ស័ក
Appearance
ស័ក ន. ( សំ. ឝក ) កាល, សម័យ, យុគ; ការរាប់លំដាប់ឆ្នាំ; ពួកជនជាតំណវង្សដែលជាប់ទាក់ទងដោយក្សត្រិយ៍ សកៈ ឬ សាលិវាហនៈ (ម. ព. សករាជ ផង ) ។ ខ្មែរប្រើពាក្យនេះចំពោះតែការរាប់លំដាប់ឆ្នាំសត្វទាំង១២ តាំងពីស័កទី ១ ដល់ ស័កទី ១០ ត្រឡប់សាមករាប់ពីស័កទី ១ វិញ គឺរាប់ថា : ឯកស័ក, ទោស័ក, ត្រីស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក និងរាប់វិលមួយជុំមករាប់ ឯកស័ក, ទោស័ក វិញ ។
ផែនដីវិទ្យា
[កែប្រែ]- ស័ក សំដៅលើអាយុកាលផែនដីរាប់ជាសម័យធំៗ ហៅថាស័ករបស់ផែនដី។
ហោរាសាស្ត្រ
[កែប្រែ]- ស័ក សំរាប់លំដាប់នៃពេលចូលឆ្នាំ ពី ១-១០ ពី ឯកស័ក-សំរឹទ្ធិស័ក។