សារធាតុគីមី

ពីវិគីភីឌា
ចំហាយទឹក និង ទឹករាវ គឺជាទម្រង់ពីរផ្សេងគ្នានៃសារធាតុគីមីដូចគ្នា គឺទឹក ។

សារធាតុគីមី ជាពាក្យបច្ចេកទេសដែលបកប្រែមកពីពាក្យថា «chemical substance»​ ឬ​ «chemical»។ សារធាតុគីមី គឺជាអង្គធាតុដែលមានធាតុបន្សំគីមី ជាក់លាក់មួយ​ពោលគឺផ្សំឡើង​ដោយចំនួន​​និង​​ប្រភេទ​អាតូមជាក់លាក់មួយ។ សារធាតុគីមី ទាំងអស់អាចមានទម្រង់ផ្សេងៗដូចជា រឹង រាវ ឧស្ម័ន ឬ ផ្លាស្មា។ សារធាតុគិមី និមួយៗអាចមាន រូបរាងដូចគ្នា ឬ ក្លិនដូចគ្នាតែធាតុបន្សំនៃសារធាតុទាំងនោះអាច​មាន​ភាពខុសគ្នា។ សារធាតុគីមី និមួយៗមាន​ការតំរៀប​នៃអាតូមខុសៗគ្នា​ទាំងអស់សូម្បី​តែមានការផ្លាស់ប្តូរ​លំដាប់នៃ​ការរៀប​អាតូមតែមួយ​ក៏ដោយ​ក៏អាចធ្វើឲ្យ​សារធាតុគីមីនោះ មាន​ភាពខុសគ្នាទាំងស្រុងតែម្តង។​ ការតម្រៀបនេះ​ជាលក្ខណមួយដែលកំណត់​រូបរាង​និង​លក្ខណៈ​របស់សារធាតុគីមីនោះ។ ដោយសារសារធាតុគីមីទាំងនេះ​ជាធាតុផ្សំសំខាន់ដើម្បីបង្កើតបានជា​វត្ថុទាំងអស់នៅក្នុងសកលលោក​ទាំងមូលនេះហើយ​ទើបការសិក្សាវាដែលគេឲ្យឈ្មោះថា​«គីមីវិទ្យា» ឬ «វិទ្យាសាស្រ្តស្នូល»​ មានសារសំខាន់​ជាខ្លាំងសម្រាប់មនុស្សជាតិ។ អ្នកវិទ្យាសាស្រ្ត ផ្នែក​ គីមី វិភាគមានតួនាទីចំបង់ក្នុងការ វិភាគនិងសម្គាល់សារធាតុទាំងនោះ។ ពួកគេប្រើវិធី​និងឧបករណ៍វិភាគសំខាន់ៗផ្សេងៗដូចជា​ ឧបករណ៍ ស្ពិចត្រូម៉ែត្រនៃម៉ាស Nuclear Magnetic Resonance (NMR) ឬ​ ក្រហមអាំងហ្វ្រា ។ល។

ឯកសារយោង[កែប្រែ]