សីលកថាសង្ខេប

ពីវិគីភីឌា

រៀបរៀងដោយ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ

ផ្សាយចេញពី​ ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា

អារម្ភកថា[កែប្រែ]

ខ្ញុំព្រះករុណាអាត្មាភាពបានរៀបរៀងសៀវភៅ សីលកថាសង្ខេប នេះឲ្យកើតឡើងដោយមូលហេតុដូចតទៅៈ

១ ដើម្បីបំពេញសេចក្តីត្រូវការដល់មហាជនទូទៅ។

២ ដើម្បីបំភ្លឺនូវសេចក្តីប្រតិបត្តិរបស់សិស្សានុសិស្ស ទាំងបព្វជិត និងគ្រហស្ថដែលបានអនុវត្តរួចហើយ នឹងប្រតិបត្តិទៅខាងមុខទៀត។

៣ ដើម្បីញ៉ាំងព្រះពុទ្ធសាសនាឲ្យរុងរឿងត្រចះត្រចង់ក្នុងលោក។

៤ កន្លែងដែលបានសេចក្តីអនុញ្ញាត្តពីរាជរដ្ឋាភិបាលឲ្យបើកបង្រៀនព្រះសមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ដល់បព្វជិត និងគ្រហស្ថតាមវត្ត និងតាមអាស្រមនានាដូចជា:

- វត្តធម្មត្រ័យ ឃំុផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

- អាស្រមសន្តិវ័ន (ភ្នំអដ្ឋរស្ស) ឃំុផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

- អាស្រមពោធិញាណ ឃំុព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

- វត្តពាមមង្គល ឃំុរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។

- វត្តសុវណ្ណវត្តី ឃំុព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

- វត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

- រមណីយដ្ឋានភ្នំសំបុក ឃំុថ្មក្រែ ស្រុកក្រចេះ ខេត្តក្រចេះ។

- វត្តវិបស្សនារាម ឃំុកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

- វត្តសង្កែ ឃំុសង្កែ ស្រុកសង្កែ​ ខេត្តបាត់ដំបង។