អ្នកប្រើប្រាស់:Khuon dina

ពីវិគីភីឌា
ស្វាគមន៏ការមកកាន់ វីគីភីឌាខ្ញុំ
នេះគឺជាវីគីដែលខ្ញុំបានបង្កើត.
ខ្ញុំពិតជារីករាយណាស់ដែលខ្ញុំបានបង្កើតវីគីនេះ
  • ព៍ត័មានវិជ្ជា​ និងភាសា
  • ប្រវត្តិសាស្រ្ត
  • ភូមិសាស្រ្ត
  • ប្រវត្តិ
  • គណិតវិទ្យា
  • វិទ្យាសាស្រ្ត
  • សង្គម
  • វិទ្យា
  • ប្រជាជន
ទំព័រគំរូ:ខាងក្រោមនេះជាទំព័ររបស់ខ្ញុំ



តើអ្នកដឹងទេថា...

 សាលាដុនបូស្កូ កែប

សាលាដុនបូស្កូកែប បានបង្កើតឡើងដោយ​លោកពុកបូស្កូ។ សាលាដុនបូស្កូខេត្តកែប​បាន ផ្ដល់ដល់ជំនាញ់ ការអប់រំ សំរាប់ជួយយុវជនក្រីក្រ ក្មេងៗ​ ដែលមកពីជនបទទីដាច់ស្រយាល​ តំបន់ឆ្ងាយៗនៃប្រទេសកម្ពុជា។​ សាលានេះមានបង្រៀនជំនាញជាច្រើនមុខដូចជាៈ ផ្នែកព៍ត័មានវិជ្ជា ផ្នែកទំនាក់ទំនងសង្គម ផ្នែកសណ្ឋារគារ ផ្នែកគ្រប់គ្រងការរិយាល័យ ផ្នែកសិល្បៈ ផ្នែកចុងភៅ ​ផ្នែកកសិកម្ម និងផ្នែកអគ្គិសនី។ សាលាដុនបូស្កូជាសាលាដែលបង្រៀនទាំងទ្រឹស្តីទាំងការអនុវត្តន៍ផ្ទាល់។ សាលាបានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ ដែលដំបូងមាននៅទីក្រុងភ្នំពេញ ។ បន្ទាប់មកក៏មានការបែកសាលាជាច្រើនក្នុងប្រទេស រហូតដល់មកបើកសាខាថ្មីនៅខេត្តកែប ព្រោះថាជាតម្រូវការរបស់យុវជនច្រើន និងភាពជំនាញគុណភាពរបស់សាលា ។ សាលាបានសង្កត់ធ្ងន់ទៅលើការអនុវត្ត ក្រមសីលធម៌ ជំនាញ និងការវឹកហាត់របស់សិស្សនិសិត្ស ។ វិនយ័​ ជាកត្តាដែលជំរុញអោយសាលារបស់ដុនបូស្កូ មានកិត្តិយស ក្នុងការអប់រំ និងទទួលស្គាល់ដោយក្រសូង អប់រំ ។ អនាមយ័ គិតពីគុណសម្បត្តិនៃបរិស្ថាននៅក្នុងបរិវានសាលា និងធម្មជាតិស្រស់បំព្រង ។ សាលាបច្ចេកទេសដុនបូស្កូខេត្តកែប​ បានចាប់ផ្តើមកសាងឡើង នាដើមឆ្នាំ​​២០០៥ មកម្ល៉េះ។ រហូតមកដល់ ដើមឆ្នាំ២០១១នេះ ទើបបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ។ ដែលសាលានេះបានបែកសាខាពីសាលាដុនបូស្កូ ខេត្តព្រះសីហនុ ដោយមានចំនួនសិស្សចេះតែកើនឡើងពីរមួយឆ្នាំទៅមួយឆ្នាំ ។ កាលពីដំបូងសាលាមានតែបើកផ្នែក ទំនាក់ទំនងសង្គម ឆ្នាំទី១មានសិស្សចំនួន២០នាក់ ស្រី៦នាក់ និងឆ្នាំទី២មានសិស្ស ១៩នាក់ ស្រី៤​នាក់ ដែលមានសរុបទាំងអស់ចំនួន ៣៩នាក់។ បច្ចុប្បន្នសាលាមានអគារាច្រើនខ្នងដូចជា ផ្ទះលោកឪពុករ៉ួ ផ្ទះសាឡេស៊ាន្ត អគាហាត្រាន អគាសម្រាប់សិស្សអគ្គីសនី និង អគាអង្គបុរី។ សព្វថ្ងៃនេះសាលាមានបើកនូវកន្លែង បោកគក់សំលៀក បំពាក់ ថតរូប ហាងកាហ្វេអ៊ីនធើណេតភូមិថ្មី កន្លែងលក់នំនិងភេសជ្ជៈព្រៃធំ មានបង្រៀនកុំព្យូទ័រនិង ភាសាអង្គគ្លេស នៅក្នុងសាលាផ្ទាល់។


