ស្លាកស្នាមវប្បធម៌ខ្មែរ
១. សា្លកស្មាមវប្បធម៏ខែ្មរ
[កែប្រែ]( នៅតាមដងទន្លេមូល ប្រទេសថៃបច្ចុប្បន្ន )
[កែប្រែ]តាំងពីកកើតជាទឹកដីមក ទន្លេនិងស្ទឹងជាច្រើន ដូចជា ទន្លេមេគង្គ. ទន្លេបាសាក់ ស្ទឹងសែន. ស្ទឹងជី និងស្ទឹងមូលជាដើម បានរួមចំណែកក្នុងការស្ថាបនានូវអារ្យធ ម៍វប្បធម៍របស់សហគមន៏ខែ្មរ ដែលតាំងលំនៅស្ថានតាមមាត់ទន្លេនិងស្ទឹងទាំង នោះ។ ហេតុនេះហើយបានជាគេសន្និដ្ឋានថា ប្រភពនៃវប្បធម៏ខែ្មរកើតនៅតាម ដងទន្លេ និង ស្ទឹងទាំងនោះដែលជាមេដោះ និងជាសរសៃឈាម។ គឺក្នុងករណីនេះហើយ ដែលសព្វថ្ងៃ នៅព្រះរាជាណាចក្រថៃ គេឃើញមានសហ គមន៏ខែ្មររស់នៅយ៉ាងកុះករតាមដងស្ទឹងមូល ដែលថៃហៅថា” ណាមមូន” ទោះ បីជាភូមភាគឥសាននេះបានក្លាយទៅជា ទឹកដីថៃហើយដ៏ដោយ។ ស្ថានភាពភូម សាស្រ្តមួយភាគធំនៃសហគមន៏ខែ្មរ ដែលរស់នៅដាច់ស្រយាល នៅតែរក្សាប្រពៃណីប្រចាំជាតិ ដើមរបស់ខ្លូននៅឡើយ។ ប៉ុនែ្តជិត៨០ឆ្នាំដែលទើបតែកន្លងផុតទៅនេះ សង្គមខែ្មរនៅប្រទេសថៃនោះក៏ បានទទួលការផ្លាស់ប្តូរយ៉ាងសីជម្រៅដែរ ជាហេតុធ្វើអោយជនជាតិខែ្មរទាំងនោះ ឈប់រៀនអក្សរខែ្មរទាំងនៅតាមវត្តអារាមផង ។ ហេតុដូច្នេះហើយទើបបានជាស ត្វថ្ងៃនេះ នៅសល់តែចៅអធិការនិងអាចារ្យវត្តចាស់មួយភាគតូចប៉ុណ្ណោះ ដែលនៅចេះអានអក្ស័រខែ្មរ។ ទន្ទឹងនិងនេះដែរមួយភាគធំនៃតម្រា សាស្រ្តាស្លឹក រឹត គម្ពី ដីកា ផេ្សងៗដែលសរសេរជាអក្សរខ្មែរត្រូវបានបាត់បង់បន្តិចម្តងៗ ព្រោះ វត្ថុទាំងនេះមិនឆ្លើយតបទៅនិងសេចក្តីត្រូវការរបស់សង្គមទំនើប នឹង សង្គមទំនើ ប និង មនុស្សជំនាន់ថ្មី។ម៉្យាងទៀត ភាគហិនហោចនៃក្បួនខ្នាតបុរាណខែ្មរ បណ្តាលមកពីរកត្តានយោបាន ឬមនោគមវិជ្ជារបស់ព្រះសង្ឃមួយចំនួន ដែល ប្រាថ្នាលុបបំបាត់ដានមនុស្សខែ្មរជំនាន់ចាស់ តែវាក៏ជាលទ្ឋផលនៃជំនឿសាស នាផងដែរ។ មួលហេតុមួយទៀតគឺ ពេលដែលព្រះគ្រូចៅអធិការទទួលអនិច្ចធម្ម ទៅ ជាសិស្សគណរបស់ព្រះអង្គតែងប្រមូលយកគម្ពីរ, សាស្រ្តាស្លឹករឹត, ក្បូនខ្នាត