកចំណែកដីធ្លីនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនគាត់រួចក៏បានបែង បត់នៅចំណែកដីនាបច្ចឹមទិសនោះមានប្រមាណផ្ទៃដីចំនួន ៤០ កុង។ បន្ទាប់ពីនោះមកទៀតក៏ មានគ្រួសារតា បោ កៅ និងកូនឈ្មោះចាញ ហៅ បានប្រគេនបន្ថែមដីភូមិវត្តនេះមួយចំណែក ផែ្នកខាងបូព៌ាទិសភ្ជាប់និងដីតា ភូ កេស មានចំនួនផ្ទៃដីប្រហែល ១៧ កុង ។ ក្រោយមកទៀតពិនិត្យទៅមើលឃើញថាភូមិវត្តនេះមិនទាន់បានស្មើជ្រុងជ្រោយនៅឡើយ ផ្នែកខាងឥសាន្តទិសត្រង់បនា្ទត់ដីសែ្រគោករបស់គ្រួសារលោកតាវ៉ង់គាត់ក៏មានសទ្ធាជ្រះថ្លាត្រ តាំងពីព្រំសីមារបងមាត់ស្រែខាងជើងទៅទល់និងព្ររបងវត្តខាងលិចទៅទល់ព្រំសីមារបិញក៏មិនទាន់មានដែរ។ប្រជុំគ្រួសារប្រគេនចូលវត្តចំនួនផ្ទៃដីស្រែគោក ២កុង ។ បន្ទាប់ពីនោះមកទៀតផ្ទៃដីភូមិវត្តនាឥសាន្តទិសនៅត្រង់បន្ទាត់ដីស្រែគោកលោកតា ព្រះ នាម តៀក ក៏នៅតែខ្វះជ្រុងដីភូមិវត្តដដែលរួចលោកតាក៏មាននាទីជាគណៈកម្មការវត្តមួយរូប ដែរគាត់ក៏បានប្រជុំគ្រួសារកូនចៅស្របស្រួលមូលមតិគ្នាមានសទ្ធាជ្រះថ្លាក៏បានសម្រេចចិត្តប្រ គេនដីស្រែគោកនេះចំនួនផ្ទៃដី១កុងទៀតដើម្បីបំពេញនៅជ្រុងជ្រោយផ្ទៃដីភូមិវត្តរំដួលយើងនេះ ឲ្យបានគ្រប់ជ្រុងសើ្មរល្អសម្រាប់ពុទ្ធបរិស័ទព្រះសង្ឃ គ្រហស្ថកសាងដាំដុះ ធើ្វកុដិ សាលា ព្រះ វិហារជាទីសេនាសនះឋានឲ្យបានជាកុសលកំណប់ទ្រព្យកប់ទុកក្នុងព្រះពុទ្ធសាសនាសំរាប់ខ្លួន តរៀងទៅអានាគតជាតិ។ អំពីបញ្ហាដីស្រែវិញដែលមានទាយកទាយិកាពុទ្ធបរិស័ទជ្រះថ្លាប្រគេ នចូលដោយសទ្ធាដើម្បីទុកជាសម្រាប់វត្តឲ្យព្រះសង្ឃកសាងរៀនសូត្ររហូតមកដល់សព្វថ្ងៃនេះ មានរាយនាមដូចតទៅនេះគឺ ៖

 ១. លោកតា នាម  ព្រហ្ម  ដែលបានបព្វជ្ជាឧបសម្បទាជាច្រើនលើកច្រើនគ្រាកសាងរៀនសូត្ររហូតដល់សុគតផុតជីវិតទាំងសង្ឃនៅនាវត្តរំដួលយើងនេះលោកក៏បានប្រគេនដីស្រែជាចំណែកកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោកមានចំនួនផ្ទៃដីប្រមាណ ៤  កុងកន្លះ ។

 ២.លោកតា នាម កៅ និងយាយ នាម ហ្មែត បានភ័យភិតរត់សឹកសង្រ្គាមចូលមកជ្រស្ងៀមរស់នៅក្នុងវត្តរហូតដល់ចាស់ឈឺស្លាប់នៅក្នុងវត្ត ព្រះសង្ឃ គ្រហស្ថ និងពុទ្ធបរិសទ្យបានធើ្វបុណ្យឧទិ្ទសភាគផលជូន ក៏បានប្រគេន ៣ កុងស្រែព្រែកទឹកប្រៃរួចបានប្តូរជាមួយ អ្នក ផៃ យកស្រែផ្នោ ២ កុងវិញទុកសម្រាប់វត្ត។

