ហេតុអ្វី?

ពីវិគីភីឌា

ហេតុអ្វី? (បទ ពាក្យ៧)

ហេតុអ្វី? (បទ ពាក្យ៧)

(១) ហេតុអ្វីបានមានកំណើតមនុស្ស ហេតុអ្វីរោយរុះស្លាប់ទៅវិញ

ហេតុអ្វីឈ្នានីសទុក្ខទោម្នេញ ហេតុអ្វីលក់ទិញមនសិកា។


(២) ហេតុអ្វីក្បត់ចិត្តទៅមានថ្មី ហេតុអ្វីល្មោភស្រីល្មោភដុល្លារ

ហេតុអ្វីកោងកាចដូចសត្វខ្លា ហេតុអ្វីឫស្យាមិនអាសូរ។


(៣) ហេតុអ្វីស្រឡាញ់អបាយភូមិ ហេតុអ្វីគំនុំមានហែហូរ

ហេតុអ្វីអាកាសធាតុផ្លាស់ប្ដូរ ហេតុអ្វីទំនោរឬកឆ្មើងឆ្មៃ។


(៤) ហេតុអ្វីកហុកភូតបោកប្រាស់ ហេតុអ្វីក្រលាស់ប្រែកាឡៃ

ហេតុអ្វីគិតតែប្រយោជន៍ថ្លៃ ហេតុអ្វីរំពៃស្ដែងអំណួត។


(៥) ហេតុអ្វីបានជាអកត្តញ្ញូ ហេតុអ្វីតស៊ូតែខាងឆ្កួត

ហេតុអ្វីយកទុមកប្រកួត ហេតុអ្វីសុហួតក្លាយជាផ្សែង។


(៦) ហេតុអ្វីយាយតាគ្មានអ្នកថែ ហេតុអ្វីដីស្រែក្ដៅហួតហែង

ហេតុអ្វីកុមាររស់កណ្ដែង ហេតុអ្វីខ្មែរលែងមើលយីកេ។


(៧) ហេតុអ្វីៗស្រដីផង ហេតុអ្វីសៅហ្មងអ្វីម្ល៉េះទេ

ហេតុអ្វីរឿងល្អមិនឋិតថេរ ហេតុអ្វីសរសេរព្រោះហេតុអ្វី?

និពន្ធដោយ សុខគឹមហេង ០១ មករា ២០១១