អយុធ្យា

ពីវិគីភីឌា

ខេត្តអយុធ្យា (ខេត្តឧទង) គឺជាអាណាខេត្តរបស់ អាណាចក្រខ្មែរ សម័យអង្គរ ដែលកកើតឡើងនៅពាក់កណ្ដាល ស.ត.វទី១៤ អំឡុងឆ្នាំ ១៣៥០ ដល់ ១៣៥១។ រាជធានីលពបុរី(ល្វបុរី) ដែលមានក្សត្រគ្រងរាជ្យព្រះនាម នរិន្ទ្រវរ្ម័ន ជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ ជាមួយព្រះនាងជ័យរាជទេវី ដែលបានចុះខ្សោយ និងបានគ្រប់គ្រង ដោយពួកកុលសម្ព័ន្ធតៃ (Tai) ដែលភាគច្រើន គេមើលឃើញថា ជាអភិជនចិន ឬពាណិជ្ជករ ចិន ដែលជាអ្នកផ្គត់ផ្គង់ ចិញ្ចឹមកងទ័ព ។ នៅក្នុងកំណត់ត្រាប្រវត្តិសាស្រ្តខ្មែរ នៅតែហៅ ខេត្តអយុធ្យា (ខេត្តឧទង) នេះថា ជាខេត្តខ្មែរ ។

ចាប់ពីឆ្នាំ ១២៣៨ - ១៤៣៨ ក្រោយពេលដែល មេទ័ព ស្រីឥន្ទ្រាទិត្យ ឬ ហ្វាមឿង ឬ ពក ឃុន គ្រប់គ្រងនគរ សុខោទ័យ ពួកតៃ (Tai) ក៏បានបញ្ចូលជនជាតិរបស់ខ្លួនទៅក្នុង របបគ្រប់គ្រង នគរសុខោទ័យ បន្តិចៗម្តងៗ និងបានឃុបខិតជាមួយពួក រាជវង្សមីង (Ming) ដើម្បីធ្វើប្រជាភិថុត បន្ថយអំណាច អតីតស្តេច នៃរាជាណាចក្រ សុខោទ័យនេះ រហូតចុះខ្សោយ ។

ការធ្វើសង្រ្គាម រវាងកុលសម្ព័ន្ធតៃ (Tai) ទាំង ៣តំបន់ ដើម្បី ផ្តួលរំលំ រាជាណាចក្រ សុខោទ័យ ពីសំណាក់ពួកកុលសម្ព័ន្ធតៃ (Tai) បានធ្វើឲ្យសុខោទ័យ ដួលរលំទាំងស្រុង និងដាច់ពូជស្តេច ដែលមានជាប់ពាក់ព័ន្ធខ្សែររាជវង្សខ្មែរ នៃជ័យវរ្មម៌ ពីរបបគ្រប់គ្រង នគរសៀម ចាប់តាំងពីពេលនោះមក គឺនៅឆ្នាំ ១៤៣៨ ជាឆ្នាំបញ្ចប់ នៃសម័យកាល អាណាចក្រ សុខោទ័យ ។

ក្រោមការដឹកនាំឈ្លានពានរបស់ ពាណិជ្ជករ ដ៏មានឥទ្ធិពល ជាជនជាតិ តៃ (ចិន) ឈ្មោះ អ៊ូថង ដែលបានមកតាំងទីស្នាក់នៅធ្វើពាណិជ្ជកម្ម តាមដងទន្លេរ ចៅពញ្ញា (ចៅប្រាយ៉ា) ត្រង់ម្តុំ ល្វោ (Lavo) លព្វបុរី (Lupburey) និង ទ្វារវតី (Davaravati) ដែលជាអតីទឹកដី នៃ អាណាចក្រខ្មែរ ។

ជនជាតិ តៃ(ចិន) ឈ្មោះ អ៊ូថង ក្រោមការជួយជ្រោមជ្រែង អំពី រាជវង្ស មីង (Ming) បានផ្តួលរលំទាំងស្រុង នគសុខោទ័យ និងបានបង្រួមបង្រួម នគរ ឡានណា (ស្រែមួយលាន ស្ដេចពញាម៉័ងក្រៃ ជាស្ថាបនិកនៃរដ្ឋនេះ នៅភាគខាងជើង តាំងនៅឆៀងម៉ៃ) បង្កើតបានជារាជសម័យ អយុធ្យា ឡើង នៅឆ្នាំ ១៣៥១–១៧៦៧ ។

នគរស្រីអយុធ្យា បាន ប្រកាន់យក របៀបដឹកនាំរដ្ឋបន្តពី នគរសុខោទ័យ ប៉ុន្តែក្នុងរាជវង្ស គឺមាននិយមស្លៀកពាក់ និងប្រើប្រាស់ឈ្មោះ តាមបែបចិន (នៅមានសំណល់សំណង់អគារបែបរចនាបថ ចិន ក្នុងរាជវាំង នៃនគរអយុធ្យា រហូតមកទល់បច្ចុប្បន្ន) ចាប់ពី រាជសម័យ ស្តេចអ៊ូថង គឺនិយមតាមបែប ចិន នៃរាជវង្សមិង (Ming) ឆ្នាំ ១៣៦៨ - ១៦៤៤។

