សេដ្ឋកិច្ចកម្ពុជា
តើសេដ្ឋកិច្ចប្រទេសកម្ពុជាធ្លាក់ចុះនៅថ្ងៃខែឆ្នាំណា ?
== សេដ្ឋកិច្ច ==
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រជាជាតិដែលក្រីក្របំផុតលើពិភពលោក។ ក្នុងឆ្នាំ ១៩៩៩ ផលិតផលសរុបក្នុងស្រុក របស់កម្ពុជា គឺ ៣១០០ លានដុល្លា ដែលគិតក្នុងមនុស្សម្នាក់ ២៧០ ដុល្លារពោលគឺស្ថិតក្នុងចំណោមប្រទេសដែលមាន អត្រាទាបបំផុតក្នុងលោក។ មុនពេលធ្លាក់ចូលក្នុងជម្លោះស៊ីវិលនាឆ្នាំ១៩៧០ កម្ពុជាខ្វះខាតនូវការអភិវឌ្ឍឧស្សាហកម្មដោយកម្លាំងពលកម្ម ភាគច្រើនស្ថិតក្នុងផ្នែកកសិកម្ម។ តែកម្ពុជាអាចទ្រទ្រង់ខ្លួនឯងបាននូវម្ហូបអាហារ និងបាននាំចេញនូវផលិតផលស្រូវលើស ទៀតផង។ ទោះជាទិន្នផលទាប និងការប្រមូលផលបានតែមួយដងក្នុងមួយឆ្នាំក៏ដោយ ក៏កម្ពុជាបាននាំចេញជារៀងរាល់ ឆ្នាំនូវអង្កររាប់រយពាន់តោនដែរ។ សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧០- ១៩៧៥ របបខ្មែរក្រហមពីឆ្នាំ ១៩៧៥- ១៩៧៩ និងសង្គ្រាមកម្ពុជា-វៀតណាមពីឆ្នាំ ១៩៧៨- ១៩៧៩ បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ នៅអំឡុងឆ្នាំ ១៩៧៤ នៃពេលសង្គ្រាម អង្ករត្រូវបាននាំចូលពី ខាងក្រៅ ផលិតផលធញ្ញជាតិរបស់កម្ពុជាដែលពីមុនអំណោយផលដល់ការនាំចេញ ផលិតផលកៅស៊ូបានធ្លាក់ចុះយ៉ាងគំហុក។ ភាពវឹកវរផ្ទៃក្នុងបានធ្វើអោយប៉ះពាល់ដល់ឧស្សាហកម្មកែច្នៃរបស់កម្ពុជាដែលនៅក្មេងខ្ចីនៅឡើយ និងបានបំផ្លាញយ៉ាងខ្លាំងដល់ប្រព័ន្ធផ្លូវគោក និងផ្លូវដែក។ ក្នុងឆ្នាំ ១៩៧៥ របបថ្មីខ្មែរក្រហមបានធ្វើជាតូនីយកម្មនូវរាល់មធ្យោបាយផលិតក្នុងប្រទេសកម្ពុជា។ លុយ និងកម្មសិទ្ធិ ឯកជនត្រូវបានលុបបំបាត់ ហើយកសិកម្មក៏ត្រូវធ្វើសហករូបនីយកម្ម កម្មសិទ្ធផ្ទាល់ខ្លួនត្រូវបានបំលែងជារបស់មនុស្សមួយ ក្រុមដែលតំណាងអោយរដ្ឋ។ ផែនការ៤ឆ្នាំរបស់ខ្មែរក្រហមដែលជាឯកសារមហាលោតផ្លោះមហាអស្ចារ្យ ដែលបានព្រាងក្នុងឆ្នាំ ១៩៧៦ បានឆ្លុះបញ្ចាំងពីការធ្វើស្រូវច្រើនរដូវ និងការពង្រីកឲ្យបានធំទូលាយនូវប្រព័ន្ធធារាសាស្ត្រ។ គម្រោងផែនការនេះមានបំណងបង្កើនចំណូលដែលបានមកពីការនាំចេញអង្ករ និងផលិតផលផ្សេងទៀត និងដើម្បីប្រើប្រាស់ចំណូល នេះក្នុងការទិញគ្រឿងចក្រដែលប្រើប្រាស់សម្រាប់បម្រើដល់វិស័យឧស្សាហូបនីយកម្មនៅក្នុងប្រទេស។ គម្រោងផែនការ៤ឆ្នាំ នេះ ត្រូវបានបង្កើតឡើងដោយពុំបានពិចារណាអោយបានស៊ីជម្រៅ និងត្រូវបានបង្ខំអោយអនុវត្តដោយឃោរឃៅ និងពុំទទួលបានជោគជ័យឡើយ។ ផលិតផលស្រូវកើនឡើងតិចតួច តែមានមនុស្សរាប់រយពាន់នាក់បានស្លាប់រវាងឆ្នាំ១៩៧៦-១៩៧៨ ដោយកង្វះខាតចំណីអាហារ ធ្វើការហួសកំលាំង និងជំងឺដង្កាត់ដែលពុំបានយកចិត្តទុកដាក់ព្យាបាល និងពិនិត្យរោគសញ្ញា ខុស។ ពួកខ្មែរក្រហមបានប្រហារជីវិតមនុស្សរាប់រយពាន់នាក់ដោយចោទពួកគេថាជាសត្រូវរបស់អង្គការ។ អំពើឃោរឃៅ របស់របបខ្មែរ ក្រហមបានសម្លាប់រង្គាលកម្លាំងពលកម្មកម្ពុជាយ៉ាងច្រើន។ បន្ទាប់ពីរបបរខ្មែរក្រហមត្រូវដួលរលំក្នុងដើមឆ្នាំ ១៩៧៩ មក រដ្ឋាភិបាលបានបើកទូលាយលើវិស័យកសិកម្ម ប្រជាជន កម្ពុជារាប់លាននាក់បានប្រកបការងារជាកសិករបែបគ្រួសារ។ ក្នុងអំឡុងពាក់កណ្តាលទសវត្ស ៩០ ទើបកម្ពុជាអាចមាន ផលិតផលអង្ករគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ខ្លួនឯងបាន និងចាប់ផ្តើមនាំចេញបានបន្តិចបន្តួច។ ហេដ្ឋារចនាសម្ព័ន្ធប្រទេសបាន កែលំអបន្តិចម្តងៗក្នុងឆ្នាំ ៩០ ដោយមួយភាគធំផ្អែកលើជំនួយបរទេស។ តែវិស័យផ្សេងៗទៀតរបស់សេដ្ឋកិច្ចមិនទាន់បាន រីកចម្រើននៅឡើយទេ។ ក្នុងឆ្នាំ១៩៩៥ សេដ្ឋកិច្ចប្រទេសទាំងមូលមានកម្រិតត្រឹមពី៤០-៥០ ភាគរយប៉ុណ្ណោះបើ ប្រៀបធៀប ទៅនឹងមុនឆ្នាំ ១៩៧០សម្រាប់អ្នកមកទស្សនានៅប្រទេសកម្ពុជា ភាពក្រីក្រត្រូវបានបិទបាំងដោយសារភាពរីកចម្រើនដែលគេ មើលឃើញនៅភ្នំពេញ។
១. អាករលើតំលៃបន្ថែម
[កែប្រែ]ទិដ្ឋភាពទូទៅ
[កែប្រែ]ពន្ធលើតំលៃបន្ថៃម VAT ត្រូវបានអនុវត្តសម្រាប់ របបពិតនៃអ្នកបង់ពន្ធចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក។ ក្រោមប្រព័ន្ធ VAT ពន្ធលើទិន្នផល "Output TAX" ត្រូវប្រមូលពីអតិថិជនដោយបន្ថែម VAT ទៅលើចំនួនដែលគេបានចំណាយ។ ទោះបីជាយ៉ាងណាក៏ដោយក៏អាជីវករត្រូវបង់ផងដែរនូវពន្ធលើធនធានដើម "Input TAX" ទៅអ្នកផ្គត់ផ្គង់លើតម្លៃដែល ខ្លួនបានជាវ។ អាជីវករត្រូវបង់ Output TAXបន្ទាប់ពីដករំលួស Input TAX ដែលបង់អោយអ្នកផ្គត់ផ្គង់រួច។ តាមទ្រឹស្តី អាជីវករបង់ពន្ធលើតម្លៃដែលបន្ថែមទៅក្នុងចង្វាក់ផ្គត់ផ្គង់។ ពន្ធនេះកើតឡើងដោយអ្នកទិញ រឺអាជីវករដែលត្រូវ លើកលែងពីពន្ធពេលដែលអ្នកទិញ រឺអាជីវករមិនអាចទារ Input TAX ដែលបង់បាន។
