អ្នកប្រើប្រាស់:គណបក្សសង្រ្គោះជាតិ

ពីវិគីភីឌា

គណបក្សសង្រ្គោះជាតិ

ឯកសារ:CNRPlog ok.jpg
គណបក្សសង្រ្គោះជាតិ

គណបក្សសង្រ្គោះជាតិ ជាគណបក្សមួយដែលកើតឡើងពីការបញ្ចូលគ្នារវាងគណបក្សពីរ គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។ គណបក្សសង្រ្គោះជាតិ មានរូបសញ្ញាព្រះអាទិត្យរះ (ថ្ងៃរះ)មានកាំរស្មីចំនួន២៤ ដែលតំណាងឲ្យខេត្តរាជធានីទាំង២៤ រូបនេះស្តិតលើផ្ទៃការ៉េ ពណ៌ទឹកប៊ិច ។ គណបក្សសង្រ្គោះជាតិមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ។

ដើម្បីចូលរួមបោះឆ្នោតជាតិខាងមុខ គណបក្សនេះមានគោលនយោបាយជាអាទិភាពដូចជាៈ
 ១.ឧបត្ថមចាស់ៗដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ៤០០០០ម៉ឺនរៀល ឬ១០$ ក្នុងមួយខែ ដោយការចាប់ផ្តើម ។
 ២.ប្រាក់ខែរបស់មន្ត្រីរាជការ ទាបបំផុត ១លានរៀល ឬស្មើរ២៥០$ ក្នុងមួយខែ
 ៣.ប្រាក់ខែរបស់កម្មករ-កម្មការនី យ៉ាងទាបបំផុត ៦០ម៉ឺនរៀល ឬស្មើរ១៥០$ ក្នុងមួយខែ
 ៤.ព្យាបាលជម្ងឺប្រជាពលរដ្ឋក្រីក្រដោយឥតយកប្រាក់
 ៥.បំបាត់អំពើរពុករលួយ ពង្រឹងវិស័យអប់រំ និងបង្កើតការងារឲ្យយុវជន 
មិនយកខ្មែរណាជាសត្រូវ អហិង្សា ប្រកាន់យករបបប្រជាធិបតេយ្យសិរី កំណត់អាណត្តិនាយករដ្ឋមន្ត្រីយ៉ាងយូរ ២អាណត្តិ។