ជប៉ុន
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
| ប្រទេស ជប៉ុន | |||||
|---|---|---|---|---|---|
ទង់ជាតិជប៉ុន ត្រាព្រះចៅអធិរាជ |
|||||
| ភ្លេងជាតិ | ឃីមី ហ្គា យ៉ុ (君が代, Kimi ga Yo?)
|
||||
![]() |
|||||
| ភាសាផ្លូវការ | ភាសាជប៉ុន | ||||
| រាជធានី | Tokyo |
||||
| ព្រះចៅអធិរាជ | អាគីហ៊ីតូ (Akihito) |
||||
| នាយករដ្ឋមន្ត្រី | យ៉ាសឹអុ ហ្វឹកឹដាក់ (Yasuo Fukuda) |
||||
| ផ្ទៃដី | ៣៧៧ ៨៣៥ គម² (លំដាប់ទី ៦២ ក្នុងលោក) |
||||
| សាសនា | ស៊ិនតូ ព្រះពុទ្ធ យ៉េស៊ូ | ||||
| ចំនួនប្រជាជន -ស្ថិតិឆ្នាំ ២០០៦ -ដង់ស៊ីតេ/គម² |
លំដាប់ទី ១០ ក្នុងលោក ១២៧ ៧៦៧ ៩៤៤នាក់ ៣៣៧ នាក់ /គម² |
||||
| រូបបិយប័ណ្ណ | យ៉េន (円) (JPY) | ||||
| ល្វែងម៉ោង | UTC +៩ | ||||
| កូដទូរស័ព្ទប្រទេស | +៨១ | ||||
| កូដកម្មសិទ្ធិប្រទេស | .jp | ||||
ប្រទេសជប៉ុន(日本国:នីប៉ុងកុគឹ រឺ នីហុងកុគឹ English:JAPAN or NIPPON) ហៅកាត់ថា ជប៉ុន(日本 នីប៉ុង រឺ នីហុង) ជាភាសាអង់គ្លេស Japan ។ ជប៉ុន ជាប្រទេសកោះ ក្នុងតំបន់ អាស៊ីខាងកើត។ ប្រទេសជប៉ុន ស្ថិតនៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើត នៃប្រទេស ចិន កូរ៉េ និង រូស្ស៊ី។ ប្រទេសជប៉ុនមានផ្ទៃក្រលាធំជាងប្រទេសកម្ពុជាប្រហែល ២ដង(៣៧៧ ៨៧៣ គ.ម២)។ រដ្ឋធានីនៃប្រទេសនេះគឺទីក្រុង តូក្យូ។
[កែប្រែ] ទីតាំងភូមិសាស្ត្រ និង ភូមិវិទ្យា
ប្រទេសជប៉ុន គឺជាប្រទេសកោះស្ថិតនៅ អាស៊ីខាងកើត និង ស្ថិតនៅប៉ែកខាងលិចនៃ មហាសមុទ្រប៉ាស៊ីហ្វិក។ ទឹកដីនៃ ប្រទេសជប៉ុន កើតឡើងពីកោះរាប់ពាន់ដែលនៅ ក្នុងនោះមាន កោះធំៗសំខាន់ៗ ៤គឺ៖ កោះហុងស្សូ កោះហុកកៃដូ កោះឃ្យូស្សូ និងកោះស្ស៊ីកុគឹ។ ប្រទេសជប៉ុន ហ៊ុមព័ទ្ធដោយសមុទ្រដូចជា៖ សមុទ្រជប៉ុន សមុទ្រចិនខាងកើត សមុទ្រហ្វីលីពីន និង សមុទ្រអុកហុតស្គ៍។ ប្រទេសជប៉ុន គ្មានប្រទេសជាប់ព្រំដែនគោកទេ។ ប្រទេស នៅជិតខាងមាន សហព័ន្ធរុស្ស៊ី សហភាពប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាមានិត ចិន កោះតៃវ៉ាន់ និងសាធារណរដ្ឋហ្វីលីពីន។
