សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា

ទៅកាន់៖ ទិសដៅ, ស្វែងរក
Rupp logo.png

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (URPP ឬ​ RUPP)​ គឺជាគ្រឹះស្ថានឧត្តមសិក្សាចំណាស់ជាងគេនិងធំជាងគេនៅកម្ពុជា។​ សាកលវិទ្យាល័យចែកចេញជា មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ សាកលវិទ្យាល័យសាស្ត្រាចារ្យប្រមាណ២៩៤នាក់ ដែលរួមមាន បណ្ឌិត១៥នាក់ និង​ ម៉ាស្ទ័រ ១៣២នាក់។ បុគ្គលិករដ្ឋបាលសរុបជាង ១៤០នាក់។នៅឆ្នាំ ២០០៧ សាកលវិទ្យាល័យមាននិស្សិតសរុបជាង ៩០០០ នាក់។


មាតិកា

[កែប្រែ] ប្រវត្តិ

សកលវិទ្យាល័យភូមិន្ទភ្នំពេញត្រួវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ អំឡុងពេលដែលប្រទេសកម្ពុជាមានការរីកចំរីនយ៉ាងខ្លាំងក្លា ដោយមានឈ្មោះដើមថា សាកលវិទ្យាល័យភូមិន្ទខ្មែរ។ នៅពេលនោះភាសាដែលត្រូវបានគេប្រើប្រាស់ជាភាសាបារាំង។ នៅសម័យខ្មែរសាធារណរដ្ឋ សាកលវិទ្យាល័យបានត្រូវប្តូរឈ្មោះជាសាកលវិទ្យាល័យភ្នំពេញ។ នៅសម័យខ្មែរក្រហម សាកលវិទ្យាល័យនៅទូទាំងប្រទេស​ត្រូវបានបិទទ្វារ ហើយសាស្ត្រាចារ្យទាំងអស់បានក្លាយជាមុខសញ្ញានៃការសំលាប់របស់ពួកខ្មែរក្រហម។ នៅឆ្នាំ១៩៨១ វិទ្យាស្ថានភាសាបរទេសIFL ត្រូវបានបើកការបណ្តុះបណ្តាលសាស្រ្តាចារ្យ​ ភាសារុស៊ី និង​​ ភាសាវៀតណាម។ ក្រោយមកវិទ្យាស្ថាននេះត្រូវបាន បញ្ចូលនិងបង្កើតជា សាកលវិទ្យាល័យភ្នំពេញ ដែលត្រូវប្តួរឈ្មោះដូចបច្ចុប្បន្ននៅឆ្នាំ ១៩៩៦។ នៅក្នុងទស្សវត្សចុងក្រោយនេះ សាកលវិទ្យាល័យ បានបែងចែកជា៣គ្រឹះស្ថានគឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ មហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រ និង វិទ្យាស្ថានភាសាបរទេសIFL។ នៅឆ្នាំ ២០០១ សាកលវិទ្យាល័យបានបើកការបណ្តុះបណ្តាលថ្នាក់ក្រោយឧត្តម។


[កែប្រែ] ដំណើរការ

សាកលវិទ្យាល័យត្រូវបានទ្រទ្រង់ដោយរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺក្រសួងអប់រំ​ យុវជន និងកីឡា MOEYS ។ កម្មវិធីសិក្សាត្រូវបានណែនាំនិងទ្រទ្រង់ដោយរដ្ឋាភិបាល។ រដ្ឋឧបត្ថម្ភថ្លៃប្រើប្រាស់ភ្លើងអគ្គីសនី ថ្លៃបំពាក់សំភារៈបរិក្ខារ ដូចជាកុំព្យូទ័រ និង ប្រាក់ខែសាស្ត្រាចារ្យនិងបុគ្គលិក។


[កែប្រែ] សូមមើលផងដែរ

[កែប្រែ] វិបសាយ

វិបសាយផ្លូវការ

ជាភាសាដទៃទៀត