ក្រុងអូសាកា
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ក្រុងអូសាកា (ភាសាជប៉ុន:大阪府, ភាសាអង់គ្លេស:Osaka Prefecture) ជាទីក្រុងសេដ្ឋកិច្ចធំទី២ បន្ទាប់ពីទីក្រុងតូក្យូ របស់ប្រទេសជប៉ុន ស្ថិតនៅលើកោះហុងស្យឺ ក្នុងតំបន់ឃីនគិ។
មាតិកា |
[កែប្រែ] ប្រវត្តិ
ក្រុងអូសាកាត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៦៨ កាលចាប់ផ្តើមនៃសម័យម៉េជិ។ នៅខែកញ្ញាឆ្នាំ១៩៥៦ អូសាកាត្រូវបានតំឡើងជាទីក្រុងដែលត្រូវបានជ្រើសតាំងដោយបញ្ញតិ្តរបស់រដ្ឋាភិបាល។ ក្នុងឆ្នាំ២០០០ អូតា ហ្វឹសាអិ (ភាសាអង់គ្លេស:Fusae Ota, ភាសាជប៉ុន: 太田 房江) ត្រូវបានជ្រើសតាំងជាអភិបាលក្រុងដែលជាអភិបាលក្រុងស្រ្តីជាលើកដំដូងក្នុងប្រទេសជប៉ុន ជំនួសដោយលោក យ៉ុហ្គុហាម៉ា ណុគគឹ (ភាសាជប៉ុន: 横山ノック , ភាសាអង់គ្លេស: Knock Yokoyama) បន្ទាប់ពីបានសុំលាលែងពីមុខតំណែង ដោយលោកត្រូវបានតុលាការនាំទៅវិនិច្ឆ័យពីបទពាក់ព័ន្ធនឹងរឿងអាសអាភាស។ នៅឆ្នាំ២០០៨ លោក ហាស៊ីម៉ុតុ តុរឹ (ភាសាជប៉ុន: 橋下 徹 , ភាសាអង់គ្លេស: Toru Hashimoto) ដែលជាទីប្រឹក្សាកម្មវិធីទូរទស្សន៍ បានជាប់ឆ្នោតជាអភិបាលដែលជាអភិបាលក្រុងវ័យក្មេងជាងគេក្នុងប្រទេសជប៉ុន (អាយុ ៣៨ឆ្នាំ)។
[កែប្រែ] ទីតាំងភូមិសាស្រ្ត
[កែប្រែ] ក្រុង
អូសាកាមានក្រុងចំនួន ៣៣៖
[កែប្រែ] អាកាសធាតុ
សីតុណ្ហភាព និងកំរិតទឹកភ្លៀង នៅទីក្រុង អូសាកា បង្ហាញដូចតារាងខាងក្រោម៖
| ខែ | មករា | កុម្ភៈ | មិនា | មេសា | ឧសភា | មិថុនា | កក្កដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | ប្រចាំឆ្នាំ |
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| សីតុណ្ហភាពអតិបរមាដាច់ខាត (℃) | ១៩,០ | ២៣,៧ | ២៤,២ | ៣០,៧ | ៣២,៧ | ៣៤,៩ | ៣៨,០ | ៣៩,១ | ៣៥,៩ | ៣២,៩ | ២៧,២ | ២៣,៦ | ៣៩,១ |
| សីតុណ្ហភាពមធ្យមអតិបរមា (°C) | ៩,៣ | ៩,៦ | ១៣,៣ | ១៩,៦ | ២៤,២ | ២៧,៤ | ៣១,៤ | ៣៣,០ | ២៨,៧ | ២៣,០ | ១៧,៣ | ១២,០ | ២០,៧ |
| សីតុណ្ហភាពមធ្យមអប្បបរមា (°C) | ២,៥ | ២,៥ | ៥,២ | ១០,៥ | ១៥,២ | ១៩,៨ | ២៤,០ | ២៥,១ | ២២,១ | ១៥,០ | ៩,៥ | ៤,៧ | ១២,៩ |
| សីតុណ្ហភាពអប្បបរមាដាច់ខាត(℃) | -៧,៥ | -៦,៥ | -៥,២ | -១,៤ | ៣,៥ | ៩,៨ | ១៤,៨ | ១៥,៩ | ១០,៨ | ៣,៤ | -២,២ | -៤,៥ | -៧,៥ |
| កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៤៣,៧ | ៥៨,៧ | ៩៩,៥ | ១២១,១ | ១៣៩,៦ | ២0១,០ | ១៥៥,៤ | ៩៩,០ | ១៧៤,៩ | ១០៩,៣ | ៦៦,៣ | ៣៧,៧ | ១៣០៦,១ |
[កែប្រែ] សូមមើលផងដែរ
|
|
|
|---|---|
| តំបន់ហុកកៃដូ | ហុកកៃដូ |
| តំបន់តុហុកកឹ | អាអុម៉ុរី - អ៊ីវ៉ាតិ - មីយ៉ាហ្គ៊ិ - អាគីតា - យ៉ាម៉ាកាតា - ហ្វឹគឹស៊ីម៉ា |
| តំបន់ខាន់តូ | អ៊ីបារ៉ាគិ - តុឈីហ្គិ - ហ្គឺនម៉ា - សៃតាម៉ា - ឈីបា - តូក្យូ - ខាន់ណាហ្គាវ៉ា |
| តំបន់ជឺបឹ | តុយ៉ាម៉ា - អ៊ិស៊ីហ្គាវ៉ា - ហ្វឹគឹអ៊ី - យ៉ាម៉ាណាស៊ី - ណាហ្គាណុ - នីហ្គាតាក់ - ហ្គ៊ីហ្វឹ - ស៊ីស្ស៊ឹអុកា - អៃឈិ |
| តំបន់កាន់សៃ | មីអិ - ស៊ីហ្គា - ក្យូតុ- ស៊ីហ្គា - អូសាកា- ហ្យូហ្គុ - ណារ៉ា - វ៉ាកាយ៉ាម៉ា |
| តំបន់ជឺហ្គុកឹ | ថុតតុរី - ស៊ីម៉ាណិ - អូកាយ៉ាម៉ា - ហ៊ីរ៉ូស៊ីម៉ា- យ៉ាម៉ាហ្គឹឈិ |
| តំបន់ស៊ីកុកឹ | តុកឹស៊ីម៉ា - កាហ្គាវ៉ា - អិហ៊ីមិ - ខូឈិ |
| តំបន់ខ្ចឺសឺ | ហ្វឹគឹអុកា - សាហ្គា - ណាហ្គាសាគី - ឃឹម៉ាម៉ុតុ - អយតាក់ - មីយ៉ាសាគី - ខាហ្គុស៊ីម៉ា |
| តំបន់អូគីណាវ៉ា | អូគីណាវ៉ា |
| តំបន់ភូមិភាគ អាណាខេត្ត ក្រុងនៃ ប្រទេសជប៉ុន | |