ប្រទេសជប៉ុន មានរាងជាធ្នូ កើតឡើងពី កោះចំនួន ៦៨៥២ និងមានផ្ទៃក្រលាប្រមាណ ៣៧៨០០០គ.ម២។ ៧០% នៃផ្ទៃដីសរុបគឹជាភ្នំ និងផ្ទៃដីព្រៃ ៦៧%។ តំបន់ជូប៊ុ (តំបន់កណ្តាល) ស្ថិតនៅភាគកណ្តាលនៃ កោះហុងស្សូ ត្រូវបានគេស្គាល់ថាជា ដំបូលនៃប្រទេសជប៉ុន ព្រោះជាតំបន់ភ្នំខ្ពស់ៗ ដែលមានកំពស់ខ្ពស់ជាង ៣០០០ម។ ភ្នំខ្ពស់ជាងគេនៅ ប្រទេសជប៉ុន គឺ ភ្នំហ្វឹជី (៣៧៧៦ម) ស្ថិតនៅលើព្រំប្រទល់ ខេត្តយ៉ាម៉ាណាស្ស៊ី និង ខេត្តស្ស៊ីស្សឹអុកា។ ភ្នំខ្ពស់លំដាប់ទី ២ ឈ្មោះ ភ្នំឃីតាដាកិ (៣១៩២ម) ក្នុងខេត្តយ៉ាម៉ាណាស្ស៊ី។ ភ្នំខ្ពស់លំដាប់ទី ៣ ឈ្មោះ ភ្នំហុតាកាដាកិ (៣១៩០ម) នៅព្រំប្រទល់ ខេត្តណាហ្គាណុ និង ខេត្តហ្គីហ្វឹ។
ផ្អែកលើស្ថានភាពសណ្ឋានដី កំរងកោះជប៉ុនចែកចេញជា២ផ្នែកធំៗគឺ ជប៉ុនខាងកើតនិងខាងជើង និង ជប៉ុនខាងលិចនិងខាងត្បូង។ ព្រំដែនខណ្ឌផ្នែកទាំង២នេះស្ថិតនៅកោះហុងស្សូភាគកណ្ដាល គឺ ខ្សែតិកតូនិកអ៊ីតុអ៊ីហ្គាវ៉ាស៊ីស្សឹអុកា។ កំរងកោះជប៉ុនស្ថិតនៅទីប្រសព្វនៃផ្លាកធំ៤មាន៖ ផ្លាកអឺរ៉ាស៊ី ផ្លាកសមុទ្រហ្វីលីពីន ផ្លាកប៉ាស៊ីហ្វិក និង ផ្លាកអាមេរិកខាងជើង។ វាជាផ្នែកមួយរបស់ខ្សែក្រវ៉ាត់ភ្នំភ្លើងនិងរញ្ជួយដីប៉ាស៊ីហ្វិក។ ហេតុនេះហើយទើបប្រទេសនេះសំបូររញ្ជូយដី (១០%ទៅ២០%នៃរញ្ជូយដីពិភពលោកកើតឡើងនៅម្ដុំប្រទេសជប៉ុន)។ រញ្ជូយដីថ្នាក់ទី១និងទី២ មានកើតនៅប្រទេសជប៉ុនជារៀងរាល់ថ្ងៃ។ គុណភាពដីប្រទេសជប៉ុនមានជីវជាតិល្អ ព្រោះជាដីបានមកពីសកម្មភាពភ្នំភ្លើង។ ម្យ៉ាងវិញទៀត ប្រការដែលប្រទេសជប៉ុនសំបូរអុនសេន ក៏ជាអំនោយផលពីភ្នំភ្លើងផងដែរ។
[កែប្រែ] ល្វែងម៉ោង
ល្វែងម៉ោង នៅជប៉ុន គឺ UTC+៩ ។ ម៉ោងនៅជប៉ុន លឿនជាង ម៉ោងនៅប្រទេសកម្ពុជា ២ម៉ោង។
| តារាងម៉ោងនៅ |
||||||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| ម៉ោងនៅជប៉ុន | 0 | ១ | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ | ១០ | ១១ | ១២ | ១៣ | ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ | ២២ | ២៣ |