ដែនអនុវត្តន៍
[កែប្រែ]ប្រព័ន្ធ VAT របស់កម្ពុជាបច្ចុប្បន្នកំណត់ត្រឹមសកម្មភាពអាជីវកម្មនៃអ្នកបង់ពន្ធរបបពិត ដែលផលិតនូវរបស់ផ្គត់ផ្គង់ ដែលត្រូវបង់ពន្ធហើយរួមទាំងអ្នកនាំចូលខ្លះ។ សូមមើលខាងក្រោមៈ អ្នកបង់ពន្ធរបបពិតរួមមានអ្នកបង់ពន្ធ Incorperated និង Large ដែលទាក់ទងដល់ផលិតកម្មពាណិជ្ជកម្ម និង សេវាកម្ម។ ក្នុងករណីនីមួយៗអាជីវករត្រូវបង់ VAT លើតម្លៃនៃទំនិញ រឺសេវាដែលត្រូវផ្គត់ផ្គង់។ ការបង់ពន្ធលើ របបមិនពិតអាចនឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធ VAT នាពេលក្រោយ។ VAT ក៏អនុវត្តផងដែរលើតម្លៃនៃអាករលើទំនិញដែលនាំចូលដោយរួមមានសម្បទាន ទោះបីសម្រាប់អ្នកនាំចេញក៏ដោយ ទំនិញដែលលើកលែងពន្ធខ្លះមានបារី គ្រឿងស្រវឹង ផលិតផលគ្រឿងយន្តដែលនាំចូលសម្រាប់គាំទ្រដល់ការកែច្នៃនាំចេញ។ ទំនិញដែលនាំចូលអាចចាត់ទុកជាសេវាភ្ជាប់រួម។ អ្នកនាំចូលត្រូវបង់ VAT ដល់គយនៅក្នុងពេលដែលអ្នកនាំចូលនោះ បង់ពន្ធនាំចូល។ VAT អាចត្រូវបង់នៅពេលទំនិញណាមួយត្រូវគេចាត់ទុកថាសម្រាប់ប្រើប្រាស់ជាបុគ្គល រឺក៏ ជាអំណោយ។
ទំនិញ និងសេវារួចពន្ធ
[កែប្រែ]VAT មិនត្រូវបានរាប់បញ្ចូលអោយបង់ទេ នូវសកម្មភាពដែលរួមមានការផ្គត់ផ្គង់នូវៈ
- សេវាប្រៃសនីយ៍សាធារណៈ
- សេវាថ្មាំពេទ្យ និងពេទ្យ, និងរាល់ទំនិញដែលបម្រើអោយសកម្មភាពនេះ
- សកម្មភាពដឹកជញ្ជូនសាធារណៈដែលប្រតិបត្តិការដោយអ្នកផ្គត់ផ្គង់ខ្លួនឯង
- ជំនួញផ្នែកធានារ៉ាប់រង
- សេវាហិរញ្ញវត្ថុមួយចំនួន
- ការនាំចូលនូវទំនិញផ្ទាល់ខ្លួនមួយចំនួន
- សកម្មភាពមួយចំនួនដែលមិនគិតពីប្រាក់ចំណេញពោលគឺ ក្នុងគោលដៅប្រយោជន៍សាធារណៈ ដូចដែលមានចែងក្នុង ច្បាប់។
បើសិនជាអាជីវករលក់នូវទំនិញ រឺសេវាដែលរួចពន្ធ គេមិនអាចទារពន្ធ Input TAX ដែលបង់លើការជាវនេះបានទេ។ ប្រការនេះផ្ទុយពីអាត្រាសូន្យ ដែលអ្នកលក់ត្រូវរាប់បញ្ចូលទៅក្នុងប្រព័ន្ធ VAT និងដែលអាចត្រូវបង់ Input TAX។ បើ សិនជាអាជីវករលក់ទាំងរបស់ដែលត្រូវបង់ និងរួចពន្ធនោះ គេអាចត្រឹមតែទាមទារអោយបង់ពន្ធលើរបស់ដែលជាប់ជំពាក់ និង សកម្មភាពដែលត្រូវបង់ពន្ធប៉ុណ្ណោះ។
អាត្រាពន្ធ
[កែប្រែ]មានអាត្រាពន្ធ VAT ចំនួនពីរដូចខាងក្រោមៈ
