ស្គាល់មិត្តដូចអានសៀវភៅ

ពីវិគីភីឌា

រូបភាពតូច|ស្តាំ រូបភាពតូច|ស្តាំ

ស្គាល់មិត្តដូចអានសៀវភៅ[កែប្រែ]

ចំណង់ជើងនេះដូចជាចម្លែកបន្តិចមនុស្សម្ដេចប្រៀបដូចនិងសៀវភៅបានទៅ? តើមានអ្វីដូចគ្នា? ការអានសៀវភៅគឺសំដៅទៅលើការចង់ដឹងចង់ឃើញនឹងទទួលបានចំណេះដឹងជាច្រើន។ ការរាប់អានមិត្តម្នាក់គឺដូចអានសៀវភៅត្រង់ថាពេលណាដែលអ្នកស្គាល់មនុស្សម្នាក់អ្នកមុខជាបានយល់អំពីចិត្តគេខ្លះៗ នឹងអាចទទួលបានចំណេះដឹងដែលជាជំុនាញនៃអ្នកនោះ។ ហើយអាចដឹងរឿងរាវនិងបទពិសោធន៍ដែលគេមានដោយសាការចែករំលែកមិត្តម្នាក់ៗមានចំណេះដឹងនិងបទពិសោធន៍ខុសៗគ្នា មិត្តម្នាក់ជាកូនម្ចាស់កសិដ្នានដូចនេះអ្នកនិងអាចដឹងអំពីការចិញ្ចឹមសត្វខ្លះពីមិត្តអ្នក។ ការទទួលបានតិចរឺច្រើនអាស្រ័យលើការចែករំលែករបស់គេម្នាក់ៗទោះយ៉ាងណាអ្នកទទួលបានពីមិត្តដោយមិនអាចប្រកែកបានឡើយ។ ការស្គាល់មនុស្សអោយកាន់តែច្រើនហើយសៀវភៅទាំងនោះទៀតផ្តល់អត្តន័យនឹងចំណេះដឹងជាច្រើនខុសៗគ្នា។ មនុស្សម្នាក់ៗក្នុុងសង្គមសុទ្ធតែមានមិត្តដូចនេះត្រូវតែខំប្រឹងមើលគំរូនិងសិក្សាអំពីមិត្តទោះគេជាមិត្តល្អឬមិនល្អរៀនខ្សោយឬរៀនពូកែអ្នកមានឬអ្នកក្រក៏ដោយក៏សកម្មភាពឬក៏បទពិសោធន៍របស់គេគឺជាមេរៀនឬសៀវភៅដ៏ល្អសំរាប់ជីវិតយើងដែលមេរៀនទាំងនេះមិនងាយនិងមានអ្នកណាបង្រៀនយើងឡើយ។