សម្មប្បធាន

ពីវិគីភីឌា

សម្មប្បធាន៖[១]សេចក្តីព្យាយាមត្រឹមត្រូវមាន៤យ៉ាង

១. សំវរប្បធាន៖ សេចក្តីព្យាយាមរំងាប់បាបអកុសលដែលនៅមិនទាន់កើត មិនឲ្យកើតឡើងក្នុងសន្តាន។

២. បហានប្បធាន៖ សេចក្តីព្យាយាមលះបាបអកុសលដែលកើតឡើងហើយក្នុងសន្តាន។

៣. ភាវនាបធាន៖ សេចក្តីព្យាយាមចម្រើនកុសលធម៌ដែលនៅមិនទាន់កើត ឲ្យកើតឡើងក្នុងសន្តាន។

៤. អនុរក្ខនាបធាន៖ សេចក្តីព្យាយាមរក្សាកុសលធម៌ដែលកើតឡើងក្នុងសន្តានមិនឲ្យសាបសូន្យទៅវិញ។

  1. សន្ទានុក្រមព្រះពុទ្ធសាសនា