វិទ្យាល័យហ៊ុនសែនមិត្តភាព
វិទ្យាល័យហ៊ុនសែនមិត្តភាពជាសាលាមួយដែលស្ថិតនៅក្នុង ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ហើយស្ថិតនៅតាមបណ្តោយផ្លូវ ០២ អតិត ខណ្ឌមិត្តភាពចាស់។
ប្រវត្តិសាស្ត្រ
[កែប្រែ]សាលានេះកសាងឡើងនៅក្នុងឆ្នាំ១៩៩៨ នៅពេលនោះមានអាគាសិក្សាចំនួន៥ខ្នង ដែលមាន ចំនួន២៥បន្ទប់ ព្រម ទាំងអាគាបណ្ណាល័យមួយខ្នងតែបុន្នោះ។ ក្នុងចំនួនអាគាទាំងនោះមានអាគាអនុវិទ្យាល័យចំនួន៣ខ្នង និងបឋមសិក្សាចំនួន២ខ្នង។ ហើយនៅឆ្នាំ ២០០០ គេបានកសាងអាគារសិក្សាបន្ថែមទៀត ។
កន្លែងស្នាក់នៅ
[កែប្រែ]នៅក្នុងសាលានោះក៏បានសាងសង់ អន្ទេវសិក្ក សម្រាប់អោយសិស្សដែលមកពីឆ្ងាយហើយ រៀននៅក្នុងសាលានេះ អន្ទេវសិក្ក មានមួយអាគារ ក្នុងនោះមានបន្ទប់ចំនួន៤ ហើយ៣បន្ទប់សម្រាប់សិស្សប្រុស និង ១បន្ទប់សម្រាប់សិស្សស្រី ក្នុង១បន្ទប់មានគ្រែចំនួន៥ បន្ទប់នីមួយៗសិស្សអាចរស់នៅបាន១០នាក់ ។ នៅ អន្ទេវសិក្ក នាយកសាលាជាអ្នកគ្រប់គ្រង និង ជាអ្នកផ្ដល់អង្ករអោយសិស្សស្នាក់នៅទីនេះ ប៉ុន្តែសិស្សទាំងអស់គឺជាអ្នកចំអិនអាហារដោយខ្លួនឯង ។
ពណ៌នា
[កែប្រែ]នៅក្នុង សាលាវិទ្យាល័យហ៊ុនសែនមិត្តភាព មាន បឋមសិក្សា អនុវិទ្យាល័យ និង វិទ្យាល័យមានអាគារសរុបចំនួន ៨ អាគារ ហើយបែងចែកជាពីគឺ បឋមសិក្សា និង វិទ្យាល័យ បឋមសិក្សា មានអាគារចំនួន ៣ និង បន្ទប់សរុបមាន ១៦ បន្ទប់ ។ អនុវិទ្យាល័យ និង វិទ្យាល័យ រៀនជាមួយគ្នាហើយ អាគារមានចំនួន៥ ក្នុងនោះមានអាគារមួយ គឺ មានចំនួនបីជាន់ អាគារបីជាន់មាន ១៨ បន្ទប់ហើយមានបីបន្ទប់បានដកចេញ បន្ទប់ពីបានរួមគ្នាធ្វើជាសាលប្រជុំ ចំនែកឯ មួយទៀតធ្វើជា បណ្ណាល័យ បើគិតតែបន្ទប់រៀន មានតែ ១៥ បន្ទប់តែប៉ុននោះ ហើយអាគារទាំង ៥ មានបន្ទប់ចំនួន ៣៣ បន្ទប់ ។ ថ្នាក់ បឋមសិក្សា ក្នុងមួយមានសិស្សរៀន ៣២ បើសរុបទាំងអស់មានសិស្សរៀនចំនួន ៥១២នាក់។ បឋមសិក្សា មានកន្លែងលេងបាល់ទាត់ មួយនៅទីធ្លាមុខ អាគារ មួយនៅខាងកើត សំរាប់អោយសិស្សលេង នៅទីនោះ រីឯ មុខអាគារខាងលិចមាន រូប ជ័យវរន្ម័នទី៧ មួយ និងមាន ដងទង់ជាតិ មួយសំរាប់អោយ សិស្សបឋមសិក្សាគោរពទង់ជាតិនៅពេលព្រឹក និង ពេល ល្ងាច ។
ចំនែកសិស្ស អនុវិទ្យាល័យ គិត ចាប់ពីថ្នាក់ទី ៧ ដល់ ទី ៩ ក្នុងមួយបន្ទប់ មានសិស្ស ៥៣ នាក់ មានបន្ទប់ចំនួន ១៦ បន្ទប់ មានចំនួន ៨៤៨ នាក់ ថ្នាក់វិទ្យាល័យមានចាប់ពីថ្នាក់ទី ១០ រហូតដល់ថ្នាក់ទី ១២ ក្នុងមួយថ្នាក់មានសិស្ស ៥២ នាក់ មានបន្ទប់ចំនួន ១៧ បន្ទប់ សិស្សទាំងអស់មានចំនួន ៨៨៤ នាក់ អាគារ អនុ សាងសង់នៅខាង ត្បូង បែរមុខមកខាង ជើង ។ អាគារ ថ្នាក់ទី ១០ សាងសង់ នៅចំកណ្ដាល បែរមុខទៅខាងត្បូង និង អាគារ បីជាន់ សាងសង់ បែរមុខមកខាង លិច ហើយនៅ ចំកណ្ដាល នៃ អាគារ វិទ្យាល័យ គឺជា ទី ធ្លាបាល់ទាត់មួយ យ៉ាងធំ ហើយនៅខាងលិចតារាងបាល់ទាត់ គឺ កន្លែងលេង បាល់ទះមួយផងដែរ នៅសាលានោះក៏ មាន កន្លែងផ្ញើរម៉ូតូ មួយ និង កន្លែងផ្ញើរកង់ មួយផងដែរ ដែលនៅជាប់ ខ្លោងទ្វារ សាលារៀន ។
នៅក្នុងសាលារៀនមាន បណ្ណាល័យ មាន នៅអគារបីជាន់នៃវិទ្យាល័យ សំរាប់សិស្សទាំងអស់ អាចមើលបាន នៅក្នុងទីចាត់ការ ក៏ បណ្ណាល័យមួយដែរ ក្នុងបន្ទប់បណ្ណាល័យនោះក៏ មាន ទរទស្សន៏ សំរាប់សិស្សមើលនៅពេលម៉ោង ទំនេរផងដែរ ។ ចំនែកឯ ទីចាត់ការមានតែមួយប៉ុននោះ តែបែងចែកចេញជាពី ។
ប្រពីណី
[កែប្រែ]ហើយជារៀងរាល់ឆ្នាំសាលាតែងតែប្រារព្ធពីធីបុណ្យសាលា ឬ ហៅថាពិធិសុំសេចក្តីសុខ ពិធីនេះធ្វើជារៀងរាល់ថ្ងៃទី ១ ខែ មេសា ជារៀងរាល់ឆ្នាំហើយ នៅពេលព្រឹកលោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់ ត្រូវមកជួប ជុំគ្នានៅទីនេះ ។ ឯកសារ:វិទ្យាល័យហ៊ុនសែនមិត្តភាព:jpg