- ០%- អាត្រានេះអនុវត្តសម្រាប់តែទំនិញដែលនាំចេញពីកម្ពុជា និងសេវាដែលធ្វើនៅក្រៅកម្ពុជា ការនាំចេញត្រូវកំណត់ថា រាប់បញ្ចូលទៅក្នុងការដឹកជញ្ជូនអន្តរជាតិសម្រាប់អ្នកដំណើររឺទំនិញនិងសេវាដែលទាក់ទងទៅនឹងការដឹកជញ្ជូនអន្តរជាតិ។
- ១០%- នេះជាអាត្រាស្តង់ដារអនុវត្តចំពោះរាល់ការផ្គត់ផ្គង់ដែលមិនបង់ពន្ធដ៏ទៃទៀត។
មូលដ្ឋានប្រមូលពន្ធ
[កែប្រែ]Output TAX ជាទូទៅត្រូវគិតតាមការគុណតំលៃបង់ពន្ធ ពន្ធ VAT សុទ្ធដែលយកពីតំលៃវិក័យ ប័ត្រដោយអាត្រា VAT ដែលអនុវត្ត។ ជាមួយមុខទំនិញកំណត់មួយចំនួន VAT ត្រូវបានគណនាដោយផ្អែកលើ ជីធ នៃតំលៃនាំចូលបូកនឹងពន្ធគយ នាំចូលបូកនឹងពន្ធពិសេសលើសេវា និងទំនិញមួយចំនួន។ សម្រាប់ទំនិញដែលលក់ឈរលើគោលការណ៍ទិញ-ជួល (9រិះេ-ផុរចហាសបេ) និងកិច្ចសន្យាជួលហរិញ្ញវត្ថុ (9ធិនានចិលា-លសោបេ) VAT ត្រូវបានគណនាលើតំលៃសរុបនៅពេលផ្គត់ផ្គង់ ដែលខុសពីប្រាក់បង់បន្តិចម្តងៗដែលទទួលបាន។ សម្រាប់ទំនិញដែលស្ថិតក្រោមការជួល រឺទិញដោយបង់តាមរយៈពេល ទំនិញត្រូវបានចាត់ទុកថាត្រូវបានផ្តង់ផ្គង់ជាបន្តបន្ទាប់។ Input Credit ក៏ត្រូវបង់ពន្ធ VAT ដែរលើការកំសាន្តរួមមានផលិតផលប្រេង និងការទិញយានយន្តរបស់អ្នក ដំណើរខ្លះ។ ចំណុចក្នុងវង់ក្រចកអត់យល់ 🙏🙏🙏
ការចុះបញ្ជី
[កែប្រែ]អ្នកបង់ពន្ធលើរបបពិតទាំងអស់ដែលផ្គត់ផ្គង់នូវរាល់ទំនិញ និងសេវាបង់ពន្ធនៅកម្ពុជាត្រូវចុះបញ្ជីសម្រាប់ VAT។ ការចុះបញ្ជីដោយស្ម័គ្រចិត្តសម្រាប់អ្នកដែលមិនបង់របបពិតនិងអង្គភាពដែលទទួលអាជ្ញាប័ត្រពី ជឌជ ក្នុងដំណាក់កាល មុនពេលប្រតិបត្តិការក៏អាចធ្វើបានដែរ។
បែបបទរដ្ឋបាល
[កែប្រែ]សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក អ្នកបង់ពន្ធទាមទារអោយបិទបញ្ជី VAT និងធ្វើសេចក្តីប្រកាស និងការទូទាត់ផ្អែកលើ មូលដ្ឋានប្រចាំខែនៅថ្ងៃទី២០នៃខែបន្ទាប់។ សម្រាប់ការនាំចូល VAT អាចបង់ទៅគយនៅពេលនាំចូល។ នៅពេលដែល Input VAT របស់អ្នកបង់ពន្ធលើសពី Output VAT អាជីវករត្រូវប្រកាសពីការលើសនេះក្នុងរយៈពេលបីខែបន្ទាប់។ អាជីវករអាចស្នើសុំអោយអាជ្ញាធរគយបង់អោយខ្លួនវិញនូវអ្វីដែលលើស។ បទដ្ឋានពិសេសនៃការបង់ជូនវិញសម្រាប់អ្នក នាំចេញ និងអង្គភាពដែលទទួលអាជ្ញាប័ត្រពី CDC ក្នុងដំណាក់កាលមុនពេលប្រតិបត្តិការ។ បទដ្ឋានលំអិតរួមមាន កាតព្វកិច្ចក្នុងការថែរក្សាតួលេខ និងការធ្វើវិក័យប័ត្រពិសេស។ វិក័យបត្រប្រែប្រួលដោយផ្អែកលើការចុះបញ្ជី រឺមិនចុះបញ្ជី VAT របស់អ្នកដែលកំពុងធ្វើវិក័យបត្រ។