| ម៉ោងនៅខ្មែរ | ២២ | ២៣ | ០ | ១ | ២ | ៣ | ៤ | ៥ | ៦ | ៧ | ៨ | ៩ | ១០ | ១១ | ១២ | ១៣ | ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ |
[កែប្រែ] អាណាខេត្ត និងក្រុង
ប្រទេស ជប៉ុន មាន អាណាខេត្ត និងក្រុង ទាំងអស់ ចំនួន ៤៧។
[កែប្រែ] ភូមិភាគ
ប្រទេស ជប៉ុន ចែកជា ៩ ភូមិភាគ(តំបន់) ៖
| ល.រ | ឈ្មោះតំបន់ | Religions | 地方 |
|---|---|---|---|
| ១ | ហុកកៃដូ | Hokkaido | 北海道 |
| ២ | តុហុកកឹ | Tohoku | 東北 |
| ៣ | ខាន់តូ | Kanto | 関東 |
| ៤ | ជឺបឹ | Chubu | 中部 |
| ៥ | កាន់សៃ | Kansai | 関西 |
| ៦ | ជឺហ្គុកឹ | Chugoku | 中国 |
| ៧ | ស៊ីកុកឹ | Shikoku | 四国 |
| ៨ | ខ្ចឺសឺ | Kyushu | 九州 |
| ៩ | អូគីណាវ៉ា | Okinawa | 沖縄 |
|
|
|
|---|---|
| តំបន់ហុកកៃដូ | ហុកកៃដូ |
| តំបន់តុហុកកឹ | អាអុម៉ុរី - អ៊ីវ៉ាតិ - មីយ៉ាហ្គ៊ិ - អាគីតា - យ៉ាម៉ាកាតា - ហ្វឹគឹស៊ីម៉ា |
| តំបន់ខាន់តូ | អ៊ីបារ៉ាគិ - តុឈីហ្គិ - ហ្គឺនម៉ា - សៃតាម៉ា - ឈីបា - តូក្យូ - ខាន់ណាហ្គាវ៉ា |
| តំបន់ជឺបឹ | តុយ៉ាម៉ា - អ៊ិស៊ីហ្គាវ៉ា - ហ្វឹគឹអ៊ី - យ៉ាម៉ាណាស៊ី - ណាហ្គាណុ - នីហ្គាតាក់ - ហ្គ៊ីហ្វឹ - ស៊ីស្ស៊ឹអុកា - អៃឈិ |
| តំបន់កាន់សៃ | មីអិ - ស៊ីហ្គា - ក្យូតុ- ស៊ីហ្គា - អូសាកា- ប្យូហ្គុ - ណារ៉ា - វ៉ាកាយ៉ាម៉ា |
| តំបន់ជឺហ្គុកឹ | ថុតតុរី - ស៊ីម៉ាណិ - អូកាយ៉ាម៉ា - ហ៊ីរ៉ូស៊ីម៉ា- យ៉ាម៉ាហ្គឹឈិ |
| តំបន់ស៊ីកុកឹ | តុកឹស៊ីម៉ា - កាហ្គាវ៉ា - អិហ៊ីមិ - ខូឈិ |
| តំបន់ខ្ចឺសឺ | ហ្វឹគឹអុកា - ស្សាហ្គា - ណាហ្គាសាគី - ឃឹម៉ាម៉ុតុ - អយតាក់ - មីយ៉ាសាគី - ខាហ្គុស៊ីម៉ា |
| តំបន់អូគីណាវ៉ា | អូគីណាវ៉ា |
| តំបន់ភូមិភាគ អាណាខេត្ត ក្រុងនៃ ប្រទេសជប៉ុន | |
[កែប្រែ] អាកាសធាតុ