ព៍ត័មានផ្ទាល់ខ្លួន

ខ្ញុំគឺជាសិស្ស​រៀននូវសាលាដុនបូស្កូកែប ផ្នែកព៍ត័មានវិទ្យា។
ខ្ញុំគឺជាសិស្ស​រៀននូវសាលាដុនបូស្កូកែប ផ្នែកព៍ត័មានវិទ្យា។

នាងខ្ញុំឈ្មោះ ឃួន ឌីណា ភេទ ស្រី កើតនូវថ្ងៃទី ១០ ខែ​​ កុម្ភៈ ឆ្នាំ ១៩៩៤។ រៀននូវផ្នែកព៍ត៏មានវិជ្ជា ឆ្នាំទី២ នៃសាលាបច្ចេកទេស ដុនបូស្កូកែប។ នាងខ្ញុំមកពីភូមិអូរលួស ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។ ឪពុកឈ្មោះ ឃួន សាមឿន មុខរបរ កសិករ ម្តាយឈ្មោះ កែន​ សុឡី ​​ មុខរបរ កសិករ។ ខ្ញុំមានបងប្អូនចំនួន ៤នាក់ ស្រី២ ប្រុស២ ខ្ញុំជាកូនទី១ នៅក្នុងគ្រួសារ។ កាលពីខ្ញុំរៀននូវថ្នាក់ទី១ដល់ថ្នាក់ទី៦គឺរៀននូវសាលាបឋមសិក្សាដំណាក់កន្ទួត។ ហើយពេលដល់ថ្នាក់ទី៧ដល់ថ្នាក់ទី៩ខ្ញុំបានរៀននូវ អនុវិទ្យាល័យឧត្តមមានជ័យ។ រួចហើយពេលដល់ថ្នាក់ទី១០​ ដល់ទី១២ខ្ញុំបានបញ្ចប់ការសិក្សានូវវិទ្យាល័យ ព្រះបិតាជាតិ។ ពេលទំនេរចូលចិត្ត​ អានសៀវភៅ Search Internet ស្តាប់ចំរៀង មើលទូរទស្សន៍ និងដើរកំសាន្តតាមមាត់សមុទ្រ។ ចំពោះថ្ងៃអនាគតខ្ញុំចង់ធ្វើការនូវក្នុងក្រុមហ៊ុនមួយ។


