វិបស្សនាកម្មដ្ឋាន
| ផ្នែកមួយនៃ ព្រះពុទ្ធសាសនា |
|
ព្រះធម៌ |
|
វិបស្សនាធុរៈ |
|
ព្រះអភិធម្ម |
វិបស្សនាកម្មដ្ឋាន [កែប្រែ]
ក្នុងគម្ពីរព្រះវិសុទ្ធមគ្គភាគ៣ មានសេចក្តីពោលអំពី វិបស្សនាបញ្ញាថាៈ
- កឋំ ភាវេតព្វា ប្រែថា តើវិបស្សនាបញ្ញា ព្រះយោគីគប្បីចម្រើន យ៉ាងដូចម្តេច?
- យស្មា ឥមាយ បញ្ញាយ ខន្ធាយតនធាតុឥន្រ្ទិយសច្ចប្បដិច្ចសមុប្បាទាទិភេទា ធម្មា ភូមិ
- សីលវិសុទ្ធិ ចេវ ចិត្តវិសុទ្ធិ ចាតិ ឥមា ទ្វេ វិសុទ្ធិយា មូលំ ទិដ្ឋិវិសុទ្ធិ កង្ខាវិតរណវិសុទ្ធិ
- មគ្គាមគ្គញាណទស្សនវិសុទ្ធិ បដិបទាញាណទស្សនវិសុទ្ធិ ញាណទស្សណវិសុទ្ធីតិ
- ឥមា បញ្ច វិសុទ្ធិយោ សរីរំ តស្មា តេសុ ភូមិភូតេសុ ធម្មេសុ ឧគ្គហបរិបុច្ឆាវសេន ញាណ
- បរិចយំ កត្វា មូលភូតា ទ្វេ វិសុទ្ធិយា សម្បាទេត្វា សរីរភូតា បញ្ច វិសុទ្ធិយា សម្បាទេន្តេន
- ភាវេតព្វា ។
បានសេចក្តីថា ធម៌មានប្រភេទគឺៈ ខន្ធ អាយតនៈ ធាតុ ឥន្រ្ទិយ សច្ចៈ បដិច្ចសមុប្បាទ ជាភូមិរបស់ វិបស្សនា ។ វិសុទ្ធិ២គឺ សីលវិសុទ្ធិ១ ចិត្តវិសុទ្ធិ១ ជា
ឬសគល់របស់វិបស្សនា ។ វិសុទ្ធិ៥ទៀតគឺ ទិដ្ឋិវិសុទ្ធិ១ កង្ខាវិតរណវិសុទ្ធិ១ មគ្គាមគ្គញាណទស្សនវិសុទ្ធិ១ បដិបទាញាណទស្សនវិសុទ្ធិ១ ញាណទស្សនវិសុទ្ធិ១
ជាសរីរៈ គឺតួរបស់បញ្ញានោះ ព្រោះហេតុណា ហេតុនោះគឺព្រះយោគី កាលធ្វើនូវការសន្សំនូវញាណ ដោយអំណាចនៃការរៀន និងការសាកសួរក្នុងធម៌ ដែលជា
ភូមិនោះ ត្រូវញ៉ាំងវិសុទ្ធិ២ ដែលជាឬសគល់ឲ្យដល់ព្រម ហើយញ៉ាំងវិសុទ្ធិ៥ ដែលជាសរីរៈឲ្យដល់ព្រម គប្បីចម្រើន ។
រីឯធម្មបរិយាយពិស្តាមួយ អំពី វិបស្សនាកម្មដ្ឋាននេះ មានក្នុងសៀវភៅដែលមានចំណងជើងថា ពន្លឺនាវាត្រៃលោកនិងនាវាត្រៃលក្ខណ៍ ។ លោកអ្នកដែលមាន
បំណងនឹងសិក្សាវិបស្សនាក្មដ្ឋាន ដើម្បីចម្រើនវិបស្សនាបញ្ញា អាចសិក្សានិងប្រតិបត្តិតាមសៀវភៅនេះបាន ព្រោះសៀវភៅនេះត្រូវបានពិនិត្យ ដោយអ្នកចេះដឹង
ពីក្រុមជុំនំព្រះត្រៃបិដក នៃពុទ្ធសាសនបណ្ឌិត្យ កាលពីឆ្នាំ១៩៦៥ រួចហើយ ថាជាសៀវភៅត្រឹមត្រូវតាមត្រៃសិក្ខា ។