នគរស្រីអយុធ្យា ទទួលបានការការពារ ពីរាជវង្សមីញ ទាំងនយោបាយ ពាណិជ្ជកម្មតាមដងទន្លេរ រហូតដល់ឈូងសមុទ្រ ទាំងកំលាំងទ័ព និងការធ្វើសង្រ្គាម ហើយស្តេច តៃ (Tai) សៀម (ថៃបច្ចុប្បន្ន) តែងតែ យកសួយសារអាករ ទៅថ្វាយស្តេច មីង (Ming) ឆ្នាំ ១៣៦៨ - ១៦៤៤ តរហូត មកដល់ សម័យ នៃ រាជវង្សឈិង (Qing) ១៦៤៤ - ១៩១២ រហូតដល់ រជ្ជកាល ស្តេច តៃ (Tai) សៀម (ថៃបច្ចុប្បន្ន) ពី ស្តេច រាមាទីI ឆ្នាំ ១៧៨២ រហូតដល់ ទីV ឆ្នាំ ១៩១០ ទើបបញ្ចប់ ។

ក្រោយការដួលរលំរាជវង្សមីង (Ming) ឆ្នាំ ១៦៤៤ និងការឡើងកាន់អំណាចថ្មី របស់ រាជវង្ស ឈិង (Qing) ឆ្នាំ ១៦៤៤ - ១៩១២ តៃ (Tai) សៀម (ថៃបច្ចុប្បន្ន) បានបង្កើនទាំនាក់ទំនងកាន់តែជិតស្និទ្ធិ ជាមួយ រាជវង្ស ឈិង (Qing) ។ នៅក្នុងរជ្ជកាល នៃរាជវង្ស ឈិង (Qing) តៃ (Tai) សៀម (ថៃបច្ចុប្បន្ន) នៅតែបន្តដឹកនាំសួយសារអាករ ទៅថ្វាយស្តេច ចិន នៃរាជវង្ស ឈិង (Qing) (មានសំណាក់ឯកសារ កំណត់ត្រា និងរូបភាព ក្នុងរាជវង្ស ឈិង (Qing) ។

តៃ (Tai) សៀម (ថៃបច្ចុប្បន្ន) បានដាក់ប្រទេសសៀម ជាចំណុះអោយ ប្រទេសចិន នៃរាជវង្ស ឈិញ (Qing) ។ រាជវង្សឈិញ (Qing) បាន បញ្ជូនទ័ព មកការពារ ត្រួតត្រា និងមកជួយច្បាំងសៀម ក្នុងការធ្វើសង្រ្គាម៖

- ធ្វើសង្រ្គាម ជាមួយខ្មែរ ឆ្នាំ ១៣៥១ - ១៤៣១ និងឆ្នាំ ១៥៩៩-១៦០០។

- ធ្វើសង្រ្គាម ជាមួយភូមា ឆ្នាំ ១៥៩៣-១៥៩៤។

- និងធ្វើសង្រ្គាម ជាមួយវៀតណាម រហូតមកទល់សម័យ នៃរជ្ជកាលព្រះបាទតាស៊ីន ឆ្នាំ ១៧៧១-១៧៧២ ហៅម្យ៉ាងទៀតថា ព្រះបាទ ថាកស៊ីន មហារាជ ក្នុងព្រះរាជាណាចក្រ ថុនបុរី ដែលជាប្រទេសថៃបច្ចុប្បន្ន ពីឆ្នាំ ១៧៦៧-១៧៨២។

- សង្រ្គាម សៀម-វៀតណាម ឆ្នាំ១៨៣១-១៨៣៤ ក្រោយ រាជសម័យ ស្តេច តាកស៊ីន ដួលរលំហើយឡើងកាន់អំណាច ដោយ រាជសម័យ ស្តេចសៀម នៃរាជវង្ស ចក្រី ពីឆ្នាំ១៧៨២ នៃស្តេចរាមាទីI ដល់ទីIV នៅតែរក្សារទំនាក់ទំនងជាមួយ រាជវង្ស ឈិង (Qing) ដដែល ។

ក្រោយការចុះខ្សោយ របស់ប្រទេសចិន នៃរាជវង្ស ឈិង (Qing) ដោយមូលហេតុ ប្រទេសចិន នៃរាជវង្ស ឈិង (Qing) រងផលប៉ះពាល់ ឥទ្ធិពល នៃការឈ្លានពាន របស់បទេស មកលើប្រទេចិន ទើប តៃ (Tai) សៀម (ថៃបច្ចុប្បន្ន) បានផ្តាច់ ខ្លួនចេញ ពីការគ្រប់គ្រងរបស់ប្រទេសចិន នៃរាជវង្ស ឈិង (Qing) ។

នៅរាជសម័យ នៃពាក់គណ្តាលសម័យ ស្តេចសៀម រាមាទីIV ដល់ រាមាទីV ទើបបានប្តូររបៀបគ្រប់គ្រង ពីលំនាំស្លៀកពាក់និយមបែប ចិន និងវប្បធម៌បែបចិន មកប្រកាន់យកយ៉ាងពេញលេញ នូវទំនៀមទម្លាប់ និងវប្បធម៌បែបខ្មែរ រហូតមកដល់សព្វថ្ងៃនេះ ។