ស្វាក្ខាតោ
| ផ្នែកមួយនៃ |
| ព្រះពុទ្ធសាសនា |
|
ថ្វាយគ្រឿងសក្ការ |
|
សូមបុណ្យកងកុសល |
|
អញ្ជើញពពួកទេវតា |
នមស្ការព្រះធម្មរតនៈ [កែប្រែ]
-
-
- អដ្ឋង្គិការិយបថោ ជនានំ មោក្ខប្បវេសាយ ឧជូ ច មគ្គោ
-
-
-
- ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ
- ធម្មោ អយំ សន្តិករោ បណីតោ និយ្យានិកោ តំ បនមាមិ ធម្មំ
-
ប្រែៈ ព្រះសទ្ធម្មឯណា ជាធម៌ប្រកបដោយអង្គ៨ប្រការ ជាគន្លងដំណើរនៃព្រះអរិយបុគ្គលជាម្ចាស់ ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ៉ាំងជន ដែលប្រាថ្នានូវព្រះនិព្វាន
ឲ្យចូលទៅកាន់ព្រះនិព្វានបាន ព្រះធម៌ជាធម៌ធ្វើឲ្យត្រជាក់ រម្ងាប់បង់នូវភ្លើងទុក្ខភ្លើងកិលេស ជាធម៌ដ៏ឧត្តម ជាគុណញ៉ាំងសត្វឲ្យចេញចាកសង្ខារទុក្ខ ខ្ញុំព្រះករុ
ណាសូមក្រាបថ្វាយបង្គំ នូវព្រះសទ្ធម្មនោះ ដោយគោរព ។ (ក្រាបថ្វាយបង្គំម្តង)
-
-
- យេ ច ធម្មា អតីតា ច យេ ច ធម្មា អនាគតា
-
-
-
- បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា
- បច្ចុប្បន្នា ច យេ ធម្មា អហំ វន្ទាមិ សព្វទា
-
ប្រែៈ ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ដែលនិព្វានកន្លងទៅហើយក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ
នឹងមានមកក្នុងកាលខាងមុខក្តី ព្រះធម៌ទាំងឡាយឯណា ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រតិស្ឋានទុក ក្នុងកាលសព្វថ្ងៃនេះក្តី ខ្ញុំព្រះករុណា សូម
ក្រាបថ្វាយបង្គំ នូវព្រះធម៌ទាំងឡាយនោះ គ្រប់កាលទាំងពួង ។
-
-
- ស្វាក្ខាតោ ភគវតា ធម្មោ សន្ទិដ្ឋិកោ អកាលិកោ ឯហិ
-
-
-
- បស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ
- បស្សិកោ ឱបនយិកោ បច្ចត្តំ វេទិតព្វោ វិញ្ញូហីតិ
-
ប្រែៈ ព្រះបរិយត្តិធម៌គឺព្រះត្រៃបិដក ជាធម៌គឺព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សម្តែងហើយដោយល្អ ព្រះនពលោកុត្តរធម៌មាន៩ប្រការ គឺំមគ្គ៤ ផល៤
និព្វាន១ ជាធម៌គឺព្រះអរិយបុគ្គល ទាំងពួង ដឹងពិតឃើញពិត ដោយបច្ចវេក្ខណញ្ញាណ គឺថានឹងបានដឹងដោយស្តាប់ ដោយជឿបុគ្គលដទៃនោះក៏ទេ គឺឃើញ
ច្បាស់ដោយខ្លួនឯង ជាធម៌ឲ្យនូវផលមិនរង់ចាំកាល គឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយ ព្រះអរិយផលក៏កើតក្នុងលំដាប់គ្នា មិនបានយឺតយូរឡើយ
ជាធម៌គួរដល់ឯហិបស្សវិធី គឺថាបើព្រះអរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ ក៏គួរនឹងហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គឺព្រះអរិយបុគ្គល
គប្បីបង្អោនចូលមកទុក ក្នុងខ្លួនដោយអំណាចនៃភាវនា ជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានឧគ្ឃដិតញ្ញូបុគ្គលជាដើម គប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន ។
-
-
- នត្ថិ មេ សរណំ អញ្ញំ ធម្មោ មេ សរណំ វរំ
-
-
-
- ឯតេន សច្ចវជ្ជេន ហោតុ មេ ជយមង្គលំ
-
ប្រែៈ វត្ថុដទៃជាទីពឹងទីរលឹក នៃខ្ញុំព្រះករុណា មិនមានឡើយ មានតែព្រះធម៌ជាម្ចាស់ជាទីពឹងទីរលឹកដ៏ប្រសើរ របស់ខ្ញុំព្រះករុណា សូមសិរីសួស្តីជយមង្គល
ចូរមានដល់ខ្ញុំព្រះករុណា ដោយកិរិយាពោលនូវពាក្យ សច្ចៈនេះ ។
-
-
- ឧត្តមង្គេន វន្ទេហំ ធម្មញ្ច ទុវិធំ វរំ ធម្មេ យោ
-
-
-
- ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ
- ខលិតោ ទោសោ ពុទ្ធោ ខមតុ តំ មមំ
-
ប្រែៈ ខ្ញុំព្រះករុណា សូមថ្វាយបង្គំ នូវព្រះធម៌ដ៏ប្រសើរមាន២ប្រការ គឺព្រះបរិយត្តិធម៌និងព្រះនពលោកុត្តរធម៌ ដោយអវយវៈដ៏ឧត្តមគឺត្បូង ទោសឯណាដែល
ខ្ញុំព្រះករុណា ធ្វើឲ្យភ្លាំងភ្លាត់ហើយ ក្នុងព្រះធម៌ជាម្ចាស់ សូមព្រះធម៌ជាម្ចាស់អត់នូវ ទោសនោះ ដល់ខ្ញុំព្រះករុណា ។ (ក្រាបថ្វាយបង្គំម្តង)
- (គិហិបតិបត្តិពិសេស)