ដែលជាការចងចាំពីបុរាណ ទៅបូជាជាមួយរបស់ព្រះអង្គអស់។ ការឃើញជនជាតិខែ្មររស់នៅលើភ្នំដងរែក គឺជាករណីមួយធ្វើអោយយើងរំភើប ចិត្តយ៉ាងក្រៃលែង ព្រោះវត្តមានរបស់ពួកគេបង្ហាញថា ខែ្មរជាជនជាតិមួយធ្លាប់ រស់នៅលើទឹកដីយ៉ាងធំទូលំទូលាយណាស់។ ប៉ុនែ្តបើពិចារណាអោយស៊ីជំម្រៅ ទៅប្រពៃណីរបស់រស់នៅបងប្អូនខែ្មរទាំងនោះ និងប្រពៃណីរបស់បងប្អូនខែ្មរភាគ ខាងក្រោមជួរភ្នំដងរែក យើងឃើញមានប្រពៃណីតែមួយ។ គឺជាប្រពៃណីដ៏ល្អប្រ ពៃ ដែលបន្តវេនពីសម័យមុនអង្គរនិងសម័យអង្គរប៉ុនែ្ត កំពុងស្ថិតក្នុងសភាពការ ណ៏មួយដោយគ្រោះថ្នាក់ គឺនិងត្រូវរលត់បន្តិចម្តងៗហើយនិងត្រូវសា្លប់សាបសូន យ៉ាងអនោចអធ័មបំផុត។ ទំនៀមទំម្លាប់ខែ្មរបុរាណមួយចំនួន ដែលពួកគេបាន ប្រកាន់ខ្ជាប់ខ្ជូននុះ បានបង្ហាញអោយឃើញទម្រង់វប្បធម៏ខែ្មរជំនាន់ដើម។ សហគមន៏នៅលើទឹកដីថៃបច្ចុប្បន្នមានកំណើតយូរយាណាស់មកហើយគឺតាំងអត្ថបទជាអក្សរទ្រេត ពីសម័យបុរេប្រវត្តិសាស្រ្តម៉្លេះ។ ប៉ុនែ្តក្រោយពីបាតបងនូវអធិបតេយ្យ ចាប់តាំង ពីសតវត្សរ៏ទី ១៥-១៦ នៃគ្រិស្តសករាជមក ពួកគេក៏ក្លាយទៅជាជនជាតិថៃតែ ម្តងរួមទាំងការបាត់បងភាសាកំនើតរបស់ខ្លួនដែរ ប៉ុនែ្តយុវវ័យមួយភាគធំបាន បោះបងប្រពៃណី និងភាសាកំនើតរបស់ខ្លួនជាបណ្តើរៗ ដោយមកពីឥទ្ឋិពល នៃប្រពន្ឋ័អប់រំ។ ម៉្យាងទៀត ជនជាតិខែ្មរទាំងនោះបានក្លាយទៅជាជនជាតិភាគ តិចអស់ទៅហើយផង។ គួររំឮកថា នៅតាមដងស្ទឹងមូល គេបានរកឃើញស្ថានីយបុរេប្រវត្តស្រាស្រ្តព្រម ទាំងប្រាសាទខែ្មរគ្រប់សម័យកាលជាច្រើនផងដែរប៉ុនែ្តមិនមែនជាសមិទ្ឋផលរប ស់ជនជាតិថៃ ដែលសព្វថ្ងៃជា ម្ចាស់នៃដែនដីនេះទេ។និយាយដូច្នេះ គឺមកពីមាន ព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តកើតឡើង ដែលហាក់ដូចជាបណ្តាលឲ្យវត្តមាននៃ ជនជាតិថៃនៅក្នុងតំបន់នេះមានលក្ខណះថ្មីថ្មោពេក។ ការជ្រាវជ្រាវរបស់យើងបានអោយដឹងថា