ការជ្រើសរើសពេលវេលា


ការជ្រើសរើសពេលវេលាឲ្យសមស្របទៅតាមការចាំបាច់ និង កាល:ទេស: គឺជារឿងចាំបាច់។ ក្នុងការសន្ទនា ត្រូវគិតដល់ ពេលវេលាថាតើពេលណា ត្រូវប្រើពេល វេលាប៉ុន្មាន។ រឿងណាមិនសំខាន់មិនត្រូវប្រើពេលវេលាច្រើន រីឯរឿងណាដែល សំខាន់អាចប្រើពេល វេលា ច្រើនតាមការចាំបាច់។ ពេលខ្លះ បើយើងនិយាយច្រើនពេក យូរពេក ការសន្ទនានោះប្រែទៅ ជាអស់សារ:សំខាន់ និង ធ្វើ ឲ្យអ្នកនិយាយទៅជាអស់តំលៃផងដែរ។ ហើយពេលខ្លះ បើយើងនិយាយតិចពេក ឬខ្លីពេកយើង អាចនិយាយមិនអស់សេចក្តី ធ្វើឲ្យគេមិនយល់ ឬជាការមិនឲ្យតំលៃដល់គូរសន្ទនា។ ការនិយាយយូរ ពេក ឬខ្លីពេកសុទ្ឋតែ មិនជួយឲ្យការប្រាស្រ័យទាក់ទងទទួលបានលទ្ឋផលល្អទេ។ យើងត្រូវដឹងផកអាក្រក់នៃការនិយាយយូរពេកគឺធ្វើឲ្យគូរសន្ទនា មានការធុញទ្រាន់ ដែលគេមិន អាចទៅធ្វើអ្វីទៀតបាន។ ការនេះធ្វើឲ្យគេលែងចង់ជួបប្រាស្រ័យទាក់ទង ជាមួយយើងលើ កក្រោយ ទៀត។ អ្នកខ្លះ បាននិយាយ និយាយតែម្នាក់ឯង ហើយពេលខ្លះរកតែគូរសន្ទនា ជំរាបលាក៏មិនបាន។ ដូចនេះ ពេល និយាយស្តីត្រូវចេះមើលពេលវេលា និងលៃលកពេលវេលាឲ្យបានសមស្រប ទៅនឹង កិច្ចការ និងកាល:ទេស:។ ការដែលយើង និយាយតិចពេក ឬខ្លីពេកក៏មិនជាការល្អដែរ ព្រោះនាំឲ្យគូរសន្ទនាយល់ថាយើង វាយឬក ឬយល់ថាគេមិនដល់ខ្លួនដែលធ្វើឲ្យគេ មិនចូលចិត្តយើង ហើយទីបំផុត យើងក្លាយជាជនឯកោ គ្មានអ្នកណារាប់រក។ ការនិយាយត្រូវចេះប្រើពេលវេលាឲ្យសមស្រប ទៅនឹងប្រធានបទនៃការសន្ទនា។ បើនិយាយចប់កិច្ចការហើយ ហើយយើងមានកិច្ចការរវល់រៀងៗខ្លួន គួរតែបញ្ចប់ការសន្ទនាភ្លាម មិនគួរ បង្អូសការសន្ទនាទៀតទេ។ បើឃើញថាគូរសន្ទនាកំពុងជាប់រវល់ បើយើងចាំបាច់ត្រូវនិយាយការជាបន្ទាន់ គួរនិយាយតែ កិច្ចការសំខាន់ៗ ហើយគួរបញ្ចប់ភ្លាម។ បើឃើញគេរវល់ហើយយើងនិយាយកិច្ចការវែងអន្លាយធ្វើឲ្យ គេធុញ ទ្រាន់នាំឲ្យយើងក្លាយ ជាមនុស្សអស់តំលៃចំពោះគេ។ ការចេះប្រើប្រាស់ពេលវេលាឲ្យត្រឹមត្រូវក្នុងការប្រាស្រ័យទាក់ទង គឺជារឿងសំខាន់ណាស់ដែល អាចធ្វើឲ្យអ្នកដទៃ ចេះតែចង់សន្ទនាជាមួយយើងម្តងហើយម្តងទៀត ទោះបីជាគេបានសន្ទនាជាមួយ យើងច្រើនដងមកហើយ គេនៅតែមានអារម្មណ៍ចង់សន្ទនាជាមួយយើងទៀត។ នេះគឺជាគន្លឹះធានានូវ ជោគជ័យក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ។ ការមិនចេះលៃលកពេលវេលាសមស្របសំរាប់ការសន្ទនា ធ្វើឲ្យការប្រាស្រ័យទាក់ទង របស់ យើងតែងតែបរាជ័យ។ យើងត្រូវតែធ្វើឲ្យ ខ្លួនយើងក្លាយជាគោលដៅដែលគេតែង តែចង់ប្រាស្រ័យ ទាក់ទងជាមួយ ដោយចៀសវាងកុំធ្វើឲ្យគូរសន្ទនាមានការធុញទ្រាន់នឹងយើង ដោយសារយើងមិនចេះ ប្រើប្រាស់ពេលវេលា។ ជាមួយគ្នានេះដែរ ការគោរពពេលវេលាក៏ធ្វើឲ្យការប្រាស្រ័យទាក់ទង របស់យើងទទួលបាន ជោគជ័យផងដែរ។ កាលដែលយើងមិនចេះគោរពពេលវេលា ធ្វើឲ្យមនុស្សម្នាផងទាំងពួងមិនចូលចិត្ត អស់ជំនឿទុកចិត្ត ដែលធ្វើឲ្យយើង ក្លាយជាមនុស្សគ្មានអ្នកណាចង់រាប់រកឡើយ។ ការមិនគោរពពេល វេលាក្នុងការសិក្សា នៅក្នុងជំនួញ ឬនៅក្នុងកិច្ចការងារផ្សេងៗទៀត សុទ្ឋតែធ្វើការងារត្រូវបរាជ័យ ឬខាតបង់។ ការចេះប្រើប្រាស់ពេលវេលា និងចេះគោរពពេលវេលា ធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើង ទទួលបានជោគជ័យ និងមានជីវិតរុងរឿង។ បើចេះប្រើពេលវេលាបានត្រឹមត្រូវ ធ្វើឲ្យជីវិតរបស់យើង រស់នៅយ៉ាងសុខសាន្ត តែបើប្រើពេល វេលាមិនបានត្រឹមត្រូវគឺមានន័យថាយើងរស់នៅលើលោក នេះ ដោយឥតប្រយោជន៍។





