ស៊ូគូ ហុង

ពីវិគីភីឌា

ស៊ូគូ ហុង (Suku Hong) គឺជាអ្នកបង្រៀន (Guru) រកប្រាក់ចំណូលតាមប្រព័ន្ធអ៊ីនធើណិតនៅក្នុងប្រទេសកម្ពុជាមួយរូប។ គាត់បានចាប់ផ្តើមជំនួញនៅលើប្រព័ន្ធអ៊ីនធើណិតនេះ តាំងពីឆ្នាំ ២០១១មកម៉្លេះ ដោយរកប្រាក់ចំណូលតាមកម្មវីធី​មួយចំនួន​ដូចជា៖ Google AdSense Affiliate Marketing CPA Marketing។ល។ តាមរយៈចំនេះដឹង បទពិសោធន៍ និងការស្រាវជ្រាវ គាត់បានក្លាយទៅជាបុគ្គល​ដែលមាន​សក្តានុពល​ម្នាក់​ចំពោះ​ជំនួញនៅលើប្រព័ន្ធអ៊ីនធើណិតនេះ ជាពិសេស គឺវគ្គទាំងពីរធំៗរបស់គាត់​ដែលមានឈ្មោះថា Sukuhong's Web Marketing Mantra និង Sukuhong's Youtube Video Manta។​ ម៉្យាងវិញទៀត គាត់ក៏បានសរសេរអត្ថបទមួយចំនួន និងសៀវភៅខ្លះៗដែលបានបោះពុម្ពជាសៀវភៅអេឡិចត្រូនិច (eBook) និងចែកចូនដល់ប្រជាជន​ខ្មែរ​ដែលមាន​បំណង​ចង់ចេះ ចង់ដឹងអំពីរបៀបរកប្រាក់ចំណូលនៅលើ​ប្រព័ន្ធអ៊ីនធើណិតនេះផងដែរ។ សៀវភៅដែលចេញចុងក្រោយរបស់គាត់មានឈ្មោះថា កំពូលយុទ្ធសាស្ត្រទាំងប្រាំ ជួយឲ្យអ្នក​រក​ប្រាក់ចំណូលបានលឿនជា​មួយ Youtube។

អ្វីទៅជា Sukuhong's Web Marketing Mantra?

វាជាវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធើណិតមួយ ដែលមាន​វគ្គតូចៗចំនួនបីក្នុងនោះ។

  • Social Networking Mantra៖ មានប្រាំមេរៀន ហើយមេរៀនទាំងអស់ទាក់ទងទៅនឹង បណ្តាញសង្គម Facebook សុទ្ធសាធដូចជា វិធីសាស្ត្របង្កើត Viral Fanpage ការផ្សាយពាណិជ្ជកម្មឲ្បានតម្លៃថោកសមរម្យ (0,0001$ - 0,0005$ Per Post Engagement) ការស្វែងរកអ្នកគាំទ្រ (Fan) ឲ្យចូល Like Page ។ល។
  • Web Vithority Mantra៖ មានប្រាំមេរៀន ហើយមេរៀនទាំងអស់ទាក់ទងទៅនឹង ការបង្កើតវិបសៃថ៍តាមបែប Wordpress និងស្របតាមគោលការណ៍របស់ហ្គូហ្គល (Google) ការបង្កើតអត្ថបទចំនួនច្រើនសម្រាប់វិបសៃថ៍ ការបង្កើតវិបសសថ៍ជាទ្រង់ទ្រាយធំ។ល។
  • Website SEO Mantra៖ មានប្រាំមេរៀន ហើយមេរៀនទាំងនោះនិយាយអំពី ការធ្វើ SEO សម្រាប់វិបសៃថ៍ និងការលក់កញ្ចប់ ឬសេវាកម្មតូចៗនៅលើ Fiverr ។ល។

[១] ឯកសារ និងគេហទំព័រយោង៖

  1. គេហទំព័រដើម៖ http://sukuhong.guru/ Archived 2016-09-09 at the វេយប៊ែខ ម៉ាស៊ីន. វគ្គរបស់ ស៊ូគូ ហុង ទាក់ទងនឹង ការបង្កើតថវិការជាមួយវិបសៃថ៍៖ http://sukuhong.guru/sukuhongs-web-marketing-mantra/ Archived 2016-08-28 at the វេយប៊ែខ ម៉ាស៊ីន. វគ្គរបស់ ស៊ូគូ ហុង ទាក់ទងនឹង ការបង្កើតថវិការជាមួយ Youtube៖ http://mmo.sukuhong.guru/ Archived 2016-09-09 at the វេយប៊ែខ ម៉ាស៊ីន.