អ្វីៗទាំងអស់នៅក្នុងសង្គមមនុស្សសុទ្ធ តែមានការប្រែប្រួល។ យ៉ាងណាមិញ វិប្បធម៏ខ្មែរក៏ដូចជាពូជសាសន៏ខែ្មរដែរ អាចរលាយសាប់សូន្យបាន ប្រសិនបើរមានការបាត់បង់នូវបូរណភាពទឹកដី។ ជនជាតិខែ្មរអាចខ្លាំង ឬខ្សោយអាស្រយ័លើកត្តាឬទឹកដី និងបូរណភាពនៃបង្គោ លសីមា។
២. ខែ្មរនៅអយុធ្យា
[កែប្រែ]តាមច្បាប់នៃព្រះរាជពង្សាវតារថៃ ដែលបានចងក្រងនៅខេត្តអយុធ្យាក្នុងសតវត្ស រ៏ ទី ១៩ នៃគ្រិស្តសករាជ គេបានដឹងថាទីក្រុងអយុធ្យា ដែលស្ថិតប្រមាណជា ៦០គីឡូម៉ែត្រពីក្រុងបាងកកបច្ចុប្បន្ន ត្រូវបានស្ថាបនាឡើងនៅឆ្នំា ១៣៥០នៃ គ្រិស្តសករាជ ដោយព្រះបាទ អ៊ូថង ( អូរទង )។ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា បានបញ្ជាក់ថា ពត័មានខាងលើនេះពុំត្រឹមត្រូវតាមលក្ខណះវិទ្យាសាស្រ្តទេ ព្រោះថា ឆ្នាំ ១៣៥០នៃគ្រិស្តសករាជ គឺជាឆ្នាំដែលទីក្រុងខែ្មរដ៏សំខាន់នេះត្រូវបា នធ្វើឡើង តាំងពីសម័យមុនអង្គរមកម៉្លេះ។ តាមវត្តុបុរាណខែ្មរជាច្រើន តាំងពីសម័យបវប្បធម៍នគរភ្នំ ដែលត្រូវបានគេរក ឃើញនៅក្នុងតំបន់នេះអាចជាភស្តុតាងស្រាប់។ តួយ៉ាងដូចជា ក្នុងចម្លាក់បុរាណ ខែ្មរ តំណាងព្រះស្កន្តជិះក្លោក និង ព្រះវិស្ណុជាដើម ត្រូវបានស្ថាបនាឡើង រវាង ឆ្នាំ ៥០០ នៅ ៥៥០ នៃគ្រិស្តសករាជ។ អាស្រ័យហេតុនេះ ការដែលអ្នកស្រាវ ជ្រាវថៃអះអាងថា ក្រុងអយុធ្យាត្រូវបានកសាងឡើងនៅឆ្នាំ ១៣៥០ នៃគ្រិស្តសក រាជ គឺជាការភ័ន្តច្រឡំមួយដ៏ធំ។ ម៉្យាងទៀត ដោយផ្អែកលើការស្រាវជ្រាវរបស់ យើង យើងបានដឹងថា ការកាន់កាប់ទីក្រុងខែ្មរនេះដោយជនជាតិសៀម ត្រូវធ្វើ ឡើងនាសម័យក្រោយអង្គរបន្តិច ពីព្រោះក្រុងអយុធ្យាជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដ៏សំខាន់មួយនាសម័យបុរាណ ហើយការបាត់បង់ខេត្តនេះបានធ្វើឲ្យចក្រភព អង្គររង្គោះរង្គើ ពីព្រោះវាបានប៉ះពាល់ដល់វឌ្ឍនភាពរបស់ព្រះរាជាណាចក្រខែ្មរ បុរាណ។ ការបាត់បងខេត្តដ៏សំខាន់នេះជាការចាប់ផ្តើមឡើងនៃឪនភាពវប្បធម៏ ខែ្មរ ពីព្រោះខេត្តនេះជាការចាប់ផ្តើមឡើងនៃឪនភាពវប្បធម៏ អារ្យធម៏ខែ្មរ ពីព្រោះខេត្តនេះជាសរសៃឈាមផ្នែកសេដ្ឋកិច្ច។
