Jump to content

ស្វាមីប្រាំពីរជំពូក

ពីវិគីភីឌា

វធកាស្វាមី

[កែប្រែ]

ស្វាមីដូចពេជ្ឍឃាត រង់ចាំតែរករឿងវាយតប់ និងសម្លាប់ភរិយាខ្លួន ចិត្តមិនត្រាប្រណី ដូចជាពេជ្ឈឃាតដែលមិនត្រាប្រណី ចំពោះអ្នកទោសរបស់ខ្លួន ។

ចោរស្វាមី

[កែប្រែ]

ស្វាមីដូចចោរ មិនត្រង់នឹងភរិយាខ្លួន ចាំតែលួចបំបាត់ទ្រព្យសម្បត្តិ ឬ លាក់លៀមរឿងអ្វីៗនឹងប្រពន្ធ ដូចជាចោរដែលរង់ចាំតែលួចទ្រព្យគេ និងលាក់បំបាត់រឿងអាក្រក់របស់ខ្លួនមិនឲ្យគេដឹង ។

អយ្យាស្វាមី

[កែប្រែ]

ស្វាមីដូចជាចៅហ្វាយ ចាំតែចង្អុលបញ្ជា ខុសស្ដីបន្ទោស ប្រើប្រពន្ធធ្វើការដូចជាខ្ញុំបម្រើរបស់ខ្លួន ។

បិតាស្វាមី

[កែប្រែ]

ស្វាមីដូចជាឪពុក មានចិត្តស្រឡាញ់ថ្នាក់ថ្មមប្រពន្ធដូចកូន មើលការខុសត្រូវ រវាំងមិនឲ្យកូនធ្វើខុស ការពារកូនគ្រប់ទិសទី ។

ជេដ្ឋាស្វាមី

[កែប្រែ]

ស្វាមីដូចបងប្រុស ស្រឡាញ់ថែទាំប្រពន្ធ ដូចបងប្រុសស្រឡាញ់ប្អូន ការពារប្អូន ។

សខីស្វាមី

[កែប្រែ]

ស្វាមីដូចមិត្តភ័ក្តិ គឺទុកភរិយាខ្លួនស្មើនឹងមិត្តភ័ក្តិ ពេលជួបគ្នាក៏រីករាយ បានអ្វីក៏ចែករំលែកគ្នាតាមនាទីមិត្តគោរពមិត្ត រួមសុខរួមទុក្ខជាមួយគ្នា ។

ទាសាស្វាមី

[កែប្រែ]

ស្វាមីដូចទាសា ស្ដាប់បង្គាប់ភរិយា ធ្វើការគ្រប់បែបយ៉ាងមិនឲ្យភរិយាខ្លួនព្រួយឡើយ ។

ស្វាមីជំពូក១ ជំពូក២ ជំពូក៣ មិនល្អឡើយ លោកឲ្យជៀសវាងចេញ កុំប្រព្រឹត្ត និងឲ្យរើសយកណាមួយ ក្នុងចំណោមជំពូកបួនខាងក្រោម។