ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់

ពីវិគីភីឌា
ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ (Ferdinand Magellan)
កើតហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ កើតនៅឆ្នាំ
១៤៨០
សាប្រូសា,
ប្រទេស ព័រទុយហ្គាល់
ស្លាប់ថ្ងៃទី ២៧ ខែ មេសា​ ឆ្នាំ ១៥២១ (ក្នុងអាយុ ៤០-៤១)
នៅ មេខតាន, ខឹបូ,ហ្វីលីពីន
សញ្ជាតិជនជាតិ ព័រទុយហ្គាល់
ត្រូវបានគេស្គាល់ថានាវិកដំបូងគេ​ និងបានបំពេញ បេសកកម្ម នាវាចរណ៍ជុំវិញទ្វីប
ហត្ថលេខា

ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ (Ferdinand Magellan) បានកើតនៅ ប្រទេស ព័រទុយហ្គាល់ ប្រហែលនៅ ឆ្នាំ ១៤៨០។ កាលពី ក្មេង គាត់ បាន រៀនពីការគូសផែនទី និងសំណង់នាវាចរណ៍។ នៅវ័យ កណ្ដាលរបស់គាត់ គាត់បានបើកនាវាដែលមានកងនាវា ដ៏ច្រើន សម្បើមហើយបាន តាំងចិត្តតស៊ូយ៉ាងស្វិតស្វាញក្នុងការធ្វើដំណើរ។នៅឆ្នាំ ១៥១៩ ដោយសារជំនួយពី ព្រះអង្គ ឆាលែស ទី៥( Charles V) នៃប្រទេសអេស្ប៉ាញ ម៉ាហ្សេឡង់បានរៀបចំដំណើរ ដោយនាវាជុំវិញពិភពលោក។គាត់ បានប្រមូលផ្ដុំ នូវកងនាវាដ៏ច្រើន ហើយ ថ្វីបើដំណើរត្រលប់មកវិញដ៏សម្បើមនេះ បាននាំអោយគាត់ស្លាប់ តែ គាត់ក៏បានបង្ហាញថា ផែនដីមានរាងមូលដែរ។

ពត័មានពិស្ដារ[កែប្រែ]

ហ្វឺឌីណាន់ដ៏ ម៉ាហ្សេឡង់ បានកើតនៅ ប្រទេសព័ទុយហ្គាល់ នៅខេត្តណាមួយនៃទីក្រុងភឺតូ(Porto) នៅឆ្នាំ១៤៨០។ឪពុកម្ដាយរបស់គាត់គឺជាសមាជិក វណ្ណះអភិជន ជនជាតិ ព័រទុយហ្គាល់ដូច្នេះបន្ទាប់ ពីការស្លាប់របស់ឪពុកម្ដាយគាត់ គឺនៅពេលគាត់ អាយុ១០ឆ្នាំ ម៉ាហ្សេឡង់ បានក្លាយជាភីលៀង របស់ ម្ចាស់ក្សត្រី(ក្មេងបម្រើ)។ម៉ាហ្សេឡង់ បានសិក្សានៅ សាលា ឃ្វីន លីអូណូរា(Queen Leonora's School) នៃ ក្មេងបម្រើ នៅ ទីក្រុង លីសប៊ន(Lisbon)ហើយ គាត់បានចំនាយពេលវេលា របស់ គាត់ អានយ៉ាងផ្ចឹតផ្ចង់ ទៅលើអត្ថបទ ដែល ទាក់ទងទៅនិងសិល្បៈនៃ ការគូសផែនទី តារាសាស្រ្ដ ផ្ទៃអាកាសនាវាចរណ៍ ដែលវាជាមុខវិជ្ជាដែលបានអូសទាញអោយគាត់អោយជក់ចិត្តដិតអារម្មណ៍។នៅវ័យកណ្ដាលរបស់គាត់ ម៉ាហ្សេឡង់ បានចូលរួមដំណើរ នាវាចរណ៍ របស់ជនជាតិ ព័រទុយហ្គាល់ ដែលមានបើកឆ្ពោះទៅ អាព្រិកខាងកើត។នៅពេលឆាប់ៗនោះដែល គាត់បានរកឃើញថា ខ្លួនគាត់បាននៅ ឯតំបន់សង្រ្គាមក្នុងស្រុក ឌីយូ(Diu) នៅកន្លែងនោះ ជាកន្លែងដែល ជនជាតិ ព័រទុយហ្គាល់ បានកំទេច កប៉ាល់ របស់ជនជាតិ អេហ៊្សីប នៅក្នុងសមុទ្រ អារ៉ាប់(Arabian)។គាត់ថែមទាំងបានរុករក រដ្ធ ម៉ាលេខា(Malacca) ដែលសព្វថ្ងៃជា តំបន់ដែលស្ថិតនៅ ប្រទេសម៉ាឡេស៊ី(Malaysia) ហើយក៏បានធ្វើប្រតិបតិ្តការ ច្បាំងដណ្ដើម យកកំពង់ផែ ម៉ាលេខា ផងដែរ។វាពិត ជា អាច ដែលថាគាត់ បានបើក ទូកក្ដោង បានឆ្ងាយ រហូតដល់ កោះម៉ូឡុខាស(Moluccas)ដែលជាកោះមួយស្ថិតនៅក្នុងប្រទេស ឥណ្ឌូនេស៊ី(Indonesia) បន្ទាប់ពីនោះមក កោះនោះត្រូវបានគេហៅថា ស្ប៉ាយ អាយឡែន។ម៉ូឡុខាស មានប្រភពដើមពីគ្រឿងទេសដ៏មានតម្លៃជាច្រើនក្នុង ពិភពលោក រួមមាន ផ្កាក្លាំងពូ និងចន្ទ័គ្រឹស្នាជាដើម។ដោយសារតែភាពសម្បូរគ្រឿងទេសក្នុងប្រទេស ជា លទ្ធផលដែលធ្វើអោយ ប្រទេសនៅអ៊ឺរ៉ុប មានការប្រណាំងប្រជែងគ្នាចង់បានតំបន់នោះ។ពេលដែល ស្ថិតនៅ ម៉ូរូខូ(Morocco) ម៉ាហ្សេឡង់បាន កើតជំងឺហើយ ដែលតម្រូវអោយគាត់ ត្រូវដើរ ខ្ចើច ជើង។បន្ទាប់ពី ជាពីរបួស គាត់ ត្រូវបានចោទប្រកាន់ពី បទការប្រព្រិត្តិ ខុសច្បាប់ សហជីព ពីសំណាក់ជនជាតិមួរ(Moors)ហើយថ្វីបើ ការបម្រើរបស់គាត់ គឺដើម្បី ប្រទេសព័រទុយហ្គាល់ ហើយ គាត់បានទទួលកំហុសជាច្រើនដើម្បីស្ដេចរបស់គាត់ ពេលនោះដែរ ការលើកតម្កើងនៃការងាររបស់គាត់ត្រូវបានគេដកហូតចេញពីគាត់។នៅឆ្នាំ១៥១៧ ម៉ាហ្សេឡង់ បានផ្លាស់ទីទៅ សិវីល(Seville) ប្រទេសអេស្ប៉ាញ ដើម្បីស្នើរ ជំនាញរបស់គាត់ ទៅកាន់ តុលាការអេស្ប៉ាញ។នៅពេល បី ឆ្នាំបន្ទាប់ពី ពេល ដែលគាត់បានចេញដំណើរ ពីប្រទេស ព័រទុយហ្គាល់ គាត់បាន សិក្សាអំពីសាសនាជាច្រើន នៃ កត្តិសញ្ញា នាវាចរណ៍ ថ្មីៗជាច្រើន។ គាត់ថែមទាំងបានទទួលផលប្រយោជន៍ ពីកំហុស និងរបកគំហើញ របស់អ្នករុករក ពីរបីអ្នកមុនដូចជារបកគំហើញរបស់ គ្រីស្គស្តុប កូឡុំ(Christopher Columbus) នៃ អាមេរិកខាងជើងនិង ព្រំដែនបាលបៅ (Balboa)ឆ្លងកាត់ជ្រោយដីកោះ ប៉ាណាម៉ានៀន(Panamanian)ទៅមហាសមុទ្រប៉ាស៊ីហ្វិក(Pacific