ស្ថានីយទូរទស្សន៍
ដោយវិគីភីឌា
ស្ថានីយ៍ទូរទស្សន៍ដំបូងគេនៅកម្ពុជាគឺ ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលបានចាប់ដំណើរការដំបូងបំផុតនៅឆ្នាំ ១៩៦៦។ ស្ទុឌីយ៉ូរបស់វាត្រូវបានបំផ្លិចបំផ្លាញដោយខ្មែរក្រហមនៅឆ្នាំ ១៩៧៥ តែត្រូវបានស្ថាបនាឡើងវិញនៅឆ្នាំ១៩៧៩ ក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ទទក ចាប់ដំណើរការផ្សាយជារូបភាពព៌ណធម្មជាតិនៅឆ្នាំ ១៩៨៦។ មានស្ថានីយ៍ទូរទស្សន័នៅទូទាំងប្រទេសសរុប ១២ ស្ថានីយ៍ ដោយរាប់បញ្ចូលស្ថានីយ៍ផ្សាយបន្តរបស់ ទូរទស្សន៍បារាំង និង វៀតណាម ក៏ដូចជាស្ថានីយ៍ផ្សាយបន្តតាមតំបន់។
បច្ចុប្បន្នកម្ពុជាមានស្ថានីយ៍ទូរទស្សន៍ធំៗចំនួន១០គឺ៖
- ទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្ដិ៍លេ៣ (TV3)
- ទូរទស្សន៍កងយោធពលខេមរភូមិន្ទកម្ពុជា (TV5)
- ទូរទស្សន៍ជាតិកម្ពុជា (ទទក) ឬ (TVK)
- ទូរទស្សន៍ខ្មែរ (TV9)
- ទូរទស្សន៍អប្សរា (TV11)
- បណ្តាញទូរទស្សន៍កម្ពុជា (CTN)
- ទូរទស្សន៍បាយ័ន (BayonTV
- ទូរទស្សន៍ម៉ាយធីវី (MYTV)
- ទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV)
- ទូរទស្សន៍បាយ័ន១ BayonTV1