លក្ខណៈចំបងនៃអាកាសធាតុនៅ ប្រទេសជប៉ុនគឺភាពខុសគ្នានៃសីតុណ្ហភាពរបស់រដូវទាំង៤។ នៅរដូវរងារ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីស៊ីបិរី ហើយនៅរដូវក្ដៅ វាទទួលឥទ្ធិពលពីខ្យល់រដូវដែលបក់ពីមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសជប៉ុនលាតសន្ធឹងពីជើងទៅត្បូង គ្របដណ្តប់លើរយៈទទឹងចំនួន២៥ដឺក្រេ ជាហេតុធ្វើអោយមានភាពខុសគ្នាខ្លាំងនៃសីតុណ្ហភាពទៅតាមតំបន់នីមួយៗ។ យោងតាមសេចក្តីរាយការមួយពី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០០៧ បានអោយដឹងថា សីតុណ្ហភាព ក្តៅបំផុតនៅ ប្រទេស ជប៉ុន គឺ ៤០,៩ °C (អង្សារសេ)។ ជប៉ុន ជាប្រទេស ដែលមាន បួន រដូវ គឺ រដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និង រដូវរងារ។ រដូវនីមួយៗ ដើរតួនាទី សំខាន់ណាស់ នៅក្នុង ជីវភាពរស់នៅ របស់ប្រជាជន ជប៉ុន។
[កែប្រែ] និទាឃរដូវ (រដូវផ្ការីក)
រដូវផ្ការីកមានរយៈពេល៣ខែគឺខែ មិនា មេសា និង ឧសភា។
[កែប្រែ] រដូវក្តៅ
បន្ទាប់ពី រដូរភ្លៀវបញ្ចប់ទៅ នៅពាក់កណ្តាល ខែកក្តដា ព្រះអាទិត្យបញ្ចេញកំដៅ កាន់តែក្តៅឡើងៗ សីតុណ្ហភាពខ្ពស់ជាង ៣០ ℃។ នៅភូមិភាគ (តំបន់) ខ្ជឺសឺ រដូរក្តៅមាន រយះពេលប្រហែល ២ខែ នៅទីក្រុង តូក្យូប្រហែល ៤៥ ថ្ងៃ ទីក្រុង ក្យូតុប្រហែល ៦៨ថ្ងៃ។
[កែប្រែ] សរទៈរដូវ (រដូវស្លឹកឈើជ្រុះ)
នៅចុងខែសីហា សីតុណ្ហភាពចាប់ថយចុះ។
[កែប្រែ] សិសិររដូវ(រដូវរងារ)
នៅពាក់កណ្តាលខែវិច្ឆិកា ព្រិលធ្លាក់ដំបូងនៅ ប៉ែកខាង សមុទ្រជប៉ុន។ លក្ខណះនៃរដូវរងារនៅ ប្រទេសជប៉ុនគឺ៖ នៅប៉ែកខាង មហាសមុទ្រប៉ាស៊ីហ្វិក ខ្យល់មាន លក្ខណះស្ងួត ហើយត្រជាក់ ថ្ងៃដែលមានអាកាសធាតុល្អ មានច្រើន។ រីឯខាងប៉ែកសមុទ្រជប៉ុនវិញ ព្រិលធ្លាក់កាន់តែច្រើនឡើងៗ ។ នៅអាណាខេត្តតុយ៉ាមា តំបន់ដែលមាន ព្រិលច្រើន កកមានកំពស់ខ្ពស់ជាង ២ ម៉ែត្រ នៅពេលនោះការកាយ ទំលាក់ព្រិលដែលកកនៅលើ ដំបូលផ្ទះក៏ក្លាយជាការងារ ដ៏សំខាន់។ ពួកយុវជនក្មេងៗ នាំគ្នាប្រមូលផ្តុំគ្នា នៅទីក្រុង និងទីប្រជុំជននានា។យោងតាមប្រភពពីវិបសាយជាភាសាអង់គ្លេស អាកាសធាតុ ទីក្រុង តូក្យូ បង្ហាញដូចតារាងខាងក្រោម៖