៣. ស្រែរួមសម្បាច់របស់ត្រកូលរួមលោកតាញោមវត្ត នាម ប៉ឹន គាត់ក៏បានប្រជុំស្របស្រួលមូលមតិគ្នាសំរេចដោយសទ្ធាជ្រះថ្លាប្រគេនចូលវត្តចំនួន៣ កុងកន្លះដែរ ។

៤. ស្រែលោក តា កៅ និងយាយ ហ៊ីម រួចយាយ ឈឹង ជាកូនក៏បាន ប្រជុំកូនចៅសំរេច ចិត្តដោយជ្រះថ្លាបានប្រគេនចូលវត្តចំនួន ២ កុងទុកសម្រាប់ព្រះសង្ឃធើ្វ កសាងរៀនសូត្រត ទៅអនាគត។

សរុបចំនួនដីស្រែដែលពុទ្ធបរិស័ទបានប្រគេនរួមទាំងអស់មាន ៤ ម្ចាស់ផ្ទៃដីរួមមាន ១២ កុង។ 'ប្រវត្តិព្រះចៅអធិការវត្ត'អត្ថបទជាអក្សរដិត

         ដែលបានទទួលនាទីជាព្រះតេជព្រះគុណព្រះប្រសពព្រះចៅអធិការព្រះឧបជ្ឈាយ៍ដែល បានទទួលព្រះបរមងារនាទីជាព្រះសង្ឃរាជព្រះចៅអាវាសដែលបានបួសរៀនជ្រៅជ្រះយល់ច្បាស់ផ្លូវលោក ផ្លូវធម៌ ល្អអាចដឹកនាំឃុំគ្រងថែរក្សាការពារក្នុងការកសាង សិក្សារៀនសូត្រធើ្វ បុណ្យទានតាមទំនៀមទម្លាប់ដ៏ប្រពៃបណ្តុះបណ្តាលវប្បធម៌ប្រពៃណីជាតិពុទ្ធសាសនាឲ្យមានការរីកចំរើនជាប់ជាបន្តហូរហែធានាបាននូវគុណធម៌ សីលធម៌សង្គម ជាប់ជាប្រចាំដូចមានរាយព្រះបរមនាមតទៅនេះគឺ  ៖

១. ព្រះតេជព្រះគុណ ព្រះនាម ខែក ដែលបានទទួលព្រះបរមនាទីជាព្រះចៅអធិការកសាងវត្តនេះឡើងជាដំបូងចាប់តាំងពី ព.ស. ២១១៤ រហូតដល់ ព.ស. ២១៥៥។

២. ព្រះតេជព្រះគុណ ព្រះនាម ម៉ោ បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២១៥៥ ដល់ ព.ស. ២១៨៨ ។

៣. ព្រះតេជព្រះគុណ ព្រះនាម ឡាម បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២១៨៨ដល់ ព.ស. ២២២២ ។

៤. ព្រះតេជព្រះគុណ ព្រះនាម សួស បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២២២២ ដល់ ព.ស.២២៥៤។

៥. ព្រះតេជព្រះគុណ ព្រះនាម យស បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២២៥៤ ដល់ព.ស. ២២៨៥។

៦. ព្រះតេជព្រះគុណ ព្រះនាម គង់ បានទទួលនាទីជាព្រះចៅអធិការពី ព.ស.២២៨៥ ដល់ព.ស.២៣១៥ ។

៧. ព្រះតេជព្រះគុណ ព្រះនាម គង់ បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២៣១៥ដល់ ព.ស. ២៣៤៣ ។

៨. ព្រះតេជព្រះគុណ ព្រះនាម អែក បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២៣៤៣ដល់ព.ស.២៣៨៣។

៩. ព្រះតេជព្រះគុណ ព្រះនាម អឹម បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២៣៨៣ ដល់ព.ស. ២៤២២ ។

១០. ព្រះតេជព្រះគុណ ព្រះនាម កែវ បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២៤២២ដល់ព.ស. ២៤៥១ ។

១១. ព្រះតេជព្រះគុណ ព្រះនាម អ៊ឺង បានទទួលនាទីជាព្រះចៅអធិការពី ព.ស. ២៤៥១ គុណព្រះនាមម៉ោងដល់ ព.ស. ២៤៨១ ។

១២. ព្រះតេជព្រះគុណ ព្រះនាម ស្រី បានទទួលនាទីជាព្រះចៅអធិការពី ព.ស.២៤៨១ ដល់ ព.ស. ២៥១៩ ។

១៣. ព្រះតេជព្រះគុណ ព្រះនាម (ជយពហូលោ) ថាច់ សេន បានទទួលនាទីជាព្រះចៅ អធិការពី ព.ស. ២៥១៩ រហូតដល់សព្វថ្ងៃនេះ។