២. ពន្ធលើផលរបរ
[កែប្រែ]ទិដ្ឋភាពទូទៅ
[កែប្រែ]៣១ ធ្នូ ១៩៩៨ ពន្ធលើផលរបរត្រូវអនុវត្តលើរាល់បុគ្គល រឺអង្គភាពទោះបីបុគ្គលរឺក្រុមហ៊ុនក្នុងស្រុក រឺក៏បរទេសដែល ដាក់ទុនក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការចាប់ផ្តើមអនុវត្តVATពីថ្ងៃទី១មករា១៩៩៩មក ពន្ធលើផលរបរលែងត្រូវបាន គេអនុវត្តទៀតហើយលើអ្នកបង់ពន្ធរបបពិត។ ពន្ធ៤%នៃការប្រើប្រាស់ពីមុន ក៏ត្រូវបានដកចេញផងដែរពីរាល់អ្នកនាំចូល ទោះបីជា VAT នៅអនុវត្តក៏ដោយ។ ពន្ធលើផលរបរបន្តអនុវត្តចំពោះអ្នកបង់ពន្ធមិនមែនរបបពិតក្នុងអាត្រាទាប២%។ សម្រាប់ពន្ធលើផលរបរគឺរួមមានប្រាក់ ចំណូលពីការផ្គត់ផ្គង់ទំនិញ និងសេវាទោះបីជាអ្នកនាំចេញភាគច្រើនត្រូវលើកលែង។ ផលរបរដែលមិនទាក់ទងនឹងពន្ធលើ ផលរបរត្រូវបានកំណត់ក្នុងក្របខ័ណ្ឌដូចខាងក្រោមៈ
- ការលក់ផលិតផលកសិកម្មដែលមិនកែឆ្នៃ ដែលការលក់នេះធ្វើដោយអ្នកផលិត
- សកម្មភាពអាជីវកម្មតូចៗ
- ការនាំចេញភាគច្រើន
មូលដ្ឋានបង់ពន្ធ
[កែប្រែ]ពន្ធលើផលរបរគឺជាពន្ធលើប្រាក់ដែលប្រកបរបរដែលរកបាន ហើយវាមិនមែនជា VAT ទេ។ ជាទូទៅគេគណនាវាដោយ តំលៃសរុបដែលមានក្នុងវិក័យប័ត្រដោយអាត្រាអនុវត្តកំណត់មួយ។ វាជាការសាមញ្ញែដលពន្ធនេះត្រូវបានទារលើភាគីធ្វើ វិក័យប័ត្រ។ករណីនេះពន្ធលើផលរបរដែលប្រមូលបានជាទូទៅចាត់ទុកថាជាបំណុលនៃពន្ធលើផលរបរទាំងមូលឧទាហរណ៍ ដូចជាគ្មានការហូតពន្ធដែរ។
អាត្រាពន្ធ
[កែប្រែ]ចាប់ពីថ្ងៃទី ១ មករា ១៩៩៩ មក ពន្ធលើផលរបរត្រូវបានក្នុងអាត្រា ២%។
បែបបទរដ្ឋបាល
[កែប្រែ]ចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល។ បទដ្ឋានលំអិត មានចែងពីកាតព្វកិច្ចក្នុងការថែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
២.១. ពន្ធពិសេសលើសេវា និងទំនិញកំណត់
[កែប្រែ]ទិដ្ឋភាពទូទៅ
[កែប្រែ]ពន្ធពិសេសលើសេវា និងទំនិញកំណត់គឹជាទំរង់មួយនៃពន្ធអាករដែលអនុវត្តចំពោះការនាំចូល រឹផលិតផលក្នុងស្រុក និង ការផ្គត់ផ្គង់សេវា និងទំនិញកំណត់។ អត្រាពន្ធទំនិញ សេវា និងអត្រានៃពន្ធមានដូចខាងក្រោមៈ
- រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០០ សេសេ ៖ ៣០%
- រថយន្តមួយចំនួន និងគ្រឿងបន្លាស់ ដែលមានកំលាំងខ្លាំងជាង ២០០១ សេសេ ៖ ២០%
- រថយន្តទំហំធំមួយចំនួនធំ ឧ. (ឡានដឹកអ្នកដំណើរ ឡានដឹកទំនិញ ) ៖ ១០%
- ម៉ូតូ និងគ្រឿងបន្លាស់ដែលមានកំលាំងខ្លាំងជាង ១២៤ សេសេ ៖ ១០%
- ផលិតផលប្រេងមួយចំនួន ២០%
- ភេសជ្ជៈដែលមិនស្រវឹង និងមានសារធាតុកាបូណាតខ្លាត ៖ ២០%
- ស្រាបៀ ស្រា និងគ្រឿងផឹកស្រវឹង ៖ ១០%
- បារី និងស៊ីហ្គា ៖ ១០%
- សណ្ឋាគារ និងកន្លែងកំសាន្ត ៖ ១០%
- សំបុត្រយន្តហោះអន្តរជាតិ ដែលក្នុងកម្ពុជា ៖ ២%
- សកម្មភាពទូរគមនាគមន៏អន្តរជាតិខ្លះ ៖ ២%
ចូរកំណត់ចំណាំថា ការអនុវត្តន៏ពន្ធពិសេសលើការជួលបន្ទប់សណ្ឋាគារត្រូវបានផ្អាករហូតដល់មានសេចក្តីណែនាំថ្មី។
មូលដ្ឋានទារពន្ធ
[កែប្រែ]សម្រាប់ទំនិញដែលផលិតក្នុងស្រុក ពន្ធពិសេសគឺជាទូទៅគិតលើតំលៃលក់ក្រោយចេញពីរោងចក្រ។ សម្រាប់ទំនិញដែល នាំចូលវិញពន្ធនេះគិតលើតំលៃ ជីធ រួមជាមួយពន្ធគយ។ សម្រាប់សំបុត្រយន្តហោះ សណ្ឋាគារ និងសេវាទូរគមនាគមន៍ពន្ធ នេះជាទូទៅបង់លើតំលៃដែលមានក្នុងវិក័យប័ត្រដោយចំពោះសំបុត្រយន្តហោះ ត្រូវកំណត់ត្រឹមសំបុត្រដែលចេញក្នុង ប្រទេសកម្ពុជា។
បែបបទរដ្ឋបាល
[កែប្រែ]ចំពោះទំនិញក្នុងស្រុក អ្នកបង់ពន្ធត្រូវធ្វើសេចក្តីប្រកាស និងបង់ពន្ធពិសេសនេះលើគោលការណ៏ប្រចាំខែដោយមិនអោយ ហួសពីថ្ងៃទី ១០ នៃខែបន្ទាប់។ សម្រាប់ទំនិញនាំចូលពន្ធពិសេសត្រូវបង់ទៅអោយគយក្នុងពេលនាំចូល។ បទដ្ឋានលំអិតមាន ចែងពីកាតព្វកិច្ចក្នុងការថ្ងែរក្សាទិន្នន័យ និងការធ្វើវិក័យប័ត្រ។
៣. ពន្ធគយនាំចេញ នាំចូល
[កែប្រែ]ពន្ធនាំចូល
[កែប្រែ]ពន្ធនាំចូលគ្របដណ្តប់លើទំនិញជាច្រើនប្រភេទ។ ជាទូទៅអាត្រាមានពី ៧% ១៥% ២០% ៣៥% រឺ ៥០%។ ការលើកទឹកចិត្តចំពោះវិនិយោគ ការលើកលែងពន្ធនាំចូលអាចផ្តល់ជូនដោយ ជឌជ ដោយចាត់ទុកថាជាការលើកទឹកចិត្តចំពោះការវិនិយោគ។ ការលើក លែងនេះអនុវត្តចំពោះ ៖
- សំភារៈសំណង់
- គ្រឿងម៉ាស៊ីន និងសំភារៈ និងគ្រឿងបន្លាស់ ដែលត្រូវប្រើសម្រាប់ផលិតកម្ម
- សំភារៈឆៅ និងទំនិញពាក់កណ្តាលកែឆ្នៃ ដែលប្រើក្នុងផលិតកម្ម
- គម្រោងវិនិយោគ ដែលមានទំនាក់ទំនង និងការលើកទឹកចិត្តផ្នែកពន្ធនាំចុលរួមមានៈ