| ខែ | មករា | កុម្ភះ | មីនា | មេសា | ឧសភា | មិថុនា | កក្តដា | សីហា | កញ្ញា | តុលា | វិច្ឆិកា | ធ្នូ | ប្រចាំឆ្នាំ |
|---|---|---|---|---|---|---|---|---|---|---|---|---|---|
| សីតុណ្ហភាពមធ្យមអតិបរមា (°C) | ៩ | ៩ | ១៣ | ១៨ | ២២ | ២៥ | ២៩ | ៣១ | ២៧ | ២១ | ១៦ | ១២ | ១៩,៣ |
| សីតុណ្ហភាពមធ្យមអប្បបរមា (°C) | -១ | ០ | ៣ | ៩ | ១៣ | ១៨ | ២២ | ២៣ | ២០ | ១៣ | ៧ | ២ | ១០,៧ |
| កំរិតទឹកភ្លៀង (មីលីម៉ែត្រ) | ៥១ | ៦៩ | ១០៨ | ១២៨ | ១៤៣ | ១៧២ | ១៤១ | ១៤៩ | ២១៦ | ១៩២ | ៩៦ | ៥៣ | ១៥១៨ |
[កែប្រែ] វប្បធម៌
បេតិកភណ្ឌវប្បធម៌ ១១ និងបេតិកភណ្ឌធម្មជាតិ ៣ របស់ជប៉ុនត្រូវបានរាប់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
[កែប្រែ] សាសនា
សាសនាធំៗនៅប្រទេសជប៉ុនគឺ សាសនាស៊ិនតូ សាសនាព្រះពុទ្ធ និងសាសនាគ្រឹស្ត។
[កែប្រែ] ការអប់រំ
សូមមើលអត្ថបទពេលលេញនៅ វិស័យអប់រំនៅប្រទេសជប៉ុន
- អក្ខរភាព៖ ៩៩,៨% (បុរស ៩៩,៩% និង ស្ត្រី ៩៩,៧%) (ស្ថិតិឆ្នាំ១៩៩០)
- កាតព្វកិច្ចអប់រំ៖ ក្មេងពីអាយុ ៦ឆ្នាំ ដល់ ១៥ឆ្នាំត្រូវចូលរៀននៅសាលាជាចាំបាច់រយៈពេល៩ឆ្នាំគឺនៅបឋមសិក្សា៦ឆ្នាំ និង អនុវិទ្យាល័យ៣ឆ្នាំ។ សិស្សានុសិស្សចប់អនុវិទ្យាល័យចំនួន៩៦%បន្តការសិក្សាទៅវិទ្យាល័យ។
នៅប្រទេសជប៉ុន គេបង្កើតអោយមានសាលាមុនបឋមសិក្សាសំរាប់ក្មេងៗចាប់ពីអាយុ៣ឆ្នាំ។ ការអប់រំជាចំបាច់ចាប់ផ្ដើមនៅអាយុ៦ឆ្នាំ ដោយក្មេងៗចូលរៀននៅបឋមសិក្សារយៈពេល៦ឆ្នាំ និងនៅអនុវិទ្យាល័យរយៈពេល៣ឆ្នាំ។ សិស្សានុសិស្សដែលមានបំនងបន្តការសិក្សា ត្រូវធ្វើការប្រលង រួចចូលរៀនវិទ្យាល័យរយៈពេល៣ឆ្នាំ មហាវិទ្យាល័យរយៈពេល៤ឆ្នាំ (២ឆ្នាំសំរាប់មហាវិទ្យាល័យវគ្គខ្លី) និងថ្នាក់ក្រោយឧត្តមរយៈពេល៥ឆ្នាំ។ បវេសនកាលចាប់ផ្ដើមនៅខែមេសា និងចប់នៅខែមិនាឆ្នាំបន្ទាប់។ ឆ្នាំសិក្សាចែកចេញជា៣ចតុមាស (២ឆមាស សំរាប់មហាវិទ្យាល័យ) ដោយនៅចន្លោះរវាងចតុមាសនីមួយមាន វិស្សមកាលរដូវក្ដៅ (ជាទូទៅរយៈពេល៦សប្តាហ៍) វិស្សមកាលរដូវរងារ (ជាទូទៅរយៈពេល២សប្តាហ៍) និង វិស្សមកាលរដូវផ្ការីក (ជាទូទៅរយៈពេល៣សប្តាហ៍)។ ស្ថាប័នអប់រំចែកចេញជា៣ផ្នែកធំៗអាស្រ័យតាមអ្នកគ្រប់គ្រង គឺ រដ្ឋ សាធារណៈ(ខេត្តឬសង្គមស៊ីវិល) និង ឯកជន។
