ហូ ជីមិញ

ដោយវិគីភីឌា

ហូ ជីមិញកើតនៅថ្ងៃទី ១៩ ឧសភា​ ១៨៩០ ។ គាត់ជា​អ្នកបដិវត្ត៍វៀតណាមដែលទទួលឥទ្ធិពលម៉ាក្ស លេនីន ។ គាត់បានឡើងកាន់ដំនែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៤៥ ដល់ ១៩៥៥ និង ជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ ១៩៤៥​ ដល់ ១៩៦៩។ គាត់គឺជាស្ថាបនិកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម(វៀតណាមខាងជើង) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាមរហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ១៩៦៩ ។

[កែប្រែ] ប្រវតិ្ត

ហូជីមិញកើតនៅភូមិ ហងទ្រូ​ ខេត្ត ងេអាន។ នៅឆ្នាំ ១៩១២ គាត់បានធ្វើដំនើរទៅសហរដ្ឋអាមេរិច ហើយបានធ្វើជាអ្នកដុតនំបុ័ងនៅ ញ៉ូយ៉ក និង បុស្តុន ។កំលុងពេលនោះ គាត់បានជួបពួកជាតិនិយមកូរ៉េ ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិតនយោបាយគាត់ ។ បន្ទាប់មកគាត់បានទៅរស់នៅប្រទេសបារាំង គាត់បានជួបសមមិត្ត ម៉ាសែល កាស៊ីន គឺនៅពេលនោះហើយដែលរបបកុម្មុយនីសបានជ្រួបជ្រាបក្នុងផ្នត់គំនិតគាត់ ។

[កែប្រែ] ចលនាទាមទារឯករាជ្យ

ក្នុងឆ្នាំ ១៩៤១ ហូជីមិញត្រលប់មកវៀតណាមដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ។ នៅថ្ងៃទី ២ កញ្ញា ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាមមកជា​ សាធារណរដ្ឋសង្គមនិយមវៀតណាម។

ឧបករណ៍ផ្ទាល់ខ្លួន

អថេរ
សកម្មភាព​
ទិសដៅ
សហគមន៍
បោះពុម្ព​/នាំចេញ​
ប្រអប់​ឧបករណ៍
ជាភាសាដទៃទៀត