ក្រុម​ហ៊ុន​ Lenovo បង្កើត​ Smartphone K7T Kingdom​​

យោង​តាម​គេ​ហ​ទំ​ព័រ​​បច្ចេក​វិទ្យា​ចេញ​ផ្សាយ​​កាល​ពី​ពេល​ ថ្មី​ៗនេះ​ ​ឱ្យ​ដឹង​ថា​ ​ក្រុម​ហ៊ុន​ Lenovo បាន​បង្កើត​ Smartphone ស៊េរី​ថ្មី​របស់​ខ្លួន​ គឺ​ ​Smartphone K7T Kingdom​ ។ លក្ខណៈ​ពិសេស​របស់​​វា​គឺ​ ទំហំ​​អេ​ក្រង់​​​ ២,៥៩០ x ១,៤៤០ ភិចស៊ែល​ កាម៉េរា​​៉​មាន​​ទំហំ​ ៥ម៉េហ្គា​​ភិច​ស៊ែល​ ​ទំហំ​ RAM 3GB និង​អាច​ផ្ទុក​អង្គ​​ចង​ចាំ​រហូត​ដល់​ 16GB ។ ប្រភេទ​ Processor Qualcomm Snapdragon 800 ល្បឿន​​ប្រើ​ប្រាស់​​ក្នុង​កម្រិត​ 2.26GHz ។ មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​​ Smartphone ស៊េរី​ថ្មីនេះ​ ​​ភ្ជាប់​​ប្រព័ន្ធ​ Android 4.4.1 ។ ក្រៅ​ពី​លក្ខណៈ​​ពិសេស​​​នោះ​​​ មិន​​មាន​ព័ត៌​មាន​​ណាមួយ​ ដែល​​ទាក់​​ទង​​ទៅ​នឹង​រូប​រាង​ ក៏​ដូច​ជា​​​ពណ៌​​​របស់​​វា​ត្រូវ​បង្ហើប​ឱ្យ​ដឹង​​​​ទេ​ ។​ ​​​​ក្រុម​ហ៊ុន​​អះអាង​ថា​ ​ផលិត​ផល​នេះ​ នឹង​មាន​វត្ត​មាន​​លើ​ទី​ផ្សារ​​​​ក្នុង​អំទ្បុង​ពេល​ប៉ុន្មាន​​ខែ​ខាង​មុខ​នេះ​ ខណៈ​ដែល​​ផលិត​ផល​ផ្សេង​ទៀត​ ត្រៀម​​នឹង​បញ្ចេញ​​លើ​ទី​ផ្សារ​​ផង​ដែរ​ ដូច​ជា​ Galaxy S5, HTC M8, និង​ LG G3 ។ក្រុម​ហ៊ុន​ Lenovo ជាប់​ចំណាត់​ថ្នាក់​​ទី៤ ​ក្នុង​ចំណោម​​បណ្តា​ក្រុម​ហ៊ុន​ ​​​ផ្គ​ត់ផ្គង់​​បច្ចេ​ក​វិទ្យា​​ទូរស័ព្ទ Smartphone Android របស់​ពិភពលោក​ ៕

