វីរៈ តារា

ពីវិគីភីឌា
អ្នក​ស្រី​​វីរៈ​ តារា​
ឈ្មោះ​ពេញវីរៈ​ តារា​
ឈ្មោះ​ដើមគឹម​ ហៀក
ថ្ងៃ​ខែ​ឆ្នាំ​កំណើតឆ្នាំ​១៩៤៧
ទី​កន្លែង​កំណើតស្រុក​កំពង់បាយ ខែត្រ​កំពត
បិតា​នាមកុក​​ យិន
មាតា​នាមសេង​​ ញុង
ស្វាមីលី ប៊ុនយីម
ការ​ងារតារា​ភាពយន្ត

ជីវប្រវត្តិ​សង្ខេប[កែប្រែ]

អ្នក​ស្រី​វីរៈ​ តារា​ ជាអតីត​តារា​ភាពយន្ត​មួយ​ដួង​ដែលមាន​ប្រជាប្រិយ​ភាព​កាល​ពី​អំឡុង​ទសវត្សរ៍​ទី៦០​ និង​ទី​៧០​​ដែល​ទស្សនិកជន​នៅ​ចងចាំ​មិន​ទាន់​ភ្លេច​នូវ​ទេពកោសល្យ​សម្ដែង​ដ៏សក្តិសម​ឥតខ្ចោះ​របស់​អ្នកស្រី​តាម​រយៈខ្សែ​ភាពយន្ត​នាសម័យ​នោះ​។​ ​អ្នកស្រី​មានឈ្មោះ​ដើមថាគឹម​ ហៀក កើត​​នៅ​​ឆ្នាំ​ ​១​៩​៤​៧​​ នៅ​​ឯ​​ទី​រួម​​ខេត្ត​​កំពត​​។​ ​ឳពុក​​អ្នកស្រីមាន​ឈ្មោះ​កុក​ យិន​ អតីត​អ្នកបើកបរ​រថយន្តពេទ្យ​ ឯ​ម្ដាយអ្នកស្រី​ឈ្មោះ​ សេង​ ញុង​ ជា​មេផ្ទះ​ ។​ អ្នកស្រី​​បានរៀបអាពាហ៍ពិពាហ៍​ជាមួយលោក​លី​​ ប៊ុនយីម​​ នៅ​ឆ្នាំ​១៩៦៤​ គឺ​មួយឆ្នាំមុនពេលដែល​អ្នកស្រី​ចូល​ប្រឡូក​វិស័យ​សិល្បៈ​​​​​ ហើយ​មានបុត្រ៥​នាក់​ សុទ្ធតែ​ប្រុស​។ នៅក្នុងរបប​ខ្មែរក្រហម អ្នកស្រី​ និង​​ ស្វាមី​​ ត្រូវ​បាន​​ជម្លៀស​ទៅរស់​នៅស្រុក​កំពង់ត្រាច​ ខេត្ត​កំពត​​ បាន​រយៈ​ពេល​៥​ខែ​ក៏​លួច​រត់​ចេញ​ទៅខេត្ត​ហាទៀង​ ប្រទេស​វៀតណាម​​ ហើយ​ឆ្លង​ចូល​ទៅប្រទេសឡាវ រហូត​បានចេញ​ទៅ​រស់​នៅ​ប្រទេស​បារាំង​នៅ​ចុង​ឆ្នាំ​១៩៧៦​។ អ្នកស្រីបាន​លែង​លះជាមួយស្វាមីគឺ​លោក​ លី ប៊ុនយីម​ នៅឆ្នាំ​១៩៨៦​។​ សព្វថ្ងៃ​ អ្នកស្រី​កំពុង​រស់នៅ​ប្រទេស​បារាំង​។

ឯកសារ:Mod article1310583 27.jpg
រឿង ពុទ្ធិសែននាងកង្រី
ឯកសារ:Orn Ery Srey Orn.jpg
រឿង អនអើយស្រីអន

ជីវិតសិល្បៈ​ និង​​ ស្នាដៃ​[កែប្រែ]

អ្នក​ស្រី​វីរៈ​ តារា​ បាន​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ខ្មែរ​ដំបូង​នៅ​ឆ្នាំ​១៩៦៥​​ ក្នុង​វ័យ​១៨​ឆ្នាំ​ តាមរយៈការ​ជួយ​ជ្រោមជ្រែង​របស់​លោកលី​ ប៊ុន​យីម​ ចាងហ្វាង​ផលិតកម្ម​រន្ទះពេជ្រ​ភាពយន្ត​ ដែល​ត្រូវ​ជា​ស្វាមី​របស់​អ្នកស្រី​។​​ តួ​ប្រុស​ដែល​អ្នកស្រី​ធ្លាប់​សម្ដែង​ជាមួយ​​​គឺ​លោក​គង់​ សំអឿន​ និង​ លោក​ណុប​ ណែម​។​ អ្នកស្រី​បាន​សម្ដែង​ភាពយន្តឱ្យ​ផលិតកម្ម​​​រន្ទះពេជ្រ​​ភាពយន្ត​​សរុប​បាន​ប្រមាណ​១០​រឿង​ ​​ជា​អាទិ៍​រួម​មាន ​៖​

  1. រឿង​សព្វសិទ្ធិ​ ១៩៦៥​
  2. រឿង​ពុទ្ធិសែន​នាង​កង្រី​ ១៩៦៧​
  3. ​ រឿងអដ្ឋិ​សុវណ្ណ​ចន្ទ​កេសរ​ ១៩៦៩​
  4. រឿង​សំគម​បាញ់​លលក​ ១៩៧០​
  5. រឿង​អន​អើយ​ស្រី​អន​ ១៩៧២​
  6. រឿង​ចំណង​ដៃ​ទឹក​ភ្នែក​ ១៩៧៤
  7. ​ រឿង​ឯណា​ប្រពន្ធ​ខ្ញុំ​ ១៩៧៥​
  8. រឿង​ភ្នំ​ពរ​កូន​
  9. រឿង​សេះ​សមុទ្រ​(មិន​ទាន់​បាន​បញ្ចាំង​)

ឯកសារ​យោង​[កែប្រែ]

  1. ទស្សនាវដ្តីជីវិតកំសាន្ត
  2. ទស្សនាវដ្តីព្រះច័ន្ទ
  3. Golden Age of Khmer Cinema