Ocean) គឺគ្រាន់តែជាព្រត្តិការណ៍ពីរ នៃ ព្រត្តិការណ៍ជាច្រើនដែល បណ្ដាលអោយម៉ាហ្សេឡង់ហ៊ានធ្វើដំណើរឆ្លងកាត់ ទឹកសមុទ្រ ដោយគ្មាន អល់អែក។ម៉ាហ្សេឡង់បានរៀបចំគំរោងការណ៍ធ្វើនាវាចរណ៍ជុំវិញសកល ហើយនៅ ខែកញ្ញា ២០ ១៥១៩ ស្ដេច ឆាលែស ទី៥(King Charles V) នៃ អេស្ប៉ាញបានជូនពរ ដល់ម៉ាហ្សេឡង់។គាត់បានរៀបចំ ចេញដំណើរជាមួយនិង កងនាវាសំពៅ ចំនួន៥ វាជាចំនួនមួយដ៏គួរអោយពេញចិត្ត ប៉ុន្តែ ទូកក្ដោងវាមិនមានភាពងាយស្រួលសមស្របទៅនឹង ចម្ងាយដែលគោលបំណងដែលគាត់បានរៀបចំ នោះទេ។ កងនាវាដំបូងបើកឆ្ពោះទៅកាន់ប្រទេស ប្រេស៊ីល(Brazil) ហើយ បានចូលចតនៅ មាត់ឆ្នេរ អាមេរិកខាងត្បូង ទៅប៉ាតាហ្គោនៀ(Patagonia)។ នៅទីនោះមានហេតុការណ៍បះបោរបានកើតឡើង ហើយ កប៉ាល់មួយបានបុកនិង ច្រាំងធ្វើអោយមានការខូចខាតយ៉ាងធំ។ថ្វីបើត្រូវ ធ្វើដំណើរត្រលប់ទៅវិញក៏ដោយ ក៏ កម្មករកប៉ាល់ទាំងបួនកប៉ាល់នៅតែ អត់ធ្មត់ក្នុងការធ្វើដំណើរ។នៅខែតុលា ឆ្នាំ១៥២០ ម៉ាហ្សេឡង់ហើយនិង ក្រុមកាងាររបស់គាត់បានចូលទៅក្នុង ច្រកដ៏ចង្អៀតមួយ ដែល សព្វថ្ងៃ ត្រូវបានគេហៅថា ច្រកម៉ាហ្សេឡង់(the Strait of Magellan) ដែលធ្វើអោយពួកគេត្រូវចំនាយពេលអស់រាប់មួយខែដើម្បី ឆ្លងកាត់ច្រកចង្អៀតនោះ។នៅកំឡុងពេលនោះជាពេលដែល អ្នកបើកកប៉ាល់ម្នាក់បានបើកកប៉ាល់ រត់ចោលបក្សពួក រួចត្រលប់ទៅផ្ទះវិញ។នៅខែមិនា ឆ្នាំ ១៥២១ កងនាវា បានបោះយុថ្កា នៅកោះ ខ្វាម(Guam)។បន្ទាប់ពីនោះ វាមានការពិតខ្លះ ដែលត្រូវបានគេដឹង ដែរថា ម៉ាហ្សេឡង់បានចូលទៅពាក់ពន្ធ័និង តំបន់សង្គ្រាមនៅ ហ្វីលីពីន ហើយត្រូវបាន គេសម្លាប់ នៅតំបន់តស៊ូ នោះកាលពី ខែ មេសា ទី ២៧ ឆ្នាំ១៥២១ ហើយ វាបានក្លាយជាការតស៊ូនៃសមាជិកក្នុងក្រុមរបស់គាត់ដែលមានឈ្មោះថា ជេន៍ សិបាស្ទៀន ដិល ខាណូ(uan Sebastián del Cano)ដែល ជាមនុស្សដែលបានបំពេញ ការធ្វើដំណើរជុំវិញពិភពលោកទាំងស្រុង។នៅឆ្នាំបន្ទាប់នៅខែ កញ្ញា ទី៦ ឆ្នាំ១៥២២ ទោះបីស្ទើរតែត្រូវបាត់បង់ជីវិត នៅក្នុងការខំប្រឹងប្រែងរបស់ពួកគេក៏ដោយ ក៏ការវិលត្រលប់របស់សំណល់នាវាម៉ាហ្សេឡង់បាន បង្ហាញអោយឃើញថាផែនដីមានរាងមូលពិតមែន។