អ្នកប្រើប្រាស់:Sok bopha

ពីវិគីភីឌា

នាងខ្ញុំឈ្មោះ​ សុខ​ បុប្ផា​​ ភេទស្រី អាយុ ១៧ឆ្នាំ​​។ស្រុកកំណើតនៅភូមិកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត សព្វថ្ងៃ ជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារពត័មានឆ្នាំទី១នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប។ ទៅថ្ងៃអនាគតចង់ក្លាយធ្វើការ​ខាងការទូតនិងWeb master ម្នាក់។


ខេត្តកំពត[កែប្រែ]

​ ​ខេត្ត​កំពត​មានព្រំប្រទល់ជាប់នឹង​ប្រទេសវៀតណាម​ភាគខាងកើត​និងនៅភាគខាងត្បូងជាប់ឈូងសមុទ្រ​សៀម​។ដោយសារតែ​សម្បូរថ្មកំបោរ​មួយបែបទើប វាអាចផលិត​ស៊ីម៉ង់ត៍​បានច្រើន។វាក៏ត្រូវបានគេរកឃើញឋានសួគ៌​មួយគឹស្និតនៅលើកំពូលនៃ​ភ្នំ​បូកគោ​។លើសពី​នេះ​កំពត​ក៏មានរមណីយដ្ឋាន​តូចមួយគឺក្រុង​កែប​ដែល​ប្រជាជនកម្ពុជា​បានស្គាល់យ៉ាងច្រើន។ ​កំពតក៏បានរកឃើញ​កន្លែង​ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតនៃ​ទីក្រុងនេះ​។ កំពត​ស្ថិតនៅ​ភាគខាងត្បូង​នៃប្រទេសកម្ពុជា។ក្នុងអំឡុងពេលនៃ​សតវត្សទី19គឺ​ខេត្តកំពត​ជាកំពង់ផែ​ធំនៃប្រទេសកម្ពុជា។ បន្ទាប់មកនៅក្នុងអំឡុងពេល​ទសវត្សឆ្នាំ1950​កំពង់សោម​ក៏បានក្លាយជា​ចំណតកំពង់ផែម្តង។ថែមពីនេះវាក៏មានកន្លែងដែលគួរចាប់អារម្មណ៍​ជាច្រើនទៀតដូចជារមណីយដ្ឋានទឹកឈូ សួនសត្្វ​ ឆ្នេរកែបនិងកន្លែងផ្សេងៗទៀត។រមណីយដ្ឋានបូកគោត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩២២ហើយនៅទីនោះក៏មានទីក្រុងបារាំងមួយដែលត្រូវបានគេបោះបង់ចោលដែលគេបានឲឈ្មោះថាជាទីក្រុងខ្មោច។