៣. ទីក្រុងស្រីទេព
[កែប្រែ]អ្វីដែលយើងគាត់សម្គាល គឺវត្តុបុរាណនៅទីក្រុងស្រីទេពដែលអាចធ្វើអោ យយើងជឿរជាក់ថាទីក្រុងនេះដែលបានប្រសូតឡើងមុនសម័យចេនឡា ពោគឺ នៅសម័យនគរភ្នំ។ ដូច្នេះទីក្រុងនេះពិតជាមានឈ្មោះបោះសំឡេងតាំងពីបុរាណ កាលមក។ ទីក្រុងស្រីទេពស្ថិតនៅក្នុងខេត្តពេជ្របុរនៃប្រទេសថៃបច្ចុប្បន្ន ដែលជាខេត្តមួយ និងភូមភាគឥសាន្ត ត្រង់ខែ្សស្របទី ១៦ អង្សា ខាងជើងខែ្សរយះបណ្តោយទី ១០១ អង្សានៅទិសខាងកើត។ ទីក្រុងនេះស្ថិតនៅឆ្ងាយពីទីក្រុងបាងកកប្រមា ណជាង៣៤៦ គឺឡូម៉ែតតាមបណ្តោយផ្លូវជាតិលេខ២១។ ខេត្តខែ្មរបុរាណ្យនេះ ដើមឡើយមានឈ្មោះថា វជ្ជបុរ ( នេះបើសំអាងទៅលើសិលាចរឹកសិខោទ័យ) ព្រមទាំងមានព្រំប្រទល់ជាប់ជាមួយអតីតខេត្តខែ្មរមួយចំនួនដូចជា ខេត្តជ័យភូមិ ខនកែន, ភិចិត្រ, ពិស្ណុលោក, ។ ល។ នគសុវណ្ណស្ថិតនៅខាងត្បូងខេត្តល្វោ ឬលពបុរី និងខេត្តឡីយ ហើយខេត្តនេះ មានផ្ទៃដីទំហំ១២. ៦៦៨.៤១៦ ម៉ែតក្រឡា។ ទីក្រុងពេជ្យបុរដ៏ធំនៃគ្រិស្តសករាជ បន្ទាប់មកទៀត ទីក្រុងនេះត្រូវបានគេពង្រីក នៅក្នុងរជ្ជកាលរបស់សម្តេចព្រះ នារាយណ៏មហារាជ។ ក្រុងអយុធ្យាបាបយកដងស្ទឹង ឬទឹកទន្លេធ្វើជាមជ្ឈមណ្ឌ លកណ្តាលឡោមព័ទ្ធដោយកំពែងឥដ្ឋ និង ថ្មកំបោរ។ ប៉ុន្តែមិនឆ្ងាយប៉ុន្មានពីទី ប្រជុំជននៃទីក្រុងនេះត្រង់តំបន់ស្រីទេព គេឃើញមានបុរាណដ្ឋានខែ្មរមួយ ឈ្មោះថា “ ក្រុងស្រីទេព” ដែលជាទីក្រុងមួយស្ថិតក្នុងសម័យវប្បធម៏អន្តរកាល រវាងនគរភ្នំ និង ចេនឡា ដ៏ល្បីល្បាញ។ បុរាណវិទូថៃបានប្រទះឃើញនូវសំណាកសិល្បះបុរាណខែ្មរជាច្រើន ដែលស្ថិត ក្នុងទីក្រុងនេះ ក៏ប៉ុន្តែដើម្បីស្វែងយល់អំពីកំណើតនៃព្រះរាជនគរនេះ យើងត្រូវ ដឹងថាការលេចធ្លោរបស់វាត្រូវបានកើតឡើងទន្ទឹមគ្នានិងការរីកដុះដាលនៃទីក្រុងល្វោ (លពបុរី ) ចន្ទបុរី ហើយទីក្រុងបុរាណនេះជាមជ្ឈមណ្ឌល ឬទីស្នាក់ការ ខ្មែរមួយដ៏សំខាន់ សម្រាប់ប្រទេសកម្ពុជាទៅកានគរមន។ ស្លាកស្នាមដំណាក់ កំពែងទីក្រុង និងប្រាង្គប្រាសាទខ្មែរវត្ថុសិល្បះវប្បធម៏សម័យអង្គរ និងមុនអង្គរ ស្ថិតនៅក្បែរទីក្រុងជាទីទំនាប ខ្លះមានជាកំពែងខ្ពស់ៗ ហ៊ុមព័ទ្ធជុំវិញ។ គេសង្កេតឃើញមានគូទឹកនៅផ្នែកខាងក្រៅកំពែង រីនៅក្នុងក្រុងស្រីទេពវិញ គេ សង្គេតឃើញមានប្រាង្គ បា្រសាទ បូជនីយដ្ឋានផង។ វត្តុបុរាណទាំងអស់មាន លក្ខណះដូចជាវត្តុបុរាណខ្មែរ ដែលគេបានរកឃើញនៅខេត្តបច្ចិមបុរី ច័ន្ទបុរី លពបុរី។ បច្ចុប្បន្ន ស្ថានភាពទីក្រុងស្រីទេពមានលក្ខណះជារូ បគ្រោង នៃទីក្រុង ភ្លោះមួយគូដែលមានប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងក្នុងក្រុង។ ផ្ទៃដីខាងក្រៅនេះ មានសណ្ឋានដូចជារលកទឹកប្រដេញគ្នា។ នៅឆ្នាំ ១៩០៤ នៅក្នុងនេះ គេបានរកឃើញវត្ថុសិល្បះបុរាណយ៉ាងសន្ធឹកសន្ធាប់ ដូចជាទេវរូប ព្រះពុទ្ធរូប ស្លឹកសីមា តែឥឡូវនេះ មួយភាពធំត្រូវបានបាត់បង់។ គេបានរកឃើញផ្ទាំង សិលាចារឹកជាភាសាខ្មែរ និងជាភសាសំស្រ្កឹតផងដែរ។ ការសិក្សាបានបញ្ជាក់ថា សិលាចារឹកនេះមានព្រះនាមព្រះបាទភវរ្ម័នទី១ ចារនៅ ឆ្នាំ ៥៩៧ នៃគ្រិស្តសករាជ។ ទីក្រុងស្រីទេព ជាទីក្រុងខ្មែរបុរាណក្នុងចក្រភពចេនឡា ត្រូវបានកសាងឡើង នៅលើមូលដ្ឋានវប្បធម៏នគរភ្នំ ដែលអ្នកស្រាវជ្រាវឲ្យឈ្មោះថាសិល្បះ ទ្វារវតី
ប៉ុន្តែ នេះជាការខុសឆ្គងមួយគួរឲ្យសោកស្តាយខ្លំាងណាស់។ ការសំអាងទៅ
លើវត្ថុបុរាណអាចឲ្យដឹងបានថាចេនឡាជាចក្រភពមួយ ដែលអំណាចត្រូវបាន ពង្រីកហើយលាតសន្ធឹងរហូតមកដល់ខាងក្រោមដងទន្លេបាសាក់។ ឆ្លងកាត់ការសិក្សាផ្នែកបុរាណវជ្ជា ដោយផ្អែកលើវត្ថុសិល្បះ ដែលគេបានរកឃើ ញគេអាចដឹងបានថា វប្បធម៏ដើមជា ពុទ្ធនិយាម ( និកាយថេរវាទ ) ដែលប្រើភា សាបាលី៕