អាំងតេក្រាលមាឌ

ដោយវិគីភីឌា
ចំនុចដែលដៅក្នុងកូអរដោនេស៊ីឡាំង
ចំនុចដែលដៅក្នុងប្រព័ន្ធកូអរដោនេស្វ៊ែរ

ក្នុងគណិតវិទ្យា ជាពិសេសក្នុងការគណនាអថេរច្រើន អាំងតេក្រាលមាឌសំដៅលើអាំងតក្រាលលើដែនកំនត់ដែលមានវិមាត្រ៣(គោល៣)។

អាំងតេក្រាលមាឌគឺជាអាំងតេក្រាល៣ជាន់នៃអនុគមន៍ថេរ ដែលផ្តល់មាឌនៃតំបន់ D

\operatorname{Vol}(D)=\iiint\limits_D dx\,dy\,dz

វាអាចមានន័យថាអាំងតេក្រាល៣ជាន់ ភ្ជាប់ជាមួយតំបន់ D ក្នុង R3​ នៃអនុគមន៍ f(x,y,z)\, ហើយជាធម្មតាត្រូបានគេសរសេរជា៖

\iiint\limits_D f(x,y,z)\,dx\,dy\,dz\,

អាំងតេក្រាលមាឌនៅក្នុងកូអរដោនេស៊ីឡាំង គឺ

\iiint\limits_D f(r,\theta,z)\,r\,dr\,d\theta\,dz,

ហើយអាំងតេក្រាលមាឌនៅក្នុងកូអរដោនេស្វែរ​ គឺ

\iiint\limits_D f(\rho,\theta,\phi)\,\rho^2 \sin\phi \,d\rho \,d\phi\, d\theta \,