- គម្រោងដែលមានទិសដៅនាំចេញ យ៉ាងតិច៨០%
- គម្រោងដែលស្ថិតក្នុងតំបន់លើកទឹកចិត្តពិសេស
- គម្រោងក្នុងផ្នែកឧស្សាហកម្មទេសចរណ៏
- គម្រោងផលិតកម្មការងារបំពាក់បំពន
- គម្រោងផ្នែកហេថារចនាសម្ពន្ធ័ និងថាមពល
ពន្ធនាំចេញ
[កែប្រែ]ពន្ធនាំចេញគ្របដណ្តប់លើមុខទំនិញមួយចំនួនមានកំណត់តែប៉ុណ្ណោះ ដូចជាឈើនិងផលិតផលចេញអំពីសត្វមួយចំនួន ភាគច្រើនរួមមានអាហារសមុទ្រ។
៤. ពន្ធលើបៀវត្ស
[កែប្រែ]ទិដ្ឋភាពទូទៅ
[កែប្រែ]បទបញ្ញាត្តិស្តីពីពន្ធលើបៀវត្សរបស់កម្ពុជាកំណត់តាមគោលការណ៏ប្រភព និងការស្នាក់នៅផ្តល់អោយជាលក្ខណៈ អន្តរជាតិ។ ប្រាក់បៀវត្សបរទេសសម្រាប់ជនដែលស្នាក់នៅកម្ពុជា ស្ថិតក្រោមពន្ធលើបៀវត្សរបស់កម្ពុជាចំពោះអ្នកដែលមិន ស្នាក់នៅកម្ពុជា តែប្រាក់បៀវត្សមានប្រភពពីកម្ពុជាក៏ស្ថិតក្រោមពន្ធលើប្រាក់បៀវត្សនេះដែរ។ ទីកន្លែងនៃការបើក បៀវត្សមិនទាក់ទងដល់ការកំណត់ប្រភពវាឡើយ។ កម្ពុជាធ្វើការបែងចែកខុសពីគ្នារវាងប្រាក់បៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ ប្រាក់បៀវត្សសុទ្ធត្រូវទារពី និយោជិតក្នុងពេលដែលពន្ធលើបៀវត្សលើប្រាក់ចំណេញបន្ទាប់បន្សំត្រូវបង់ដោយនិយោជក។ ពន្ធលើបៀវត្សគ្របដណ្តប់លើ ប្រាក់ខែដែលទាក់ទងនឹងការបំពេញការងារតែប៉ុណ្ណោះ ដែលខុសពីចំណូលបុគ្គលទូទៅ។ ចំណូលសុទ្ធមិនត្រូវបានរាប់ បញ្ចូលផងដែរ ដោយចំណូលរបៀបនេះត្រូវស្ថិតក្រោមប្រភេទពន្ធលើប្រាក់ចំណេញ។ បទដ្ឋានទាំងនេះអាចអោយអាជ្ញាធរ គិតថាអ្នកពិគ្រោះយោបល់ខ្លះជានិយោជិត។
ការស្នាក់នៅ
[កែប្រែ]អ្នកដែលស្នាក់នៅកម្ពុជា ដែលកំណត់ថាជានិយោជិត អ្នកបង់ពន្ធរឺមនុស្សម្នាក់គឺអ្នកដែល ៖
- ស្នាក់នៅកម្ពុជា រឺ
- មានទីកន្លែងជាគោលនៅកម្ពុជា រឺ
- ដែលមានវត្តមាននៅកម្ពុជាលើសពី ១៨២ថ្ងៃ ក្នុងមួយឆ្នាំនៃប្រតិទិន។
ប្រាក់បៀវត្សដែលត្រូវបង់ពន្ធ
[កែប្រែ]ការបែងចែកខុសគ្នាត្រូវធ្វើចំពោះបៀវត្សសុទ្ធ និងប្រាក់ចំណេញបន្ទាប់បន្សំ។ កំរិតនៃការបង់ពន្ធខុសគ្នាត្រូវយកមក អនុវត្តលើបៀវត្សសុទ្ធ។ បៀវត្សសុទ្ធរួមមាន ប្រាក់ខែ ប្រាក់កំលាំងពលកម្ម ប្រាក់រង្វាន់ ប្រាក់លើសម៉ោង ការទូទាត់កំចី និងប្រាក់បើកមុនដែល ផ្តល់ដោយនិយោជក។
ផលចំណេញបន្ទាប់បន្សំ
[កែប្រែ]ផលចំណេញបន្ទាប់បន្សំរួមមានៈ
- ការប្រើប្រាស់យានយន្ត
