អៀរឡង់ខាងជើង
ដោយវិគីភីឌា
អៀរឡង់ខាងជើង (ភាសាអង់គ្លេស៖ Northern Ireland) គឺជាប្រទេសមួយនៃ "រាជាណាចក្ររួម" លាតសន្ធឹងនៅភាគឦសាននៃកោះអៀរឡង់ មានក្រឡាផ្ទៃ ៥,៤៥៩ គីឡូម៉ែត្រការ៉េ គឺប្រទេស ១/៦ នៃក្រឡាផ្ទៃកោះអៀរឡង់ទាំងមូល។ វាមានព្រំប្រទល់ខាងត្បូង និង ខាងលិចជាប់នឹងសាធារណរដ្ឋអៀរឡង់។ តាមរយៈជំរឿននៃរាជាណាចក្ររួមនាខែមេសាឆ្នាំ២០០១ អៀរឡង់ខាងជើងមានប្រជាជន ១,៦៨៥,០០០ នាក់ ដែលមានស្ថិតនៅចន្លោះ ១/៤ ទៅ ១/៣ នៃប្រជាជនសរុបនៃកោះអៀរឡង់ និង ប្រហែល ៣% នៃប្រជាជនសរុបនៃរាជាណាចក្ររួម។