អដ្ឋកថា

ពីវិគីភីឌា

អដ្ឋកថា (atthakatha) គឺជា​គម្ពីរ​​ទាំង​ឡាយ​ដែល​និពន្ធ​ដោយ​ព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) ក្នុង​គោល​បំណង​ពន្យល់​បន្ថែម​(explanation or commentary) លើ​អត្ថបទ​ភាសា​បាលី​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ។ ដោយ​សារ​ព្រះត្រៃបិដកខ្មែរ​បាន​តម្រៀប​គម្ពីរ​នានា​ជា ១១០​ ក្បាល​ដាច់​ពីគ្នា ទើប​នៅ​ក្នុង អដ្ឋកថា មាន​ចំនួន​សរុប​ទាំង​អស់ ១១០​ ក្បាល​ដែរ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ការ​ស្វែង​រក​ និង ធ្វើ​លេខ​យោង ។ មាន​រឿង​និទាន​ប្រៀបធៀប​​ជា​ច្រើន​ដែល​ប្រតិដ្ឋ​ឡើង​ដោយ​ព្រះ​ពុទ្ធឃោសាចារ្យ​សម្រាប់​ធ្វើ​ជា​ឧបមានវិធី​ក្នុង​ការ​ពន្យល់​ក្រម​សីលធម៌​ទាំង​ឡាយ​ ឧទាហរណ៍​ នៅ​ក្នុង​អដ្ឋកថា នៃ​ធម្មបទគាថា

អដ្ឋកថា វិនយបិដក[កែប្រែ]

សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ ពាហិរនិទាន វេរញ្ជកណ្ឌ (ព្រះត្រៃបិដក ភាគ ១)

២ សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ បារាជិក ៤ (ព្រះត្រៃបិដក ភាគ ១)

៣ សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្ សង្ឃាទិសេស ១៣ អនិយត ២ និស្សគ្គិយ ៣០ (ព្រះត្រៃបិដក ភាគ ២-៣)

៤ សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ បាចិត្តិយាទិ ភិក្ខុនីវិភង្គ (ព្រះត្រៃបិដក ភាគ ៣-៤-៥)

៥ សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក មហាវិភង្គ មហាវគ្គ (ព្រះត្រៃបិដក ភាគ ៦-៧-៨)

៦ សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក ចុល្លវគ្គ (ព្រះត្រៃបិដក ភាគ ៩-១០-១១)

៧ សមន្តប្បាសាទិកា អដ្ឋកថា វិនយបិដក បរិវារៈ (ព្រះត្រៃបិដក ភាគ ១២-១៣)

អដ្ឋកថា សុត្តន្តបិដក[កែប្រែ]


​ ១

អដ្ឋកថា អភិធម្មបិដក[កែប្រែ]

អដ្ឋសាលិនី ជាអដ្ឋកថា សម្រាប់គម្ពី ធម្មសង្គណិ។

២​ សម្មោហវិនោទនី ជាអដ្ឋកថា សម្រាប់គម្ពី វិភង្គ។

បរមត្ថទីបនី ជាអដ្ឋកថា សម្រាប់គម្ពី ធាតុកថា, បុគ្គលប្បញ្ញត្តិ, កថាវត្ថុ, យមក និង បដ្ឋាន។

អដ្ឋកថា ធម្មបទ[កែប្រែ]

ព្រះត្រៃបិដក អដ្ឋកថា
ឈ្មោះ គម្ពីរ
ព្រះវិន័យបិដក​(១៣ភាគ) ១-មហាវិភង្គ​(៤ភាគ) សមន្តប្បាសាទិកា (៧ភាគ)
២-ភិក្ខុនីវិភង្គ(១ភាគ)
៣-មហាវគ្គ(៣ភាគ)
៤-ចុល្លវគ្គ(៣ភាគ)
៥-បរិវារ(២ភាគ)
ព្រះសុត្តន្តបិដក (៦៤ភាគ) ១-ទីឃនិកាយ (៦ភាគ=១៤-១៩) សុមង្គលវិលាសិនី
២-មជ្ឈមនិកាយ (៩ភាគ=២០-២៨) បបញ្ចសូទនី
៣-សំយុត្តនិកាយ (១១ភាគ=២៩-៣៩) សារត្ថប្បកាសិនី
៤-អង្គុត្តរនិកាយ(១២ភាគ=៤០-៥១) មនោរថបូរណី
៥-ខុទ្ទកនិកាយ

(២៦ភាគ=៥២-៧៧)

១-ខុទ្ទកបាឋាទិ (១ភាគ=៥២) បរមត្ថជោតិកា

ធម្មបទកថា

២-ឥតិវិត្តក (១ភាគ=៥៣) បរមត្ថទីបនី
៣-សុត្តនិបាត (១ភាគ=៥៤) បរមត្ថជោតិកា
៤-វិមានវត្ថុ (១ភាគ=៥៥) បរមត្ថទីបនី
៥-បេតវត្ថុ (២ភាគ=៥៦-៥៧) បរមត្ថទីបនី
៦-ជាតក (៦ភាគ=៥៨-៦៣) អដ្ឋកថាជាតក
៧-មហានិទ្ទេស (៣ភាគ=៦៤-៦៦)
៨-ចូឡនិទ្ទេស (២ភាគ=៦៧-៦៨)
៩-បដិសម្ភិទាមគ្គ (៣ភាគ=៦៩-៧១) សទ្ធម្មប្បកាសិនី
១០-អបទាន (៥ភាគ=៧២-៧៦)
១១-ពុទ្ធវំស (១ភាគ=៧៧)
ព្រះអភិធម្មបិដក

(៣៣ភាគ=៧៨-១១០)

១-ធម្មសង្គណិ (២ភាគ=៧៨-៧៩) ១-អដ្ឋសាលិនី
២-វិភង្គ (៣ភាគ=៨០-៨២) ២-សម្មោហវិនោទនី
៣-ធាតុកថា (១/២ភាគ=៨៣) ៣-បរមត្ថទីបនី
៤-បុគ្គលប្បញ្ញត្តិ (១/២ភាគ​=៨៣)
៥-កថាវត្ថុ (៣ភាគ=៨៤-៨៦)
៦-យមក​ (៧ភាគ=៨៧-៩៣)
៧-បដ្ឋាន (១៧ភាគ=៩៤-១១០)