កាតព្វកិច្ចអប់រំនៅប្រទេសជប៉ុនមានរយៈពេល៩ឆ្នាំ។ ការអប់រំនៅក្នុងរយៈពេលនេះ (បូករួមទាំងសៀវភៅសិក្សា) ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ។ សិស្សានុសិស្សត្រូវបង់ការចំនាយផ្សេងៗទៀតរួមមានសំភារៈសិក្សាបន្ថែមនិងដំនើរកំសាន្តចាត់ចែងដោយសាលា ដោយខ្លួនឯង។ នៅពេលបញ្ចប់ការសិក្សាជាកាតព្វកិច្ច សិស្សានុសិស្សអាចជ្រើសរើសបន្តការសិក្សាទៅវិទ្យាល័យបើពួកគេចង់។
[កែប្រែ] សុខភាព
យោងតាមអង្គការសុខភាពពិភពលោក(WHO)អាយុសង្ឃឹមមធ្យមរបស់ប្រជាជនជប៉ុនវែងជាងគេនៅលើពិភពលោក។ អាយុសង្ឃឹមរបស់បុរសជាមធ្យម៧៨,៤ឆ្នាំស្ត្រីជាមធ្យម៨៥,៣ឆ្នាំ(ស្ថិតិឆ្នាំ២០០១)។
[កែប្រែ] វិទ្យាសាស្រ្ត និង បច្ចេកវិជ្ជា
ただいま工事中です!
[កែប្រែ] កីឡា
ប្រជាជនជប៉ុនគ្រប់វ័យចូលចិត្តសកម្មភាពកីឡា មិនថាតែកាលចូលរួមក៏ដូចជាការទស្សនា។ នៅក្នុងប្រទេសជប៉ុនកីឡាត្រូវបានគេចាត់ទុកជាការកំសាន្តដើម្បីសុខភាព និងផ្តល់នូវសីលធម៌ល្អ។
មុនពេលមានការនាំចូលនូវកីឡាបស្ចិមប្រទេស ជប៉ុនមានកីឡាជាប្រពៃណីផ្ទាល់ខ្លួនឈ្មោះថា ប៊ុដូ(ទេពកោសល្យនៃការប្រយុទ្ធ) ដែលជាកីឡាពេញនិយមក្នុងចំនោមវណ្ណៈយុទ្ធជនតាំងពីសតវត្សទី១២មកម្ល៉េះ។ កីឡា ប៊ុដូ រួមមាន យូដូ តៃខ្វាន់ដូ ខេងដូ(កីឡាកាប់ដាវ) ឃ្យូដូ(កីឡាបាញ់ព្រួញ) ជាដើម។ បន្ទាប់ពីសករាជពន្លឺមេជិ(១៨៦៨) កីឡាបស្ចិមប្រទេសត្រូវបាននាំចូលមកប្រទេសជប៉ុន ដូចជាកីឡាវាយបាល់(បេសបល) ត្រូវបាននាំចូលដោយជនជាតិអាមេរិកនៅឆ្នាំ១៨៧២, កីឡាបាល់អោប (រ៉ាហ្គប៊ី) កីឡាបាល់ទាត់ កីឡាជិះស្គីលើទឹកកក ត្រូវបាននាំចូលមកក្នុងទសវត្ស៧០។
[កែប្រែ] កីឡាស៊ូម៉ូ
[កែប្រែ] កីឡាវាយប៉ាល់
[កែប្រែ] សិល្បៈ តន្ត្រី
ただいま工事中です!
[កែប្រែ] នយោបាយ
រដ្ឋាភិបាលជប៉ុនដឹកនាំប្រទេសដោយផ្អែកលើរដ្ឋធម្មនុញ្ញប្រទេសជប៉ុន។
[កែប្រែ] ទំនាក់ទំនងអន្តរជាតិ
អាមេរិក ប្រទេសនៅអាស៊ី អឺរ៉ុប