- ប្រដាប់ប្រដាដែលប្រើប្រាស់សម្រាប់តុបតែងទីកន្លែងស្នាក់នៅ រួមមានគ្រឿងសង្ហារឹម និងប្រដាប់ប្រដាខាងក្នុងផ្សេង ទៀតផង។
- កំចីអត្រាការប្រាក់ទាប និងការលក់បញ្ចុះតំលៃ
- ជំនួយផ្នែកអប់រំ ឧទាហរណ៏ដូចជា ការបណ្តុះបណ្តាល
- ការគាំទ្រផ្នែកធានារ៉ាប់រងមួយចំនួន
- ប្រាក់ហោប៉ៅបន្ទាប់បន្សំ រឺលើស និងនិរភ័យសង្គម និងវិភាគទានប្រាក់សោធនិវត្ត។
- ប្រាក់ចំណាយលើការកំសាន្ត និងលំហែកាយ ដែលមិនដកពីអ្នកផ្តល់សម្រាប់គោលដៅលើប្រាក់ចំណេញឡើយ
បៀវត្សដែលមិនបង់ពន្ធ
[កែប្រែ]- ការទូទាត់លើសមួយចំនួន
- ការទូទាត់សងនៃចំណាយដែលទាក់ទងនឹងការងារ
- ប្រាក់សម្រាប់ធ្វើដំណើរខ្លះ
- ប្រាក់បៀវត្សរបស់និយោជិកនៃអង្គការជំនួយ រឺការទូត និងអន្តរជាតិដែលទទួលស្គាល់
- ប្រាក់បៀវត្សនៃជនដែលមិនស្នាក់នៅកម្ពុជា ហើយដែលប្រាក់នេះមិនបើកនៅកម្ពុជា ។
ការកាត់រំលោះ
[កែប្រែ]ការកាត់រំលោះគឺត្រូវបានគេកំរិតចំពោះចំនួនទឹកប្រាក់ដែលបានកំណត់ដោយច្បាប់ដែលមាន ចំនួនតិចតួចសម្រាប់កូននៅ ក្នុងបន្ទុករបស់និយោជិក និងសម្រាប់ការសងវិញនៃប្រាក់កម្ចីនិយោជកឬប្រាក់ផ្តល់អោយមុនប្រាក់ Avances។
អត្រាពន្ធលើប្រាក់បៀវត្ស
[កែប្រែ]ប្រាក់ខែសុទ្ធ-ការស្នាក់នៅក្នុងប្រទេសកម្ពុជា អត្រាពន្ធលើប្រាក់បៀវត្សប្រចាំខែគិតជាប្រាក់រៀល
- ០-៨០០,០០០៛ គិត ០%
- ៨០០,០០១៛-១,២៥០,០០០៛ គិត ៥%
- ១,២៥០,០០១៛-៨,៥០០,០០០៛ គិត ១០%
- ៨,៥០០,០០១៛-១២,៥០០,០០០៛ គិត ១៥%
- ១២,៥០០,០០១៛ ឡើទៅគិត ២០%
អត្រាពន្ធនេះសម្រាប់ការមិនស្នាក់នៅក្នុងប្រទេសកម្ពុជាគឺយ៉ាងទាប១៥%។ ពន្ធនេះបង្កើតបានជាពន្ធចុងក្រោយផងដែរ។
ប្រាក់ចំណេញបន្ទាប់បន្សំ
[កែប្រែ]ប្រាក់ចំណេញបន្ទាប់បន្សំគឺអាចដាក់ពន្ធបានលើនិយោជក(មិនមែនលើនិយោជិក) ចំពោះកំរិតអត្រាយ៉ាងទាប២០%នៃ តំលៃទីផ្សារនៃប្រាក់ចំណេញ។ កំរិតអត្រាពន្ធគឺត្រូវបានកំណត់ជាប្រាក់រៀលកម្ពុជាចំណូលជារូបិយបណ្ណ័បរទេសត្រូវ បង្វែរទៅជាប្រាក់រៀល។ អត្រាប្តូរប្រាក់ជាផ្លូវការគឺត្រូវបានផ្តល់អោយចំពោះគោលបំណងនេះ។
ការគ្រប់គ្រង
[កែប្រែ] និយោជិកទាំងឡាយត្រូវតែធ្វើសេចក្តីប្រកាស និងការបង់ពន្ធលើប្រាក់បៀវត្សប្រចាំខែមិនត្រូវយឺតជាងថ្ងៃទី១៥នៃខែ បន្ទាប់ៗ។ មិនមានការបង់ត្រឡប់ប្រចាំឆ្នាំវិញ (ប្រភពអត្ថបទ ៖ www.cambodia.gov.kh)