អាន់តូនីអូ ហ្គូតេរ៉េស

ពីវិគីភីឌា

 

អាន់តូនីអូ ហ្គូតេរ៉េស
លោកនៅឆ្នាំ២០២៣
អគ្គលេខាធិការអង្គការសហប្រជាជាតិ
ក្នុងការិយាល័យ
1 January 2017 – 23 February 1992
រងAmina Mohammed
មុនBan Ki-moon
United Nations High Commissioner for Refugees
ក្នុងការិយាល័យ
15 June 2005 – 31 December 2015
Secretary-General
មុនRuud Lubbers
បន្ទាប់Filippo Grandi
Prime Minister of Portugal
ក្នុងការិយាល័យ
28 October 1995 – 6 April 2002
ប្រធានាធិបតី
មុនAníbal Cavaco Silva
បន្ទាប់José Manuel Barroso
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
António Manuel de Oliveira Guterres

(1949-04-30) 30 April 1949 (អាយុ 75)
Parede, Cascais, Portugal
គណបក្ស​នយោបាយSocialist
ពន្ធភាព
កូន2
សាលាមាតាInstituto Superior Técnico, University of Lisbon
ហត្ថលេខា
គេហទំព័រគេហទំព័រផ្លូវការ

លោក អាន់តូនីអូ ម៉ានុលដឺអូលីវីរ៉ាហ្គូតេរ៉េស (កើតថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩) [១] គឺជាអ្នកនយោបាយ និងជាអ្នកការទូតព័រទុយហ្គាល់ ។ ចាប់តាំងពីឆ្នាំ២០១៧ លោកបានបម្រើការជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជាមនុស្សទីប្រាំបួនដែលកាន់តំណែងនេះ។ សមាជិកនៃគណបក្សសង្គមនិយមព័រទុយហ្គាល់ លោកបានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសព័រទុយហ្គាល់ ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០២ ។

លោក បានបម្រើការជាអគ្គលេខាធិការនៃគណបក្សសង្គមនិយមពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០០២ ។ គាត់ត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីនៅឆ្នាំ១៩៩៥ ហើយបានប្រកាសលាលែងពីតំណែងនៅឆ្នាំ២០០២ បន្ទាប់ពីគណបក្សរបស់គាត់ត្រូវបានចាញ់នៅក្នុងការបោះឆ្នោតក្នុងស្រុក២០០១ព័រទុយហ្គាល់ ។ បន្ទាប់ពីរយៈពេលប្រាំមួយឆ្នាំដែលគ្រប់គ្រងដោយគ្មានសំឡេងភាគច្រើនដាច់ខាត និងជាមួយនឹងសេដ្ឋកិច្ចក្រីក្រ គណបក្សសង្គមនិយមបានធ្វើអាក្រក់ជាងការរំពឹងទុកដោយសារតែការខាតបង់នៅក្នុងទីក្រុងលីស្បូន និង ព័រតូ ដែលជាកន្លែងការស្ទង់មតិបង្ហាញថាពួកគេមានការនាំមុខដ៏រឹងមាំ។ អេឌូអាដូ ហ្វ្រេរ៉ូរ៉ូឌ្រីហ្គេស បានចូលកាន់តំណែងជាអ្នកដឹកនាំគណបក្សសង្គមនិយមនៅខែមករា ឆ្នាំ២០០២ ប៉ុន្តែលោក នឹងនៅតែជានាយករដ្ឋមន្ត្រីរហូតដល់ការបោះឆ្នោតទូទៅត្រូវបានចាញ់ទៅឱ្យ គណបក្សសង្គមប្រជាធិបតេយ្យ ដឹកនាំដោយ ចូស្ស ម៉ានុលប៉ារ៉ូសូ ។ ទោះបីជាមានការបរាជ័យនេះក៏ដោយ ការស្ទង់មតិសាធារណៈជនព័រទុយហ្គាល់ទាំងនៅក្នុងឆ្នាំ២០១២ និង ២០១៤ បានដាក់ចំណាត់ថ្នាក់លោកជានាយករដ្ឋមន្ត្រីល្អបំផុតក្នុងរយៈពេល ៣០ ឆ្នាំមុន។ [២] [៣]

លោកបានបម្រើការជាប្រធានអង្គការសង្គមនិយមអន្តរជាតិ ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ ២០០៥ និងជា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥។ [៤] លោក ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ នៅក្នុងខែតុលា ឆ្នាំ២០១៦ ដោយបន្តពី បាន គីមូន នៅដើមឆ្នាំបន្ទាប់ និងក្លាយជាជនជាតិអឺរ៉ុបដំបូងគេដែលកាន់តំណែងនេះចាប់តាំងពី កឺត វាលហ៊ីម ក្នុងឆ្នាំ១៩៨១។

ឯកសារយោង[កែប្រែ]

  1. "Who is Antonio Guterres? Meet the UN's next secretary-general" (ជាen-GB). BBC News. 2016-10-06. https://www.bbc.com/news/world-europe-37565570. 
  2. "E o prémio de melhor primeiro-ministro português vai para..." [And the award for the best Portuguese Prime Minister goes to...] (in ព័រទុយហ្គាល់). Notícias ao Minuto. 28 November 2012. Archived from the original on 26 August 2018. Retrieved 26 August 2018.
  3. "António Guterres o melhor primeiro-ministro da democracia e Durão Barroso o pior" [Guterres was the best Prime Minister of the democracy and Durão Barroso was the worst] (in ព័រទុយហ្គាល់). i. 10 April 2014. Archived from the original on 26 August 2018. Retrieved 26 August 2018. {{cite web}}: More than one of |archivedate= and |archive-date= specified (help); More than one of |archiveurl= and |archive-url= specified (help)
  4. "New UN chief Guterres pledges to make 2017 'a year for peace'". UN News Centre. United Nations. 1 January 2017. Archived from the original on 2 January 2017. Retrieved 2 January 2017.