ប្រាសាទ​សម្បូរ​ព្រៃ​គុក​នឹង​ត្រូវ​ដាក់​បញ្ចូលជា​​បេតិក​ភ័ណ្ឌ​ពិភព​លោក

ភ្នំពេញៈ ​លោក​​ឧប​នាយក​រដ្ឋ​​​មន្រ្តី​​ សុខ​ អាន បានប្រកាស​កាល​ពី​ម្សិលមិញ នៅ​មហា​សន្និ​បាទ​​លើក​ទី ២០ នៃ​​​សមាគម​​បុរេ​ប្រវតិ្ត​សាស្រ្ត​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ថា ​ប្រាសាទ​សម្បូរ​ព្រៃ​គុក​ ​​ខេត្ត​កំពង់​ធំ ​នឹង​ជា​​កន្លែង​បន្ទាប់​របស់​កម្ពុជា ​​ដែល​ត្រូ​វដាក់​បញ្ចូល​ក្នុង​​​បញ្ជី​បេតិកភ័ណ្ឌ​ពិភព​លោករបស់​អង្គការ យូណេស្កូ។ ​​ប្រាសាទ​សតវត្ស​ទី​៧ មួយ​នេះ ដែល​​កកើត​មុន​ប្រាសាទ​អង្គរវត្ត​យ៉ាង​តិច​ ២០០ ឆ្នាំ ត្រូវ​បាន​ដាក់​ទៅ​អង្គ​ការ​យូណេស្កូ​ជា​បញ្ជី​បណ្តោះ​អាសន្ន​របស់​កម្ពុជា ក្នុង​ឆ្នាំ ១៩៩២ ​ប៉ុន្តែ ការ​ដាក់​បញ្ចូល​ក្នុង​​បញ្ជី​បេតិក​ភ័ណ្ឌ​ពិភព​លោក​ផ្លូវ​ការ​​ត្រូវ​បាន​ផ្អាក ប៉ុន្មាន​ឆ្នាំថ្មីៗ​នេះ។ លោក ឯក ថា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មិន​អាច​និយាយ​​​បាន​ទេ​កាល​ពីម្សិលមិញ​ថា​តើ​អ្វី​ខ្លះ​ត្រូវ​ផ្លាស់​ប្តូរ ​​លើ​ផែន​ការ​គ្រប់​គ្រង​ប្រាសាទ​សម្បូ​​រ​ព្រៃ​គុក ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា ​​​សំណើ នឹង​អាច​ដាក់​«​នៅ​ចុង​ឆ្នាំ​នេះ ឬ​ដើម​ឆ្នាំ​ក្រោយ»។ លោក​​បន្ថែម​ថា៖ «​ខ្ញុំ​សូម​អរ​គុណ​ចំពោះប្រាសាទ​សម្បូរ​ព្រៃ​គុក ខ្ញុំ​មិន​បាន​មើល​ឃើញពី​​ការ​លំបាកទាល់​តែ​សោះ» ក្នុង​ការ​​ដាក់​បញ្ចូលក្នុង​បញ្ជី​«​លក្ខណៈ​វប្ប​ធម៌​មាន​នៅ​ទីនោះ ​ការ​អភិរក្ស​ក៏មាន ​ហើយ​ផែន​ការ​គ្រប់​គ្រងយើង​កំពុងរៀបចំ​​»។ លោក​​បន្ត​ថា៖ «​ខ្ញុំ​បាន​ទៅប្រាសាទ​នោះ​ក្នុង​ខែ​ធ្នូ ឆ្នាំ១៩៩៩។ ខ្ញុំ​អាច​ប្រាប់​អ្នក​ វា​អស្ចារ្យ​​ វា​ជា​ប្រាសាទ​ប្រវតិ្ត​សាស្រ្ត​អស្ចារ្យ​ ដែល​លាក់​បាំង​ក្នុង​ចំណោម​ប្រាសាទ​​ធំៗ។​ ខ្ញុំ​គិត​ថា ប្រាសាទ​អង្គរ​វត្ត​អស្ចារ្យ​ចំពោះ​ខ្ញុំ​ ប៉ុន្តែ ខ្ញុំ​​កាន់​​តែ​រីក​រាយ​ខ្លាំង​​​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទសម្បូរ​​ព្រៃគុក​ក្នុង​ខែ​ធ្នូ ឆ្នាំ ១៩៩៩»។ យោង​តាម​លោក ឯក ថា បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​សង្ឃឹម​ថា ​ការ​ចុះ​ក្នុង​បញ្ជី​បេតិក​ភ័ណ្ឌ​ពិភព លោក​​នឹង​ជួយ​​ប្រមែ​ប្រមូល​​នូវ​ការបរិច្ចាគ​ប្រាក់​ មក​ចូល​រួម​ចំណែកស្តារ​ប្រាសាទ​នេះ​ឡើង​វិញ​ ហើយ​ដើម្បី​ជំ​រុ​ញ​ទេស​ចរណ៍​តំបន់​នេះ​ឲ្យមាន​​ចីរ​​ភាព។ កម្ពុជា​បាន​ចុះ​បញ្ជី​ប្រាសាទ​ចំនួន​ពីរ​រួច​ហើយ ក្នុង​បញ្ជី​​របស់​អង្គ​ការ​យូណេស្កូ គឺប្រាសាទ​អង្គរ​វត្ត ​​​ចុះ​បញ្ជី​ក្នុង​ឆ្នាំ ១៩៩២ និង​ប្រាសាទ​ព្រះ​វិហារ ​បាន​ចុះ​បញ្ជី​ក្នុង​​ឆ្នាំ ២០០៨៕

