Jump to content

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច

ពីវិគីភីឌា
សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច
UME_logo.jpg
ឡាតាំង: University of Management and Economics
បាវចនាប្តេជ្ញាផ្តល់នូវភាពជោគជ័យដល់និស្សិត ប្រកបដោយមនសិការជាតិ
បង្កើត1998 (1998)
ប្រភេទPrivate
Presidentទុន ភក្តី
ទីតាំង, បាត់ដំបង, កម្ពុជា
NicknameUME
វិបសាយume.edu.kh/index.php

ប្រវត្តិ

[កែប្រែ]
  • ឆ្នាំ ១៩៩៨ មជ្ឈមណ្ឌលបណ្តុះ បណ្តាលជំនាញជាន់ខ្ពស់ ដែលភាសាអង់គ្លេសហៅថា Battambang High Education Center (BHEC) ត្រូវបានបង្កើតឡើងដោយស្ថាបនិកមួយរូបគឺ លោក ទុន ភក្តី ដែលទើបតែបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវេទមហាឬស្សី ។ ហើយមជ្ឈមណ្ឌលនេះ មានទីតាំងក្នុងផ្ទះល្វែងមួយដែលស្ថិតនៅខាងត្បូងអនុវិទ្យាល័យ សោហឺ តាមបណ្តាយផ្លូវលេខ ១ ត្រើយខាងលិចស្ទឹងសង្កែ ខេត្តបាត់ដំបង ។ កំឡុងពេល នៃការចាប់ផ្តើមនេះ BHEC មានសាស្ត្រាចារ្យ ១ នាក់ និងនិស្សិតសរុបចំនួន ២៥ នាក់ដែល បានទទួលការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង លើឯកទេសគណនេយ្យ ។
  • ឆ្នាំ ២០០០ BHEC បានប្រែក្លាយទៅជា វិទ្យាស្ថានគ្រប់គ្រង និង សេដ្ឋកិច្ច ដែល ភាសាអង់ គ្លេសហៅថា Institute of Management and Economics (IME) តាមអនុក្រឹត្យលេខ ៤៣ អនក្រ/ បក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០០ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា។ IME មានទីតាំងដំបូងស្ថិតនៅអាគារវីឡាមួយខ្នង ខាងជើងផ្សារលើដែល មាននិស្សិតចំនួន ៨៦ នាក់ សាស្ត្រាចារ្យ ១២ នាក់ និងបុគ្គលិកចំនួន ១០ នាក់ហើយកម្រិត សិក្សាមានចាប់ពីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ ព្រមទាំងមានវគ្គខ្លីៗជាច្រើន ។ នៅឆ្នាំ ២០០២ IME បានផ្លាស់មកទីតាំងថ្មី ដែល មានលក្ខណៈស្តង់ដារ ធំទូលាយស្ថិតនៅខាង លិចវិទ្យាល័យ នេត យ៉ង់ អាគារលេខ ៧៤ ក្រុមទី ៤ នៅក្នុងភូមិព្រែកព្រះស្តេច ឃុំព្រែក ព្រះស្តេច ស្រុកបាត់ដំបង ខេត្តបាត់ដំបង ដែលមាននិស្សិតជាង ៥០០ នាក់ សាស្ត្រាចារ្យ ២៦ នាក់ បុគ្គលិក ២៣ នាក់ ។
  • ឆ្នាំ ២០០៦ ដោយមានកំណើននិស្សិតកាន់តែច្រើនឡើង ៗ IME បានប្រែក្លាយទៅជា សាកលវិទ្យាល័យគ្រប់គ្រងនិង សេដ្ឋកិច្ច (UME) តាមអនុក្រឹត្យ លេខ ២៥ អនក្រ/បក ចុះ ថ្ងៃទី ០៧ ខែមីនា ២០០៦ ដោយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ។ UME មានទីតាំងស្ថិតនៅ អាគារលេខ ៧៤ ក្រុមទី ៤ ភូមិព្រែកព្រះស្តេច ឃុំព្រែកព្រះ ស្តេច ស្រុកបាតដ់បំង ខេត្តបាត់ដំបង ដែលមាននិស្សិត សរុប ៣៣៣៥ នាក់ សាស្ត្រាចារ្យ ៩៨ នាក់ បុគ្គលិក ៦០ នាក់ ។ បច្ចុប្បន្ននេះ UME ផ្តល់ជូននូវកម្រិតសិក្សាចាប់ពីថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន បរិញ្ញាបត្ររង បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ លើមហាវិទ្យាល័យទាំង ៥ សំខាន់ៗដូចជា ៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្រ្ត និងភាសាបរទេស មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្រ្ត និងសេដ្ឋកិច្ច មហាវិទ្យាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទព្រម ទាំងវគ្គសិក្សាជំនាញខ្លីៗ ជាច្រើនទៀត ។