ប្រវត្តិនៃខេត្តកែប

ខេត្តកែប​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុងកែប​នាពេល​កន្លង​ទៅ​ប៉ុណ្ណោះ ។ ក្រុងកែប​បាន​កសាង​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ ១៩០៨ ក្នុង​សម័យ​អាណានិគម​បារាំង ។ ទីក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុង ទសវត្សរ៍ឆ្នាំ ១៩៦០ នា​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ តាម​ការ​តំណាល​របស់​អ្នក​ខ្លះ ឈ្មោះ​ទីក្រុង​កែប​នេះ ​បាន​ក្លាយ​ពី​ពាក្យ​បារាំង ឡឺ​កាប (Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ “ជ្រោយ” ដែល​មាន​ន័យ​ថា ដី​ដុះ​លយ​ទៅ​សមុទ្រ ។ តាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែប គឺដើមឡើយមានស្តេចមួយ អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម​ ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅអង្គរធំ ហើយបានលួចយកសេះសរបស់មេទ័ព នោះមក ជាមួយពលសេនាខ្លួនមួយចំនួន ។ ពេលមេទ័ពផ្អើលឆោឡោដេញតាម ចាប់ ស្តេច សាគររាជ និង ពលសេនាក៏បានភៀស ខ្លួនមកដល់ភូមិភាគនិរតីតំបន់ ឆ្នេរសមុទ្រ ។ ពេលឈប់សម្រាកនៅមាត់សមុទ្រ ទ័ពដែលដេញតាមពីក្រោយក៏ មកដល់ ។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះ ឯកែបសេះក៏ធ្លាក់មក ជាមួយនៅទីនោះដែរ ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុក ចោលកែបសេះនៅទីនោះ ។ តំណមកគេក៏បានហៅ ទីនោះឈ្មោះថា កែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ។

ស្ថានភាពទូទៅ

តាមគោលដៅរដ្ឋបាល, ខេត្តកែបជាខេត្តមួយ មានស្ថានភាពការងារ ដូចនឹង ស្ថានភាពការងារនៃមួយខេត្តដែរ។ ខេត្តកែប ត្រូវបានចែកចេញជា ក្រុង១ និង​ស្រុក​១ ក្នុងនោះរួមមាន ៥ ឃុំ​និង​សង្កាត់៖ 2301 ស្រុកដំណាក់ចង្អើរ - Damnak Chang'aeur 2302 ក្រុងកែប​ - Kep





ពិធីស្រង់ព្រះក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី
ទេសភាពឆ្នេរកែប
នេះជារូបភាពនៅកោះទន្សាយ