ទីតាំង / សាខា

[កែប្រែ]
  • សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង(១៩៩៨)
  • សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តពោធិសាត់(២០០១)
  • សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត(២០០២)
  • សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តព្រះសីហនុ(២០០៣)
  • សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម(២០០៣)
  • សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ(២០០៤)
  • សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកោះកុង(២០០៦)
  • សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តក្រចេះ (២០០៧)

​ទស្សនវិស័យ

[កែប្រែ]

សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ប្តេជ្ញាបណ្តុះបណ្តាលនិស្សិតឲ្យមាន គុណភាព សមត្ថភាព និង ក្រមសីលធម៌ នៅក្នុងកំរិតជាតិ និងអន្តរជាតិ។

បេសកម្ម

[កែប្រែ]

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ប្តេជ្ញានឹងអភិវឌ្ឍធនធានមនុស្សឱ្យមានជំនាញ វិជ្ជាជីវៈនិង ការសិក្សាស្រាវជ្រាវ ច្បាស់លាស់ប្រកបដោយគុណភាព នឹងមានសមត្ថភាព គ្រប់គ្រាន់ ដើម្បីចូលរួមលើក កំពស់សេដ្ឋកិច្ចរស់នៅ និងកិត្យានុភាពប្រទេសជាតិ តាមរយៈការអប់រំ និង កិច្ចសហប្រតិបត្តិការលើឆាកជាតិ-អន្តរជាតិផ្អែកលើគោលការណ៍សន្តិភាព អភិបាលកិច្ចល្អនិងអហឹង្សា ធម៌ជាមូលដ្ឋាន ។​គ្រប់គ្រង​បាន​។

គោលបំណង

[កែប្រែ]
  • បង្កើនចំណេះដឹងផ្នែកការងារគ្រប់គ្រង អភិបាលកិច្ច គណនេយ្យភាព និងតម្លាភាព លើវិស័យអប់រំថ្នាក់ឧត្តមសិក្សា
  • បង្កើនកម្មវិធីសិក្សាឲ្យស្របទៅនឹងតម្រូវការទីផ្សារជាក់ស្តែង
  • អភិវឌ្ឍបន្ថែមនូវសមត្ថភាពបុគ្គលិក និង សាស្ត្រាចារ្យ
  • បង្កើនកិច្ចការងារសិក្សាស្រាវជ្រាវលើវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសង្គម
  • ពង្រឹងគុណភាពសិក្សារបស់និស្សិត
  • ពង្រឹងគុណភាពអប់រំរបស់សាស្ត្រាចារ្យ
  • បង្កើននូវវប្បធម៌អនុវត្តការងារជាក្រុមប្រកបដោយប្រសិទ្ធភាព
  • ផ្តល់អាហារូបករណ៍ដល់និស្សិតកម្រិតថ្នាក់បរិញ្ញាបត្រ
  • បន្តលើកកំពស់គុណភាពសិក្សារបស់និស្សិត
  • ផ្តល់នូវការអប់រំសិក្សាបន្ថែមលើជំនាញឯកទេសដែលចាំបាច់

គុណតម្លៃ

[កែប្រែ]

គុណភាព ក្លាហាន មោះមុត ក្រមសីលធម៌ និង មនសិការជាតិ

ពាក្យស្លោក

[កែប្រែ]

ប្តេជ្ញាផ្តល់នូវភាពជោគជ័យដល់និស្សិត ប្រកបដោយមនសិការជាតិ


សូមមើលផងដែរ

[កែប្រែ]

គេហទំព័រ

[កែប្រែ]

គេហទំព័រផ្លូវការ Archived 2014-01-24 at the វេយប៊ែខ ម៉ាស៊ីន.

Coordinates: 11°34′29″N 104°55′07″E / 11.5746°N 104.9186°E / 11.5746; 104.9186